Connect with us

ព័ត៌មានជាតិ

ពិព័រណ៍ THAIFEX–Anuga Asia 2022 នឹង​រៀបចំ​ស្វាគមន៍​ភ្ញៀវ ដើម្បី​ទស្សនាការ​ផ្លាស់ប្តូរ​ម្ហូប​អាហារ និង​ភេសជ្ជៈ​ក្នុងប្រទេស​ថៃ ជាមួយនឹង​​ឱកាស​បង្ហាញខ្លួន​របស់​អ្នក​ច្នៃប្រឌិត​ក្នុង​សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ

បានផុស

នៅ

ចាប់យក​ឱកាស​តាមរយៈ​ពិព័រណ៍​ម្ហូបអាហារ និង​ភេសជ្ជៈ​ក្នុង​ពិភពលោក​ក្រោយ​បរិបទ​នៃ​ការ​ងើបឡើង​វិញ​ពី​ជំងឺ​រាតត្បាត​៖ ទីតាំង​ម្ហូបអាហារ​ចំនួន​១១​កន្លែង ស្តង់​ពិព័រណ៍​ចំនួន​១២០០ ស្តង់ សាល​ពិព័រណ៍​ចំនួន​៩ សាល អ្នកទិញ​ទំនិញ​ចំនួន​២៥០០ នាក់ ព្រមទាំង​ពាណិជ្ជករ​និង​ភ្ញៀវ​ទស្សនា​ចំនួន​ប្រមាណ​៧៥០០០ នាក់ ត្រៀមខ្លួន​ទទួលយក​បទពិសោធ​ពិព័រណ៍​ម្ហូបអាហារ និង​ភេសជ្ជៈ​ដ៏​ធំ​បំផុត​នៅ​តំបន់​អាស៊ី ដែល​រៀបចំឡើង​ដើម្បី​បង្ហាញ​ផ្នត់គំនិត​ច្នៃប្រឌិត​របស់​សហគ្រិន​នៃ​ថ្ងៃស្អែក !

​មជ្ឈមណ្ឌល សន្និបាត និង​សាល​ពិ​ព័រណ៍ IMPACT Muang Thong Thani បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​អាហារ និង​ភេសជ្ជៈ THAIFEX – Anuga Asia 2022 ជា​លើកដំបូង​របស់​ប្រទេស​ថៃ ដែលជា​ព្រឹត្តិការណ៍​ដ៏​ធំ​បំផុត​ក្នុង​តំបន់​អាស៊ី​របស់​យើង​ដែល​ត្រូវបាន​រៀបចំឡើង​ដើម្បី​បំពេញតម្រូវការ​របស់​ប្រតិបត្តិ​ករ​ក្នុង​ឧស្សាហកម្ម​ម្ហូបអាហា និង​ភេសជ្ជៈ និង​អ្នក​ច្នៃប្រឌិត​ផលិតផល​ថ្មីៗ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពិព័រណ៍​នេះ ក៏​នឹង​ផ្តល់​ភាពសប្បាយ​រីករាយ​ផងដែរ​សម្រាប់​សាធារណជន​ឲ្យ​ទទួលបាន​បទពិសោធន៍​ដ៏​អស្ចារ្យ ដែល​អនុញ្ញាត​ឲ្យ​ពួក​ចូលរួម​ផ្សងព្រេង​ស្វែងរក​ពិភព​ម្ហូបអាហារ​នៃ​អនាគត ហើយក៏​នឹង​អាច​ស្វែង​រកបាន​នាពេលខាងមុខ​ផងដែរ ទាំង​នៅក្នុង​ព្រះរាជាណាចក្រ​ថៃ និង​លើសពីនេះ​ទៀត​! ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៨ ខែឧសភា អ្នក​ច្នៃប្រឌិត​ឆ្នើមៗ ដែល​បាន​បង្កើត​ផលិតផល​ដែល​ធ្វើ​ឲ្យ​មានការ​រីកចម្រើន​លូតលាស់​ក្នុង​ចំណីអាហារ​ដូចជា កាហ្វេ តែ ភេសជ្ជៈ អាហារ​ល្អៗ សេវាកម្ម​ម្ហូបអាហារ បច្ចេកវិទ្យា​អាហារ អាហារ​កក ផ្លែឈើ បន្លែ សាច់ អង្ករ អាហារ​សមុទ្រ និង​បង្អែម និង​នំ​ផ្អែម នឹង​បង្ហាញ​វិធីសាស្ត្រ​ពិសេស​របស់​ពួកគេ​ក្នុងការ​រចនា និង​ការផលិត​ផលិតផល​ដែល​នឹង​បំពេញតម្រូវការ​អតិថិជន​។

ប្រតិបត្តិ​ករ​ក្នុង​ឧស្សាហកម្ម​ម្ហូបអាហារ​បាន​បង្ខំចិត្ត​សម្រប​អាជីវកម្ម​របស់​ពួកគេ​ទៅនឹង​ទីផ្សារ​សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ ដែល​បាន​ផ្លាស់ប្តូរ​យ៉ាងខ្លាំង​ដោយសារ​ជំងឺ​រាតត្បាត​កូ​វីដ​១៩​។ ឥឡូវនេះ ខណៈដែល​ឧស្សាហ​កម្មនេះ​កំពុង​ប្រឹងប្រែង​វិលត្រឡប់​ទៅរក​ការរីកចម្រើន​និង​ទទួលបាន​ជោគជ័យ ក្នុងពេលដែល​ពួកគេ​កំពុង​ស្វែងរក​តួរ​នាទី​របស់ខ្លួន​ដើម្បី​ឈរជើង​ក្នុង​វិស័យ ផ្គត់​ផ្គង​ចំណីអាហារ កម្មវិធី​ពិព័រណ៍ THAIFEX – Anuga Asia 2022 នឹង​ភ្ជាប់​ទំនាក់ទំនង​ប្រតិបត្តិ​ករ​នៅ​ទូទាំង​ខ្សែ​ចង្វាក់​ម្ហូប​អាហារ និង​ភេសជ្ជៈ ដើម្បី​អាច​ផ្លាស់ប្តូរ​គំនិត​យោបល់​គ្នា និង​ភ្ជាប់​ភ្លែត​ហ្វ​ម​ពាណិជ្ជកម្ម​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់​។

​ការរៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​នេះ គឺ​ពិតជា​អស្ចារ្យ​ក្នុងនាម​ជា​កម្មវិធី​ពិព័រណ៍​ចំណីអាហារ​ឈានមុខ​គេ​ក្នុង​តំបន់​អាស៊ី ដែល​រៀបចំឡើង​ដើម្បី​ទទួលភ្ញៀវ​ក្នុងស្រុក និង​អន្តរជាតិ ខណៈ​ក៏​បង្ហាញ​ពី​តួនាទី​ឈានមុខ​គេ​របស់​ប្រទេស​ថៃ​ខាង​ផ្នែក​ច្នៃប្រឌិត​ចំណីអាហារ​ដ៏​អស្ចារ្យ​និង​គួរឱ្យភ្ញាក់ផ្អើល​ផងដែរ ដែល​បាននិងកំពុង​បង្កើត​ឧស្សាហកម្ម​ម្ហូបអាហារ​និង​ភេសជ្ជៈ​ឡើងវិញ​ឆ្ពោះ​ទៅ​រក​អនាគត​ដ៏​ភ្លឺស្វាង។

អ្នករៀបចំ​កម្មវិធី​ក៏បាន​ដាក់ឱ្យ​ដំណើរការ​ផ្នែក​ដែល​ទើប​បង្កើត​ថ្មី​មួយ​ឈ្មោះថា «​ទីផ្សារ​អាហារ​នៅពេល​អនាគត​នៃ THAIFEX – Anuga» ឫ THAIFEX – Anuga Future Food Market​។ ផ្នែក​នេះ​មានការ​ដាក់​បង្ហាញ​ពិព័រណ៍​ផ្សេងៗ ដែល​បង្ហាញ​ពី​ភាព​រីកចម្រើន​នៃ​ផលិតផល​និង​សេវាកម្ម​ប្រកប​ដោយមាន​សក្តានុពល ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អ្នកទិញ​នូវ​ការច្នៃប្រឌិត​ថ្មី​ដែល​នឹងមាន​ឥទ្ធិពល​ជា​វិជ្ជមាន​ដល់​ឧស្សាហកម្ម​ដែល​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នេះ​។ កម្មវិធី Hosted Buyer Programme and Priority Buyer Club នៅក្នុង​ព្រឹត្តិការណ៍ ពិព័រណ៍​នេះ​បាន​វិញ​ត្រលប់​មកវិញ​ដោយ​ទទួលបាន​ប្រជាប្រិយភាព​ខ្ពស់​ជាមុន (​ធៀប​នឹង​កម្មវិធី​ដែល​ទទួលបាន​ជោគជ័យ​ពីមុន​)​។

ពិព័រណ៍​ពានរង្វាន់ «​រសជាតិ​ច្នៃប្រឌិត​នៃ​កម្មវិធី THAIFEX – Anuga Asia 2022» ឫ (THAIFEX – Anuga Asia 2022 TASTE INNOVATION SHOW Awards) ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​កម្មវិធី​នេះ បានប្រកាស​ឈ្មោះ​ជ័យលាភី និង​អ្នកឈ្នះ​ចូល​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី​ប្រគល់​រង្វាន់​ក្នុងឆ្នាំនេះ​។​

​ក្នុងចំណោម​អ្នក​តាំងពិព័រណ៍​ជាតិ និង​អន្តរជាតិ​ជាង​១ ៣០០ នាក់ ក្រុមហ៊ុន​ចំនួន​៥៨១ ក្រុមហ៊ុន បាន​បញ្ជូន​ផលិតផល​ប្រកបដោយ​ភាព​ច្នៃប្រឌិត​បំផុត​របស់​ពួកគេ​ក្នុងការ​ប្រកួតប្រជែង​នេះ ហើយ​អ្នកឈ្នះ​ចំនួន ៥៧ ក្រុមហ៊ុន​ទទួលបាន​ការទទួលស្គាល់​ការច្នៃប្រឌិត​របស់​ពួកគេ ខណៈដែល​ក្រុមហ៊ុន​ទាំងនោះ​ដាក់​បង្ហាញ​ផលិតផល​ប្រកបដោយ​ការច្នៃប្រឌិត​ឈានមុខ​គេ​បំផុត​របស់ខ្លួន​នៅឯ​ពិព័រណ៍ THAIFEX – Anuga Taste Innovation Showcase​។​

​ផលិតផល​នីមួយៗ​ត្រូវបាន​បែងចែក​នៅ​ទីតាំង​បង្ហាញ​ផ្សេងៗ​គ្នា ជាមួយនឹង​ប្រភេទ​មុខទំនិញ​ជាច្រើន​តំណាងឱ្យ​ផ្នែក​ផ្សេងៗ​គ្នា​នៃ​កម្មវិធី​ពិព័រណ៍​។ អ្នកទស្សនា​ពិព័រណ៍​នេះ​នឹង​មានឱកាស​ភ្លក់​ផលិតផល​ដ៏​អស្ចារ្យ​ទាំងនេះ ខណៈដែល​ពួកគេ​ដើរ​ទស្សនា​ពិព័រណ៍​ដែល​រៀបចំ​តាំង​បង្ហាញ​នៅ​សាល​ពិព័រណ៍​ទាំង ៩​សាល ហើយ​ម្ហូបអាហារ​ទាំងអស់នេះ​នឹងធ្វើ​ឱ្យ​ពួកគេ​ភ្ញាក់ផ្អើល​។​

Mathias Kuepper នាយក​គ្រប់គ្រង​ក្រុមហ៊ុន Koelnmesse បាន​ឲ្យ​ដឹងថា​៖ «​ក្នុងនាម​ជា​ពិព័រណ៍​ពាណិជ្ជកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ ដែល​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ នេះ​គឺជា​កាតព្វកិច្ច​របស់​យើង​ក្នុងនាម​ជា​អ្នកថែរក្សា ដើម្បី​រៀបចំ​សករាជ​ថ្មី ដោយ​ភ្ជាប់​ក្រុមហ៊ុន​ដែលមាន​ភាព​ច្នៃប្រឌិត​ជាមួយនឹង​ភ្ញៀវ ពាណិជ្ជករ អ្នកទិញ និង​អ្នក​តាំងពិព័រណ៍ ហើយ​អាចឱ្យ​ពួកគេ​សម្រេចបាន​ភាពជោគជ័យ​ក្នុង​បរិយាកាស​អាជីវកម្ម​ប្រកបដោយ​សុវត្ថិភាព​»​។​

​នៅក្នុង​ការអំពាវនាវ​ចុងក្រោយ​ទៅកាន់​ប្រតិបត្តិ​ករ​ក្នុង​ឧស្សាហកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ ដែលមាន​បំណង​ចង់​តាំង​បង្ហាញ​ផលិតផល​ចុងក្រោយ​បំផុត​របស់​ពួកគេ និង​ទាញយក​ប្រយោជន៍​ពី​សក្តានុពល​អាជីវកម្ម និង​ចង់បាន​ឱកាស​ទទួលបាន​លំហូរ​ប្រាក់ចំណេញ​ថ្មី ពិព័រណ៍ THAIFEX – Anuga Asia 2022 សូមអ្នក​ចូលរួម​ថ្មី​ទាំងអស់​អញ្ជើញ​ចូលទៅ​កាន់​គេហទំព័រ https://thaifex-anuga.com/en/for-visitors/become-a-visitor ។

សូមមេត្តា​រួសរាន់​យក​កាត​សំគាល់​អេ​ឡិច​ត្រូ​និ​ច​សម្រាប់​អ្នកទស្សនា​របស់​អ្នក ហើយ​ទាញយក​អត្ថប្រយោជន៍​ពី ពិព័រណ៍ THAIFEX – Anuga Asia 2022 ដោយផ្ទាល់ និង​តាម​អន​ឡាញ​ដែល​ត្រូវ​បានរៀបចំ​រួចរាល់ ដើម្បី​បើកឱកាស​ឲ្យ​មានការ​ចូលរួម​កាន់តែ​ច្រើនជាង​ពេលណា​ទាំងអស់ !

​ពិព័រណ៍ THAIFEX – Anuga Asia 2022 ត្រូវបាន​រៀបចំឡើង​ដោយ DITP, TCC និង Koelnmesse​។ សម្រាប់​ព័ត​មាន​បន្ថែម សូម​ចូលទៅ​កាន់​គេហទំព័រ https://thaifex-anuga.com/en/​។ ដើម្បី​ចូល​មើល​ព្រឹត្តិការណ៍​ផ្សាយ​ផ្ទាល់ សូម​តាមដាន​គេហទំព័រ https://www.facebook.com/thaifexanugaasia/​។

https://pre.eventthai.com/thaifex-anuga/account?_ga=2.197114732.1156085419.1652057310-1192962669.1637746434&utm_source=thaifex+-+anuga+asia&utm_medium=web+banner&utm_campaign=thaifex+-+anuga+asia+cambodia ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម