Connect with us

ព័ត៌មានជាតិ

សង្កាត់ចំនួន៥ក្នុងខណ្ឌច្បារអំពៅ កំពុងប្រឈមនឹងការលិចលង់បើមិនជីកប្រឡាយបង្ហូរទឹក

បានផុស

នៅ

យោងតាមប្រភពពីលោក គុយ គឹមហ៊ាង ប្រធានការិយាល័យសាធារណការសាលាខណ្ឌច្បារអំពៅ បានឲ្យ កម្ពុជាថ្មី ដឹងនារសៀលថ្ងៃទី១៣ ខែកក្កដា នេះថា សង្កាត់ចំនួន៥ក្នុងចំណោមសង្កាត់ចំនួន៨ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កំពុងប្រឈមនឹងការលិចលង់ បើពុំបានដាក់គ្រឿងចក្រជីកប្រឡាយដើម្បីរំដោះទឹកនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីលោកប្រធានការិយាល័យសាធារណការសាលាខណ្ឌច្បារអំពៅ បានឲ្យដឹងថា ចាប់តាំងពីមេឃធ្លាក់ភ្លៀងផ្ទួនៗជាច្រើនថ្ងៃមកនេះ គឺសង្កាត់ចំនួន៥កំពុងប្រឈមក្នុងការលិចលង់ ក្នុងនោះមានសង្កាត់ព្រែកប្រា សង្កាត់វាលស្បូវ សង្កាត់ព្រែកឯង សង្កាត់ក្បាលកោះ និងសង្កាត់ព្រែកថ្មី។ ដោយឡែកសង្កាត់ចំនួន៣ដែលពុំរងការលិចលង់ដោយជំនន់ទឹកភ្លៀងធ្ងន់ធ្ងរនោះ គឺមានសង្កាត់ច្បារអំពៅទី១ សង្កាត់ច្បារអំពៅទី២ និងសង្កាត់និរោធ ។ ចំពោះសង្កាត់ដែលរងការលិចលង់នាបច្ចុប្បន្ននេះ គឺលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានចុះដឹកនាំកម្លាំងជំនាញរបស់ការិយាល័យសាធារណការខណ្ឌ រួមជាមួយកម្លាំងប្រជាការពារសាលាខណ្ឌ សហការណ៍ជាមួយអាជ្ញាធរទាំង៥សង្កាត់ ចុះជីកប្រឡាយ​​បង្ហូទឹកដោយមានគ្រឿងចក្រអេស្កាវ៉ាទ័រអមជាមួយ។ ហើយទីតាំងដែលជីករួចក៏ត្រូវដាក់លូបង្ហូទឹកនិងដាក់​បាវ​ខ្សាច់ទប់ទឹកនៅទីតាំងដែលមានទឹកហូរច្រោះខ្លាំងទៀតផង។

លោក គុយ គឹមហ៊ាង បានឲ្យដឹងទៀតថា ដោយឡែកទីតាំងមួយកន្លែងស្ថិតនៅភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រាក៏តម្រូវឲ្យដាក់ម៉ាសុីនបូមទឹកជាប្រចាំដោយតំបន់នោះប្រឈមនឹងការលិចលង់លំដ្ឋានរបស់ប្រជាពលរដ្ឋជាច្រើនថ្ងៃមកហើយ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម