សន្តិសុខសង្គម
ឆេះផ្ទះ៨ខ្នង និងតូបជួលផ្សារពាក់ស្បែក១៦តូប ខូចខាតអស់ទាំងស្រុង
ព្រះវិហារ ៖ អាជ្ញាធរស្រុកជាំក្សាន្តបានឱ្យដឹងថា នៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ មានករណីអគ្គិភ័យកើតឡើងនៅចំណុចផ្សារពាក់ស្បែក មុខកងពលធំលេខ៣ ស្ថិតនៅភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្ដាលឱ្យផ្ទះពលរដ្ឋចំនួន៨ខ្នងមាន ១៥បន្ទប់ និង តូបជួល១៦តូប ខូចខាតសម្ភារៈមួយចំនួនធំតែពុំមានរងរបួសស្នាមដល់មនុស្សទេ។
លោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត បានឱ្យដឹងថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនោះយើងបានប្រើប្រាស់រថយន្ត៣គ្រឿង រថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត,ទី២ រថយន្តពន្លត់អគ្គិភ័យរបស់អង្គរក្ស,ទី៣ រថយន្តទឹកកងពលធំលេខ៣។ ស្ថានការណ៍អាចគ្រប់គ្រងបានទាំងស្រុងវេលាម៉ោង ២១ និង៤០នាទីថ្ងៃដដែល។
លោកអភិបាលស្រុកបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យឆេះគឺមកពីផ្ទុះសេខ្សែភ្លើង។លោកអភិបាលស្រុក សំណូមពរដល់ពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះភ្លើងទៀន ធូប និងបញ្ហាខ្សែភ្លើងត្រូវត ឱ្យសមស្របតាមបច្ចេកទេស៕
ដោយ ៖ ជុន កុសល

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


