ព័ត៌មានជាតិ
ប្រើម៉ូទ័របូមទឹកតាមច្បាប់មិនអនុញ្ញាត ប៉ុន្តែសម្ពាធទឹកខ្សោយ ពលរដ្ឋត្រូវបង្ខំចិត្តបូមទើបមានទឹកប្រើ
អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោក ឡុង ណារ៉ូ មានប្រសាសន៍ថា តាមបច្ចេកទេសច្បាប់ គឺមិនអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋប្រើម៉ូទ័របូមទឹកនោះទេ ប៉ុន្តែដោយសាររាជធានីភ្នំពេញ នៅខ្វះទឹកប្រើប្រាស់ និងសម្ពាធទឹកខ្សោយ ប្រជាពលរដ្ឋត្រូវធ្វើតាមរយៈការបូបនេះ ទើបមានទឹកប្រើ។

លោក ឡុង ណារ៉ូមានប្រសាសន៍ថា “អ្វីដែលខ្ញុំបាននិយាយ តាមច្បាប់គឺមិនឱ្យបូមទេ ប៉ុន្តែដោយសារយើងចែកទឹកគ្នាប្រើ វាដាច់ខាតប្រជាជនមានបណ្ដាញយើងហើយ ហើយគាត់អត់មានទឹកប្រើ ដាច់ខាតត្រូវតែធ្វើតាមរយៈនេះ បានអាចមានទឹកប្រើប្រាស់ ជាពិសេសពេលយប់”។

អគ្គនាយករដ្ឋាករទឹករូបនេះ បញ្ជាក់ថា ពេលខ្លះសម្ពាទទឹកមិនឡើងដល់ជាន់លើទេ ការអភិវឌ្ឍនៃវិស័យទឹកស្អាត កើនរហូតដល់ឆ្នាំ ២០២៣ និង២០២៤ គឺម៉ូទ័របូមទឹកលែងមានហើយ ដូចកាលពីឆ្នាំ ២០១០ មិនមានផ្ទះណាមានម៉ូទ័រទេ។
កង្វះទឹកស្អាតនៅរាជធានីភ្នំពេញ សម្រាប់ប្រជាពលរដ្ឋប្រមាណជាង ២ សែន ម៉ែត្រគូប ជាពិសេសអ្នករស់នៅតំបន់ជាយក្រុងដូចជាខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបញ្ជាក់ថា តម្រូវការទឹកស្អាតប្រើប្រាស់សម្រាប់ប្រជាជនទាំងអស់ក្នុងរាជធានីភ្នំពេញក្នុងមួយ ថ្ងៃមានរហូតដល់ទៅ ៨ សែន ម៉ែត្រគូប ខណៈសមត្ថភាពរោងចក្រផលិតទឹកស្អាតបានតែ ៦ សែនម៉ែត្រគូបក្នុងមួយថ្ងៃ ហើយនៅឆ្នាំ ២០២៣ ខាងមុខនេះ ប្រជាពលរដ្ឋនឹងលែងដាច់ទឹកទៀតហើយដោយសារសមត្ថភាពផលិតនឹងកើនដល់ ១ លានម៉ែត្រគូប៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


