ព័ត៌មានជាតិ
កងពលធំអន្តរាគមន៍លេខ ២ បិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រឆាំងភេវកម្ម ២០២១
សៀមរាប៖ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០២២ នៅទីបញ្ជាការ កងពលធំអន្តរាគមន៍លេខ២ បានប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រឆាំងភេវកម្ម ឆ្នាំ២០២១ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២។



បន្ទាប់ពីការរាយការណ៍លទ្ធផលហ្វឹកហ្វឺន វគ្គបំប៉នជំនាញប្រឆាំងភេរវកម្ម ឆ្នាំ២០២១ របស់លោកវរសេនីយ៍ទោ សេង ម៉េងឡុង នាយការិយាល័យហ្វឹកហ្វឺន កងពលធំ និងការបង្ហាញលំហាត់យុទ្ធវិធីក្នុងកិច្ចការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងបង្ក្រាបភេរវកម្មរបស់សិក្ខាកាមរួចមក ឧត្តមសេនីយ៏ឯក កែវ ធី បានសម្តែងនូវការកោតសរសើរដោយស្មោះ និងប្រកបដោយមោទនភាពខ្ពស់ ចំពោះគណៈកម្មការគ្រប់គ្រងវគ្គ ការិយាល័យហ្វឹកហ្វឺន យោធាចារ្យ និងសិក្ខាកាមទាំងអស់ ដែលបានគោរពប្រតិបត្តិតាមផែនការ និងបទបញ្ជារបស់មេបញ្ជាការកងទ័ពជើងគោក ខិតខំច្នៃប្រឌិតបង្កលក្ខណៈឱ្យវគ្គហ្វឹកហ្វឺនដ៏មានសារៈសំខាន់មួយនេះ ដំណើរការទៅដោយរលូន សម្រេចដោយជោគជ័យតាមផែនការកំណត់ ប្រកបដោយប្រសិទ្ធភាពខ្ពស់ បង្កើនបាននូវចំណេះដឹង ចំណេះធ្វើ ពង្រីកបានសមត្ថភាពជូននាយទាហាននាយទាហានរងពលទាហាន ក្នុងការចូលរួមបេសកកម្មប្រយុទ្ធ ប្រឆាំងភេរវកម្ម ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនិងសង្គមជាតិ។

លោកក៏បានបញ្ជាក់ថា បេសកកម្មបង្រ្កាបប្រឆាំងភេរវកម្ម គឺជាភារកិច្ចដែលពោរពេញទៅដោយឧបស័គ្គ និងយថាហេតុ កើតឡើងដោយគ្មានការព្រាងទុក ដែលទាមទារឱ្យយោធិនគ្រប់រូប នៃកងប្រតិបត្តិការប្រឆាំងភេរវកម្ម ត្រូវមានសមត្ថភាពជំនាញពិតប្រាកដច្បាស់លាស់ សុខភាពល្អ កាយសម្បទាមាំមួន និងមានទឹកចិត្តអង់អាចក្លាហាន ប្រកបដោយភក្តីភាព ហ៊ានពលីកម្មការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងចូលរួមទប់ស្កាត់ បង្រ្កាបប្រឆាំងភេរវករ រក្សាសន្តិសុខ សណ្ដាប់ ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជាតិ ដូច្នេះ ដើម្បីក្លាយជាកងប្រតិបត្តិការ ប្រឆាំងភេរវកម្ម ដែលពោរពេញដោយសមត្ថភាព ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានម៉ឺងម៉ាត់ការងារមួយចំនួនដូចខាងក្រោម៖
១. ស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ការពារ រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ការពារ ព្រះមហាក្សត្រ ជាទីគោរពសក្ការៈ ការពារ រាជរដ្ឋាភិបាល ស្របច្បាប់ ប្រសូត្រចេញពីការបោះឆ្នោតដ៏ត្រឹមត្រូវ និងយុត្តិធម៌ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
២. ត្រូវគោរពអនុវត្តបទវិន័យទូទៅ របស់កងយោធពលខេមរភូមិន្ទ និង គោរពអនុវត្តម៉ឺងម៉ាត់វិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩«៣ការពារ និង៣កុំ» របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងបរិបទនៃការរស់នៅជាមួយនឹងជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី។
៣. លើកកម្ពស់ស្មារតីរក្សាចំណងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងមានក្រមសីលធម៌ម៉ឺងម៉ាត់ ជួយឧបត្ថម្ភគ្នាទៅវិញទៅមក ក្នុងកិច្ចប្រតិបត្តិការប្រឆាំងភេរវកម្ម រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនសង្គមជាតិ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គមេបញ្ជាការ មេបញ្ជាការកងទ័ពជើងគោក។
៤. ត្រូវយកចិត្តទុកដាក់គ្រប់គ្រង់យុទ្ធោបករណ៍ជំនាញ និងគ្រឿងបំពាក់សម្ភារៈសឹកផ្សេងៗទៀតឱ្យបានល្អ ធ្វើការថែបំប៉នជួសជុល និងទុកដាក់ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីធានាប្រើប្រាស់បានយូរអង្វែង និងបម្រើឱ្យកិច្ចប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពខ្ពស់៕
អត្ថបទ៖ គឿនវេត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ