ព័ត៌មានជាតិ
សិស្សបរទេសជាង ៥០ ប្រទេស មកសិក្សាជំនាញលើវិស័យសង្គមកិច្ច នៅកម្ពុជា
លោក ខុម ផលលឿន នាយកវិទ្យាស្ថានជាតិសង្គមកិច្ច បានឱ្យដឹងថា បច្ចុប្បន្ននេះមានសិស្សពីបរទេសប្រមាណជាង ៥០ ប្រទេសមកសិក្សាលើវិស័យសង្គមកិច្ចនៅកម្ពុជា។

ក្នុងឱកាសចែកសញ្ញាបត្រជូនសិស្សជិត ២០០ នាក់ដែលបានបញ្ចប់ការសិក្សា លោក ខុម ផលលឿន បានបន្តថា វិទ្យាស្ថានជាតិសង្គមកិច្ច ជាគ្រឹះស្ថានឧត្តមសិក្សាក្រោម ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាកន្លងមកនេះ ក្រៅពីបណ្ដុះបណ្តាលធនធានមនុស្សកម្ពុជា វិទ្យាស្ថានក៏បានស្រូបទាញសិស្សពីបរទេសជាង ៥០ ប្រទេសមកសិក្សានៅកម្ពុជា លើមុខជំនាញ វិស្វកម្មឧបករណ៍សប្បនិម្មិត និងរណប ផងដែរ។

លោកបានបន្តទៀតថា បច្ចុប្បន្នវិទ្យាស្ថានជាតិសង្គមកិច្ចកំពុងបណ្ដុះបណ្តាលធនធានមនុស្សលើការសិក្សាចំនួន ៩ មុខវិជ្ជា ដែលបម្រើឱ្យវិស័យសង្គមកិច្ច។ លោកបានបន្តទៀតថា ក្នុងចំណោម ៩ មុខវិជ្ជា គឺមាន ១មុខវិជ្ជា ជាមុខវិជ្ជាអន្តរជាតិ គឺមុខជំនាញ វិស្វកម្មឧបករណ៍សប្បនិម្មិត និងរណប ដែលមុខវិជ្ជានេះសម្រាប់កម្ពុជា គឺមានការបណ្ដុះបណ្ដាលនៅក្នុងវិទ្យាស្ថានសង្គមកិច្ចតែមួយប៉ុណ្ណោះ ហើយកម្មវិធីសិក្សាមួយនេះ ក៏មានការទទួលស្គាល់គុណភាពពី សមាគមអវៈយវៈ ISPO ផងដែរ។

លោកបានបញ្ជាក់ថា ថ្មីៗនេះ វិទ្យាស្ថានក៏បានទទួលយកនិស្សិត មកពីប្រទេស មីយ៉ាន់ម៉ា ប្រមាណ ២០ នាក់មកសិក្សាលើជំនាញនេះផងដែរ ខណៈសាលានៅប្រទេសមីយ៉ាន់ម៉ា បានបិទទ្វារ។

ក្នុងឱកាសប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សានេះដែរ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា ធនធានមនុស្សក្នុងវិស័យសង្គមកិច្ច គឺមានតម្រូវការច្រើនសម្រាប់សង្គមបច្ចុប្បន្ន ជាក់ស្ដែងក្រសួងមានគោលដៅរៀបចំឱ្យមាន អ្នកសង្គមកិច្ចអាជីព រឺអ្នកសង្គមកិច្ចអាជីពរង ឱ្យបាន ២ នាក់ក្នុងមួយឃុំសង្កាត់ ក្នុងការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ។

នៅក្នុងឱកាសនោះដែរ លោក រដ្ឋមន្រ្តីក៏បានផ្ដល់ដំបូន្មានដល់និស្សិតទទួលសញ្ញាបត្រទាំងអស់ ត្រូវយកសមត្ថភាពដែលទទួលបានពីការបណ្ដុះបណ្ដាល ទៅប្រើប្រាស់ឱ្យចំគោលដៅ មានប្រសិទ្ធភាព នៅតាមស្ថាប័នរដ្ឋ ឯកជន បណ្ដាអង្គការជាដើម ដើម្បីលើកកម្ពស់វិស័យសង្គមកិច្ចនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់