Connect with us

ព័ត៌មានជាតិ

មន្ត្រីជំនាញ​ ប្រាប់​កុំឱ្យ​ពលរដ្ឋ​បារម្ភបញ្ហា​ក្លិន​ទឹក​ស្អាត​នារ​ដូវប្រាំង

បានផុស

នៅ

នៅប៉ុន្មានថ្ងៃនេះ ប្រជាពលរដ្ឋអ្នកប្រើប្រាស់ទឹកនៅក្នុងរាជធានីភ្នំពេញ មានការរអ៊ូរទាំចំពោះទឹកស្អាតមានក្លិនមិនល្អ។ អ្នកជំនាញប្រាប់ថា នៅរដូវប្រាំង ទឹកទន្លេមេគង្គ និងទន្លេសាបចាប់ផ្ដើមថ្លា ដែលធ្វើឱ្យកើតជាស្លែដោយសារកម្ដៅព្រះអាទិត្យជះចូលទៅក្នុងទឹក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងនៅក្នុង សន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដរបស់រដ្ឋបាលរាជធានីភ្នំពេញព្រឹកថ្ងៃទី ០១ ខែមីនា បញ្ជាក់ថា បញ្ហាក្លិនទឹកមិនធ្វើឱ្យប៉ះពាល់ទៅដល់សុខភាពរបស់ប្រជាពលរដ្ឋអ្នកប្រើប្រាស់នោះទេ ពីព្រោះទឹកស្អាតគឺឆ្លងកាត់ប្រព័ន្ធសម្លាប់មេរោគរួចទៅហើយ។

លោក ឡុង ណារ៉ូ ពន្យល់ថា “ទឹកទន្លេមេគង្គ និងទន្លេសាប នៅរដូវប្រាំងទឹកចាប់ផ្ដើមថ្លា ដែលពីដើមគឺទឹកល្អក កាលណាទឹកល្អកស្លែដែលកើតជាមួយទឹកល្អកនោះផ្ដុំជាមួយកករដី ហើយហូរជាមួយកករ តែរដូវប្រាំងគឺទឹកថ្លា ចឹងស្លែកើតដោយសារកម្ដៅព្រះអាទិត្យជះមកក្នុងទឹកធ្វើឱ្យកើតស្លែ ហើយវាឆ្លងកាត់ចូលក្នុងប្រព័ន្ធ ដោយត្រូសសម្លាប់មេរោគដោយក្លូ ហើយវានឹងមកងាប់នៅក្នុងអាងរង ប៉ុន្តែក្លិននៅមាន ខណៈដែលមិនមានការប៉ះពាល់សុខភាពនោះទេ”។

អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញណែនាំថា អ្នកដែលប្រើប្រាស់ទឹកស្អាត សូមបើករ៉ូបីណេចោលមួសន្ទុះ ហើយចាំប្រើប្រាស់៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម