ព័ត៌មានជាតិ
បាក់ទំនប់ស្តុកទឹករបស់ក្រុមហ៊ុនចម្ការចេក ហ័ងអញ់ វៀតណាម លិចផ្ទះពលរដ្ឋជាង១០០ខ្នង (មានវីដេអូ)
ក្រុមហ៊ុនចម្ការចេកហ័ងអញ់ វៀតណាម បានស្តុកទឹកទុកមិនប្រយ័ត្នបណ្ដាលឲ្យបាក់ទំនប់ជន់លិចផ្ទះប្រជាពលរដ្ឋជាង១០០ខ្នង កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅក្នុងឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកបានឲ្យដឹងថា នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នៅក្នុងទីតាំងក្រុមហ៊ុនហ័ងអញ់ វៀតណាម ស្ថិតក្នុងឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី ពិតជាមានហេតុការណ៍ទឹកជន់លិចជម្រករស់នៅរបស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។

លោក សេក ហៃ អភិបាលស្រុកកូនមុំ បានឲ្យកម្ពុជាថ្មី ដឹងនៅព្រឹកថ្ងៃទី២០ ខែឧសភាថា ពិតជាមានករណីទឹកជន់លិចផ្ទះបងប្អូនប្រជាពលរដ្ឋប្រាកដមែន ប៉ុន្តែទឹកជំនន់ដែលធ្វើឲ្យលិចផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ មិនមែនដូចទឹកជំនន់ជន់លិចរៀងរាល់ឆ្នាំនោះទេ វាគ្រាន់តែជាការបាក់ទំនប់របស់ក្រុមហ៊ុនចម្ការចេក ដោយសារក្រុមហ៊ុនបានស្តុកទឹកទុក។ ប៉ុន្តែដោយសារមេឃមានភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃនេះ ទើបទឹកបុកបាក់ទំនប់ ជាហេតុធ្វើឲ្យទឹកហូរគ្របមកលិចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ។

លោកអភិបាលស្រុកបន្តថា ត្រឹមតែ២ម៉ោងប៉ុណ្ណោះ ទឹកក៏ស្រកទៅវិញអស់ ហើយប្រជាពលរដ្ឋអត់មានប៉ះពាល់អ្វីនោះទេ ព្រោះអាជ្ញាធរស្រុក-ឃុំជាមួយកម្លាំងប្រដាប់អាវុធបានចុះអន្តរាគមន៍ជួយបងប្អូនប្រជាពលរដ្ឋទាន់ពេល មិនឲ្យប៉ះពាល់ដល់អាយុជីវិតរបស់ពួកគាត់នោះទេ គ្រាន់តែខូចខាតផ្ទះសម្បែងជាង១០០ខ្នង និងសម្ភារៈមួយចំនួនប៉ុណ្ណោះ។

លោក សេក ហៃ បានបន្ថែមទៀតថា ជុំវិញករណីនេះ លោកនឹងឲ្យជំនាញធ្វើការស្រង់ស្ថិតិឲ្យបានជាក់លាក់ និងស្នើសុំទៅខាងកាកបាទក្រហមជួយជាជំនួយដល់ពួកគាត់ និងពិភាក្សាជាមួយក្រុមហ៊ុនដើម្បីឲ្យក្រុមហ៊ុនជួយពួកគាត់រកទីទួលមានសុវត្ថិភាពដើម្បីសាងសង់លំនៅដ្ឋានជូនពួកគាត់រស់នៅបណ្ដោះអាសន្នសិន៕
អត្ថបទ៖ វុទ្ធឦសាន

-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
សន្តិសុខសង្គម១១ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


