ព័ត៌មានជាតិ
បើកភ្នែកឡើង ឃើញតែអាជ្ញាធរកាន់អំបោស និងប៉ែលកើបដីខ្សាច់កំពប់លើផ្លូវ
ភ្នំពេញ៖ កម្លាំងអាជ្ញាធរតែងនាំគ្នាកាន់អំបោស និង ចប ប៉ែល កើបដីខ្សាច់ដែលជ្រុះលើផ្លូវជាតិលេខ១ ដែលបង្កដោយរថយន្តដឹកដីធ្វើឱ្យជ្រុះលើផ្លូវ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី០៥ ខែមីនានេះ គេឃើញអាជ្ញាធរសង្កាត់វាលស្បូវ និងកម្លាំងប្រជាការពារសាលាខណ្ឌច្បារអំពៅ បាននាំគ្នាចុះបោសសំអាតផ្លូវជាតិលេខ១ តាំងពីព្រលឹមអុរ ព្រោះបើពុំកើប និងប្រមូលទេ នោះច្បាស់ជាហុយលើអ្នកធ្វើដំណើជាក់ជាពុំខាន។

យោងតាមប្រភពពីលោកស្រី យន់ សុផល ចៅសង្កាត់វាលស្បូវបានឱ្យដឹងថា សកម្មភាពធ្វើពលកម្មបោសសំអាតផ្លូវនេះគឺអាជ្ញាអរសង្កាត់វាលស្បូវតែងធ្វើឡើងសឹងរាល់ថ្ងៃ ឱ្យតែផុតម៉ោងរដ្ឋបាល។ លោកស្រីចៅសង្កាត់ បានសំណូមពរដល់ម្ចាស់រថយន្តដឹកដី ត្រូវដាក់គម្របទ្រុងកុំឱ្យដីហុយជ្រុះលើផ្លូវ ដែលជាផលលំបាកដល់អ្នកធ្វើដំណើរ ក៏ដូចជាអាជ្ញាធរដែលត្រូវបោសសំអាត។

បើតាមការបញ្ជាក់ពី លោក គុយ គឹមហ៊ាង ប្រធានការិយាល័យសាធារណៈការ សាលាខណ្ឌច្បារអំពៅ បានឱ្យដឹងថា ចំពោះវិធានការណ៍ទប់ស្កាត់ក៏ដូចជាចាប់ឃាត់រថយន្តដឹកដីធ្វើឱ្យកំពប់លើផ្លូវនេះ លោកបានទទួលស្គាល់ថា មកដល់ថ្ងៃនេះនៅតែមានរថយន្តដឹកដីបង្កឱ្យជ្រុះលើផ្លូវ ជាពិសេសពួកគេដឹកពេលយប់ជ្រៅ ក្នុងពេលដែលសមត្ថកិច្ចក៏ដូចជាអាជ្ញាធរសម្រាក។ ប៉ុន្តែទោះជាយ៉ាងណា អាជ្ញាធរនឹងមានវិធានការណ៍តឹងរឹងចំពោះម្ចាស់អាជីវកម្ម និងម្ចាស់រថយន្តដឹកដីឱ្យចូលរួមថែរក្សាបរិស្ថាន កុំជិះសេះលែងដៃបន្តទៀត៕
អត្ថបទ៖ នរា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


