សន្តិសុខសង្គម
សាច់ជ្រូកបង្កកខូចគុណភាព ជាង១ពាន់គីឡូក្រាម ត្រូវសមត្ថកិច្ចបង្ក្រាប និងដុតកម្ទេចចោល
បន្ទាយមានជ័យ ៖ រថយន្តតាក់សុីពីរគ្រឿង ដឹកសាច់ជ្រូកបង្កកខូចគុណភាពខុសច្បាប់ចំនួន ២៣កេះ ស្មើនឹង ១.១៥០គីឡូក្រាម ត្រូវបានមន្រ្តីការិយាល័យផលិតកម្ម និង បសុព្យាបាលខេត្តបន្ទាយមានជ័យសហការជាមួយសមត្ថកិច្ចការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ (គយចល័ត) មានមូលដ្ឋាននៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីរសៀល នៅថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ២០២៥ ចុះបង្ក្រាប និងធ្វើការដុតកម្ទេចចោល។

លោកហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និង បសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ផលិតផលសាច់ជ្រូកបង្កកដែលបង្រ្កាបបានខាងលើ គឺក្រោមការសហការយ៉ាងល្អ រវាងគយចល័តក្រសួងបន្ទាប់ពីទទួលបានព័ត៌មានពីការលួចនាំចូល ដោយខុសច្បាប់នូវជ្រូកពីក្រៅប្រទេសតាមរថយន្តតាក់សុីពីរគ្រឿង មានម៉ាកសុីណា និង លុចសុិស៣០០ ក្នុងគោលដៅនាំពីក្រុងប៉ោយប៉ែតទៅភ្នំពេញ។

តាមការត្រួកពិនិត្យសាច់ជ្រូកទាំងនោះ រួមមានគ្រឿងក្នុង និងបំណែកសាច់បង្កកខូចគុណភាពខុសច្បាប់ចំនួន ២៣កេះ ស្មើនឹង ១.១៥០គីឡូក្រាម ។ លោកបានឱ្យដឹងទៀតថា តាមវិធានបសុពេទ្យសាច់បង្កកទាំងអស់ត្រូវបានធ្វើការដុតកម្ទេចចោលភ្លាមៗនៅរសៀលថ្ងៃដដែល៕
ដោយ ៖ អ ពៅ





-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


