ព័ត៌មានជាតិ
មនុស្សរាប់ពាន់នាក់ចូលរួម អបអរខេត្តបាត់ដំបង បានពានទីក្រុងស្អាតអាស៊ាន
ខេត្តបាត់ដំបង÷ រដ្ឋបាលខេត្តបានរៀបចំពិធីអបអរសាទរក្នុងឱកាសដែលក្រុងបាត់ដំបងនៃខេត្តបាត់ដំបងបានទទួលនូវពានរង្វាន់ “ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ឆ្នាំ២០២២.២០២៤” កាលពីថ្ងៃទី១៩ខែមករាឆ្នាំ២០២២ ដែលធ្វើឡើងលើទឹកដីនៃខេត្តព្រះសីហនុ។

ពិធីនេះមានការចូលរួមពីបណ្តាមន្ត្រីនៃសាលាខេត្តក៏ដូចជាមន្ត្រីនៃមន្ទីរពាក់ព័ន្ធជុំវិញខេត្ត រួមជាមួយបងប្អូនប្រជាពលរដ្ឋសិស្សនិសិត្សកងកម្លាំងចម្រុះយ៉ាងច្រើនកុះករ ដើម្បីចូលរួមដង្ហែរពានរង្វាន់បង្ហាញជាមោទនភាពជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ដែលបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយនិងពានរង្វាន់១នេះផងដែរ។
ក្នុងឱកាសនោះ លោកអភិបាលខេត្តក៏បានបញ្ជាក់ជូនដល់អង្គពិធីទាំងមូលថា គិតត្រឹមពេលនេះខេត្តបាត់ដំបងពិតជាមានមោទនភាពជាខ្លាំង ដែលបានទទួលនូវជ័យលាភីជាបន្តបន្ទាប់ក្នុងនោះរួមមាន ជ័យលាភីទីក្រុងនិរន្តភាពបរិស្ថានស្អាតចំនួន០១លើក ជ័យលាភីទីក្រុងស្អាតផ្ការំដួល៣ទងលំដាប់ពិន្ទុឈានមុខចំនួន០២លើក ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានចំនួន០២លើកគិតទាំងជ័យលាភីដែលទទួលបាននៅពេលនេះផងដែរ។



ខេត្តបាត់ដំបងជាខេត្តមួយដែលមានសក្តានុពលជាច្រើនដូចជាទីក្រុងបេតិកភណ្ឌប្រវត្តិសាស្ត្រវប្បធម៌និងទេសចរណ៍និងមានតំបន់ទេសចរណ៍ដ៏ច្រើនដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តសម្រាកលំហែរស្រាវជ្រាវនិងធ្វើធុរកិច្ចជាដើម។ ប៉ុន្តែជាអកុសលក្នុងរយៈពេល២ឆ្នាំកន្លងទៅនេះ វិបត្តិនៃជំងឺកូវីដ១៩បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ចសង្គមជាពិសេសឆ្នាំ២០២១ ខេត្តបាត់ដំបងទាំងមូលទទួលបានភ្ញៀវទេសចរបរទេសផ្ទៃក្នុងចំនួនតែ២.៩៨៨ នាក់ប៉ុណ្ណោះពោលមានការធ្លាក់ចុះ៩១,១៨%និងភ្ញៀវទេសចរក្នុងស្រុកចំនួនតែ១៥៨,៥៦៣នាក់មានការធ្លាក់ចុះ។
បើទោះបីក្រុងបាត់ដំបង បានទទួលជយលាភីជាបន្តបន្ទាប់ក៏ដោយ លោកអភិបាលខេត្តក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសបងប្អូនប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង ត្រូវរួមគ្នារក្សាអនាម័យបរិស្ថានក្នុងក្រុងក៏ដូចជាខេត្តទាំងមូលបន្តការចូលរួមជាមួយអាជ្ញាធរ ក្នុងការដោះស្រាយបញ្ហាសណ្តាប់ធ្នាប់តាមទីផ្សារឬទីសាធារណៈផ្សេងៗឲ្យកាន់តែសកម្មបន្ថែមទៀត។ ជាពិសេសចូលរួមរៀបចំសោភ័ណភាពតាមលំនៅដ្ឋានក្នុងក្រុងឲ្យស័ក្តិសមជាទីក្រុងបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ និងទីក្រុងទេសចរណ៍ប្របកដោយភាពវៃឆ្លាតរួមគ្នារក្សាដីចំណីផ្លូវតាមមុខផ្ទះសម្រាប់ជាផ្លូវថ្មើរជើងជាដើម។
ជាងនេះទៅទៀតនោះក៏ត្រូវរួមគ្នាដោះស្រាយសំណង់បណ្តោះអាសន្នទាំងអស់នៅតាមទីតាំងដីសាធារណៈរបស់រដ្ឋដូចជាចំណីស្ទឹងប្រឡាយរំដោះទឹកចិញ្ចើមផ្លូវជាដើម៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


