Connect with us

ព័ត៌មានជាតិ

ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​នៅ​ប៉ោយ​ប៉ែត ឃាត់​មនុស្ស ៣នាក់ ដកហូត​គ្រឿង​ញៀន​ជិត១០​គីឡូ​​ក្រាម

បានផុស

នៅ

មន្ទីរ​ប្រឆាំង​គ្រឿងញៀន ​សហករណ៍​ជាមួយ កម្លាំង​នគរបាល​ជំនាញ​ខេត្ត​បន្ទាយមានជ័យ បានបើក​ប្រតិ​បត្តិការ​ទ្រង់​ទ្រាយ​ធំ ឃាត់ខ្លួនមនុស្សបានចំនួន ៣នាក់ និងដកហូតគ្រឿងញៀន​ចម្រុះ​ចំនួន​២​វ៉ាលី​និង​១ធុង ​ស្មើរជិត១០គីឡូ​ក្រាម កាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងក្រុង​ប៉ោយប៉ែត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧត្ដមសេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការនគរបាលបាល ខេត្ត​បន្ទាយមានជ័យ បានប្រាប់អ្នក​យក​ព័ត៌​មាន​ឲ្យដឹងថា ការ​បង្ក្រាប​គ្រឿងញៀន​​ទ្រង់ទ្រាយ​ធំ​នេះ ​បានឃាត់ខ្លួនជនសង្ស័យប្រុស ស្រី​ ចំនួន៣​នាក់ រួមមាន៖ ១ ឈ្មោះ ទី យៀង ភេទស្រី អាយុ៤៣ឆ្នាំ ២ឈ្មោះ ហុង ម៉េង ភេទប្រុស អាយុ១៦​ឆ្នាំ ៣ឈ្មោះ សេង ដាលីសិទ្ធ ភេទប្រុស អាយុ៤០ឆ្នាំ។

លោក​ឧត្ដមសេនីយ៍​បញ្ជាក់​ឲ្យដឹងបន្តទៀតថា សមត្ថកិច្ច​បានត្រួតពិនិត្យ និងឆែកឆេរផ្ទះស្វែងរកវត្ថុ​តាង​ មាន២ទីតាំង ដោយទីតាំងទី១ ចំណុចផ្ទះជួលរបស់ឈ្មោះ ទី យៀង ភេទស្រី ភូមិក្បាល​ស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដកហូតវត្ថុតាង មានចំនួន២វ៉ាលី និងទីតាំងទី២ ចំ​ណុច​បន្ទប់ជួលរបស់ឈ្មោះ សេង ដាលីសិទ្ធ ភេទប្រុស ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដកហូតវត្ថុតាង ​១ធុង។

លោកស្នងការ ឲ្យដឹងបន្តទៀតថា ​សមត្ថកិច្ចចម្រុះបានត្រួតពិនិត្យ និងរកឃើញ​មាន​សម្ភារៈ​វត្ថុតាង​រួមមាន ថ្នាំគ្រាប់​ពណ៌​ចម្រុះ​តាហ្សី ​ចំនួន៤៨ថង់ ,ម្សៅ​ក្រាម​ពណ៌ ស ១៤ថង់ ,ម្សៅសដុំ ​ចំនួន​២កញ្ចប់ ម្សៅគ្រាប់ពណ៌ត្នោត ចំនួន​២​កញ្ចប់ , ថ្នាំគ្រាប់ពណ៌ ក្រហម ចំនួន១៧កញ្ចប់ ,ថ្នាំ គ្រាប់Fi Fi ចំនួន១៧បន្ទះ ,ម្សៅគ្រាប់ពណ៌ ខ្មៅ​ ចំនួន៣ថង់ ,ថ្នាំកញ្ចប់​ចម្រុះ​ចំនួន​២៥កញ្ចប់ស្មើរ​​ជិត១០​គីឡូក្រាម ,កាំភ្លើងខ្លី១ដើម ​ ​និង​ប្លង់ដី ចំនួន២ច្បាប់៕

អត្ថបទ ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម