Connect with us

ព័ត៌មានជាតិ

ថៃ​អនុញ្ញាតផ្ដល់បណ្ណពណ៌លឿង​ដល់ប្រជាពលរដ្ឋខ្មែរ​ចេញ-ចូលព្រឹកល្ងាច​នៅផ្សាររុងក្លឿវិញ​

បានផុស

នៅ


​ភាគីថៃបានសម្រេចអនុញ្ញាត​ឱ្យពលរដ្ឋកម្ពុជា​ជាពិសេសអ្នកដែលរស់នៅក្នុងក្រុងប៉ោយប៉ែត ដែលជាអាជីវករលក់ដូរនៅផ្សាររុងក្លឿអាចប្រើប័ណ្ណអន្តោប្រវេសន៍ពណ៌លឿង ​(Immigration Card) បានឡើងវិញហើយដើម្បីស្រួលដល់ការចេញ-ចូលព្រឹកល្ងាចរបស់អាជីវករ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រជាពលរដ្ឋខ្មែរបានសម្តែង អំណរគុណ សប្បាយរីករាយ នៅពេលអាជ្ញាធរមានសមត្ថកិច្ចថៃ អាចអនុញ្ញាតឱ្យប្រើប័ណ្ណ ពណ៌លឿង (Immigration Card) សម្រាប់ផ្ដល់ជូនពលរដ្ឋខ្មែរចេញ ចូល ព្រឹក-ល្ងាច ទៅលក់ដូរ នៅផ្សាររោងក្លឿ ប្រទេសថៃ ដូចធម្មតាឡើងវិញ ដូចមុនវិបត្តិសាកលនៃ ការរីករាលដាលជំងឺកូវីដ១៩។

ប៉ុស្តិ៍នគរបាលច្រកទ្វារ ​ព្រំដែនអន្តរជាតិប៉ោយប៉ែត បន្តសហការជាមួយ​សមត្ថកិច្ចនគរបាល​អន្តោ​ប្រវេសន៍ថៃ ដើម្បីពិនិត្យ និងស្នើសុំផ្ដល់ប័ណ្ណពណ៌លឿង (Immigration Card) សម្រាប់ផ្ដល់ជូន​ពលរដ្ឋខ្មែរចេញ-ចូល ទៅលក់ដូរនៅផ្សាររុងក្លឿប្រទេសថៃ បន្ទាប់ពីភាគីកម្ពុជាស្នើភាគីថៃធ្វើប័ណ្ណ (Immigration Card) ជូនបងប្អូនប្រជាពលរដ្ឋខ្មែរ នៅក្រុងប៉ោយប៉ែត និងដំណើរការឡើងវិញ។

ក្នុងជំនួបពិភាក្សារវាងលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារ ព្រំដែនអន្តរជាតិ​ប៉ោយប៉ែត និងសមភាគី​ថៃ លោកនាយប៉ុស្តិ៍ច្រកទ្វារព្រំដែន នគរបាលអន្តោប្រវេសន៍​ព្រំដែន​អន្តរជាតិ​ខ្លងលឹក កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២កន្លងមក។

លោកនាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានស្នើទៅលោកនាយប៉ុស្តិ៍ច្រកទ្វារ ព្រំដែនខ្លង​លឹក ស្ដីអំពីការស្នើសុំឱ្យមានការដំណើរការ ការធ្វើប័ណ្ណអន្តោប្រវេសន៍ជូនប្រ​ជាពលរដ្ឋខ្មែរ ដែលរស់នៅតំបន់ព្រំដែនក្រុងប៉ោយប៉ែតឡើងវិញ ដើម្បីបង្កលក្ខណ:ងាយស្រួលឱ្យពួកគាត់អាចចេញ ចូលក្នុងលក្ខណៈចូលព្រឹក-វិលល្ងាចទៅមកផ្សាររុងក្លឿ នៅឃុំខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ទល់មុខក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដូចកាលពីមុន​ឆ្នាំ២០១០។

ភាគីថៃថានឹងយកសំណើលើកនេះ ពីភាគីកម្ពុជា រាយការណ៍ជូន និងការសម្រេចពីថ្នាក់ដឹកនាំរបស់ខ្លួនបន្តទៀត។

សូមបញ្ជាក់ថា នោះជាសំណើលើកទី៤ ហើយពិភាគ្សាជាមួយភាគីថៃទើបបានជោគជ័យ ដែលនាយ​ប៉ុស្តីបានស្នើភាគីថៃ ដើម្បីធ្វើកាតជូនបងប្អូនខ្មែរចេញនិងចូល ព្រឹក ល្ងាច ដើម្បីចូល​ផ្សារុងក្លឿ ក្នុងបំណងបង្កលក្ខណៈងាយស្រួល ជូនប្រជាពលរដ្ឋកម្ពុជា ហើយគាំទ្រ​គោលនយោបាយ​កាត់​បន្ថយ​ភាពក្រីក្រ លើកកម្ពស់ជីវភាព និងផ្តល់សេវារដ្ឋបាល ជូនពលរដ្ឋផងដែរ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ត្រៀមបង្ហាញស្នាដៃនិស្សិត២ប្រភេទ ក្នុង​ទិវា​ជាតិ​អប់​រំបណ្តុះបណ្តាល​បច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ ៖ សូម​កុំ​ពង្រីក​ទំនាស់​ឲ្យ​រីករាលដាល​ដល់​វិស័យ​ផ្សេង​ រហូត​ដល់​ការ​ស្អប់​ខ្ពើម​ជាតិសាសន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងមុខវត្តឧណ្ណាលោម មានរៀបចំពិធីយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់”

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការបរទេស ដឹងគុណ និងអរគុណកងទ័ពខ្មែរដែលឈរជើងនៅសមរភូមិយ៉ាងអង់អាចក្លាហានការពារទឹកដី

Sokha Hotels

ព័ត៌មានពេញនិយម