Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន​ ទូល​ព្រះមហាក្សត្រថា​ នៅពេលសម្តេច​ដកខ្លួន នឹង​ប្រគល់ការងារ​ឲ្យ​លោក ហ៊ុន ម៉ាណែត

បានផុស

នៅ

ថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបាននាំលោក ហ៊ុន ម៉ាណែត ចូលគាល់ព្រះមហាក្សត្រ និងសម្តេចម៉ែ ហើយក្រោយពីការចូលគាល់នេះ ក៏មានអ្នកវិភាគមួយចំនួនលើកឡើងបែបនេះ បែបនោះ បើតាមសម្តេចតេជោ នេះជាដំណើរការធម្មតាចំពោះទំនាក់ទំនងរវាងព្រះមហាក្សត្រ ជាមួយនាយករដ្ឋមន្ត្រីប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានប្រសាសន៍នៅក្នុងពិធីអញ្ជើញបើកការដ្ឋានសាងសង់ ស្ពានអាកាសលើផ្លូវជាតិលេខ៥ ក្បែរទីលានប្រជាធិប តេយ្យ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា “ថ្ងៃមុនគ្រាន់តែខ្ញុំចូលទៅនាំម៉ាណែត ចូលទៅថ្វាយបង្គំគាល់សួរសុខទុក្ខព្រះកូណា និងហ្លួងម៉ែ គេយកទៅវិភាគបានទៀត គេយកទៅវិភាគបានទៀត។ គេថា ហ៊ុន ម៉ាណែត ទៅវាំងហ្នឹង ដូចជាវាអត់សមៗ ជាមេបញ្ជាការជើងគោកគ្មានភារកិច្ចអី ដែលត្រូវរាយការណ៍ថ្វាយព្រះមហាក្សត្រទេ ហើយប្រសិនបើនាំទៅឱ្យស្គាល់ជាបេក្ខជននាយករដ្ឋមន្ត្រីកាន់តែខុសទៅទៀត ដោយសារអី ដោយសារវៀតណាម និងម៉ីង អោងឡាំង នៅមីយ៉ាន់ម៉ាស្គាល់មុនបាត់”។

បើតាមសម្តេចតេជោ ហ៊ុន សែន លោកបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងមួយរយៈកាលនៃការប្រឆាំងកូវីដ១៩នេះ ខិតខំយ៉ាងខ្លាំង ដើម្បីការពារព្រះបរមរាជវាំង រៀបចំយ៉ាងណាដើម្បីឱ្យព្រះបរមរាជវាំងមានសុវត្ថិភាព។ ដូច្នេះការដែលសម្តេចនាំលោក ហ៊ុន ម៉ាណែត ទៅព្រះបរមរាជវាំងនេះ ដើម្បីរាយការណ៏អំពីការងារដែលបានធ្វើកន្លងមក។

បើតាមសម្តេចតេជោ ការនាំលោក ហ៊ុន ម៉ាណែត ចូលគាល់ព្រះមហាក្សត្រនេះ ក៏ដើម្បីទូលព្រះអង្គពីការប្រគល់ការងារឲ្យកូនទៅថ្ងៃមុខដែរ។ សម្តេចបញ្ជាក់ថា “និយាយឲ្យត្រង់ទៅក៏ដើម្បីបញ្ជាក់ថ្វាយព្រះអង្គដែរថា ថ្ងៃក្រោយទូលព្រះបង្គំដកខ្លួនហើយ គឺឲ្យកូនបន្តទៅ”។

សម្តេចលើកឡើងថា នេះជាដំណើរការធម្មតាចំពោះទំនាក់ទំនងរវាងព្រះមហាក្សត្រ ជាមួយនាយករដ្ឋមន្ត្រី ព្រះមហា ក្សត្រមិនត្រឹមតែប្រទាននៅសវនាការ សម្រាប់នាយករដ្ឋមន្ត្រីនោះទេ ព្រះអង្គអាចប្រទានទាំងប្រជាពលរដ្ឋផងដែរ ដែលចង់គាល់ព្រះអង្គ។ 

សម្ដេចនាយករដ្ឋមន្ត្រីថា ការយកទៅវិភាគនោះ ហាក់ដូចជាជ្រុលពេក ប្រហែលជាពួកគេអត់ការងារធ្វើ ។ សម្ដេចក៏បានផ្ដាំផ្ញើឲ្យខិតខំរៀនសូត្រ ក្រែងលោបានចេះដឹង ថ្ងៃក្រោយអាចចូលមកធ្វើនយោបាយនៅស្រុកខ្មែរ “កុំដើរវិភាគឡប់ៗទៀត”។

លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាត្រូវបានសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បោះឆ្នោតជ្រើសតាំងជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់អនាគត កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៥ នាទីutes មុន

មន្ត្រីកសិកម្ម អំពាវនាវឱ្យកសិករ ចូលរួមជាមួយ​សហគមន៍​​កសិកម្មទំនើប ដើម្បីធានាស្ថិរភាពតម្លៃកសិផល

កីឡា៨ នាទីutes មុន

ឃួង​ ឡាំកូស៊ីន​ បញ្ជាក់​ពី​ស្ថានភាព​របួស​របស់​ខ្លួន​ក្រោយ​ភ្លាត់​សន្លប់​នៅ​សង្វៀន​បាយ័ន​

កីឡា១០ នាទីutes មុន

Szczęsny ត្រឡប់ពីចូលនិវត្តន៍ បង្ហាញទម្រង់លេងល្អ Barca ត្រៀមបន្តកុងត្រាថ្មី

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ណេ តាន់យ៉ាហ៊ូ សន្យា​ឲ្យ​​មេដឹកនាំ​​ហាម៉ាសរួច​ជីវិត​ដោយ​សុវត្ថិភាព ក្រោម​លក្ខខណ្ឌ​​នៃ​ការ​រំសាយ​អាវុធ

ព័ត៌មានជាតិ១៩ នាទីutes មុន

អ្នកនាំពាក្យរង ថា សុខភាពមន្ត្រី ជាកត្តាកំណត់ផលិតភាពការងារ ដែលក្រសួងមហាផ្ទៃតែងយកចិត្តទុកដាក់

Sokha Hotels

ព័ត៌មានពេញនិយម