ព័ត៌មានជាតិ
បាត់ដំបងសម្បូរសម្បត្តិធម្មជាតិ និងសំណល់វប្បធម៌បុរាណទាក់ទាញទេសចរជំរុញកំណើនសេដ្ឋកិច្ច
ខេត្តបាត់ដំបង គឺជាខេត្តមួយនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា។ ខេត្តបាត់ដំបង មានទីប្រជុំជនធំនៅក្នុងក្រុង។ បាត់ដំបងមានព្រំប្រទល់ ខាងជើងជាប់ខេត្តបន្ទាយមានជ័យ ខាងកើតជាប់ខេត្តសៀមរាបនិងបឹងទន្លេសាប ខាងត្បូងជាប់ខេត្តពោធិ៍សាត់ ខាងលិចជាប់ខេត្តប៉ៃលិន។
ក្រសួងទេសចរណ៍ បានឱ្យដឹងថា ខេត្តបាត់ដំបង ជាខេត្តមួយក្នុងចំណោមខេត្តទាំងអស់នៃព្រះរាជាណាចក្រកម្ពុជាដែលមានវិសាលភាពផ្ទៃដីធំ មានភោគសម្បត្តិធម្មជាតិ និងសំណល់វប្បធម៌បុរាណជាច្រើន។ ប្រាសាទបុរាណជាច្រើនស្ថាបនារាយប៉ាយលើភ្នំ លើទួល និងតំបន់លិចទឹក។ ទាំងអស់នេះហើយគឺជាសក្តានុពលទាក់ទាញភ្ញៀវទេសចរណ៍ចង់មកទស្សនា។
បើតាមក្រសួងទេសចរណ៍ ខេត្តបាត់ដំបងមានអំណោយផលច្រើន ទាំងតំបន់ទេសចរណ៍ ការរស់នៅរបស់ប្រជាជន សិល្បៈ វប្បធម៌ ប្រពៃណី និងម្ហូបអាហារ ជាដើម។
ដោយឡែកតំបន់ទេសចរណ៍ ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ នាពេលបច្ចុប្បន្ន មានដូចជា ភ្នំទាក់ទ្រាំង ដែលត្រូវបានរាជរដ្ឋាភិបាល សម្រេចបង្កើតជាតំបន់បេតិកភណ្ឌធម្មជាតិ ក្នុងឃុំត្រែង ស្រុករតនមណ្ឌល, រមណីយដ្ឋានស្ទឹងក្រញូង, រមណីយដ្ឋានធម្មជាតិថ្វាកស្រុករតនមណ្ឌល, រមណីយដ្ឋានភ្នំព្រះ, រមណីយដ្ឋានធម្មជាតិភ្នំកាច់ផ្កា, វត្តឈើខ្មៅ, រមណីយដ្ឋានទេសចរណ៍អាងកំពីងពួយ, រមណីយដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិប្រសាទបាណន់, រមណីដ្ឋានធម្មជាតិភ្នំសំពៅ, រមណីយដ្ឋានធម្មជាតិល្អាងភ្នំរំសាយសក់ និងរមណីយដ្ឋានទេសចរណ៍ល្អាងភ្នំក្រពើ។
លើសពីនេះទៀត អគារ សំណង់បុរាណ គឺជាផ្នែកមួយជួយស្រូបទាញចំណូលតាមរយៈវិស័យទេសចរណ៍ នៅក្នុងខេត្តបាត់ដំបង។
លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងកាលពីពេលថ្មីៗនេះថា កន្លងមករដ្ឋបាលខេត្តបានហាមឃាត់ប្រជាពលរដ្ឋជួសជុលផ្ទះ ដែលជាសំណង់បុរាណខុសពីទម្រង់ដើមនៃអគារ និងបានពិនិត្យចំពោះផ្ទះដែលបានកែប្រែខុសពីទម្រង់ដើម។ លោកបន្តថា រដ្ឋបាលខេត្ត បានខិតខំក្នុងការថែរក្សាសំណង់អគារបុរាណមួយនេះ ដែលមានបញ្ហាមួយចំនួនពាក់ព័ន្ធទៅនឹងបច្ចេកទេស និងថវិកា ដើម្បីអភិវឌ្ឍន៍តំបន់អភិរក្ស។
សូមបញ្ជាក់ថា ខេត្តបាត់ដំបង មានស្ថានីយបុរាណចំនួន២១ ប្រាសាទដែលនៅមានរូបរាងចំនួន៥ ប្រាសាទបាក់បែកសល់គ្រឹះចំនួន១៦ ទួលបុរាណចំនួន៤១៥ និងវត្តបុរាណចំនួន៣២៦។ សំណង់បុរាណទាំងនេះ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនឱ្យកម្សាន្តនៅខេត្តបាត់ដំបង។ ជាក់ស្តែង កាលពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកន្លងទៅ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរ ទៅកម្សាន្តច្រើនជាងគេ គឺមានចំនួន ៥៦៥ ៦១៨នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ១ ១១១នាក់៕
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ