ព័ត៌មានជាតិ
បុរសម្នាក់ រងរបួសធ្ងន់ ក្រោយរថយន្តស្ទូចបុកនៅលើផ្លូវកែងអក្សរតេ ភូមិតាងៅ
បុរសម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍ដេកដួលក្រោមរថយន្តធុនធំ បង្កឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងត្រង់ចំណុចអក្សរ តេ ផ្លូវតាងៅ ស្ថិតក្នុងភូមិតាងៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមប្រភពពីលោកវរសេនីយ៍ទោ ឯក សារ៉ន អធិការរងនគរបាល ខណ្ឌច្បារអំពៅ បានឲ្យដឹងថា គ្រោះថ្នាក់នេះ បានកើតឡើងនៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី១៦ ខែធ្នូ គឺជនរងគ្រោះភេទប្រុស មានវ័យប្រហែលជាង២០ឆ្នាំ មិនស្គាល់អត្តសញ្ញាណ បានបើកបរម៉ូតូសង់សេរី០១៣ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ១B ៣៣ ៩៩ ដោយធ្វើដំណើរតាមបណ្តោយផ្លូវតាងៅ ក្នុងទិសដៅពីជើងមកត្បូង។ លុះមកដល់ផ្លូវកែងអក្សរ តេ ក៏ស្រាប់តែមានរថយន្តស្ទូចពណ៌សរពាក់ស្លាកលេខភ្នំពេញ២B ២៤២៤ ដែលបើកបរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីលិចមកកើត បានបុកម៉ូតូបណ្តាលឲ្យអ្នកបើកម៉ូតូខ្ទាតចូលក្រោមរថយន្តរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានដឹកយកទៅសង្គ្រោះភ្លាមៗ។


លោកអធិការរងបន្តថា ចំពោះអត្តសញ្ញាណជនរងគ្រោះមិនបានស្គាល់ទេ។ ដោយឡែកអ្នកបើកបររថយន្ត ត្រូវបានចាប់ខ្លួនផងដែរ។ លោកអធិការបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺដោយសាររថយន្តមិនបង្អង់ល្បឿនស្ថិតនៅផ្លូវអក្សរ តេ ដែលជាផ្លូវកែងហើយតែងជួបគ្រោះថ្នាក់ញឹកញាប់ណាស់។ ក្នុងនោះលោកអធិការរងបានសំណូមពរដល់អ្នកបើកបរទាំងអស់ពេលមកដល់ចំណុចគ្រោះថ្នាក់នេះ ត្រូវស៊ីផ្លេឲ្យបានដឹងមុនទើបធ្វើឲ្យភាគីម្ខាងបានដឹងនិងប្រុងប្រយ័ត្ន។ ទោះយ៉ាងណាក៏សមត្ថកិច្ចសុំអំពាវនាវរកក្រុមគ្រួសារបុរស ដែលរងរបួសមានវ័យជាង២០ឆ្នាំសម្បុរសពាក់យឺតដៃវែងពណ៌ក្រហម លាយទឹកប្រាក់ ស្លៀកខោខូវប៊យជើងវែង។ បើបានទទួលដំណឹងហើយសូមមកទំនាក់ទំនងពីនគរបាលខណ្ឌច្បារអំពៅ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕
អត្ថបទ៖ នរា
សូមចុចអាន៖ ប្រតិបត្តិការទ្រង់ទ្រាយធំនៅប៉ោយប៉ែត ឃាត់មនុស្ស ៣នាក់ ដកហូតគ្រឿងញៀនជិត១០គីឡូក្រាម
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


