ព័ត៌មានជាតិ
ផ្លូវថ្មើរជើងមុខវត្តឧណ្ណាលោម មានរៀបចំពិធីយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់”
នាយប់ថ្ងៃសៅរ៌ ទី៧មិថុនា ឆ្នាំ២០២៥នេះ នៅផ្លូវថ្មើរជើងចតុមុខ (Walking Street)នា ទីតាំងរូបសំណាកតេជោមាស តេជោយ៉ត មុខវត្តឧណ្ណាលោម មានរៀបចំពិធីយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់”ដែលជាគំនិតផ្ដួចផ្ដើមដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ។ ក្នុងឱកាសនោះដែរមានថតរូបភ្លាម បានភ្លាមដោយសេរី ។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងមន្ត្រីអមដំណើរជាច្រើននាក់ក៏មានវត្តមានក្នុងពិធីយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់”នាផ្លូវថ្មើរជើងចតុមុខ (Walking Street)នា រាត្រីនោះដែរ។

គួររំលឹកថា កាលពីព្រឹកថ្ងៃអាទិត្យទី១ ខែមិថុនា ឆ្នាំ២០២៥នេះ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងឱកាសអបអរសាទរពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានប្រព្រឹត្តទៅរមណីយដ្ឋានវត្តភ្នំ។

ផ្លូវថ្មើរជើងមួយនេះកំពុងតែមានភាពពេញនិយមរហូតទទួលបានការគាំទ្រប្រជាជនខ្មែរ រួមទាំងជនជាតិបរទេសបានមកទស្សនានិងដើរលេងកំសាន្តយ៉ាងច្រើនកុះករ ពី១សប្តាហ៍ទៅមួយសប្តាហ៍។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានាពេលកន្លងមកនេះ សម្ដេចក៏ធ្លាប់បានមានប្រសាសន៍ហើយថា សម្តេចនឹងមានវត្តមានដ៏ខ្ពង់ខ្ពស់ទៅពិនិត្យនិងដើរលេងកំសាន្តនៅផ្លូវថ្មើរជើងចតុមុខ (Walk Street) ផងដែរ តែសម្តេចបវរធិបតី មិនបានបញ្ជាក់ថានឹងអញ្ជើញទៅពេលនានោះទេ។

បើតាមមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានឱ្យដឹងដែរថា៖ នៅសប្តាហ៍នេះ ពោលគឺនៅល្ងាចថ្ងៃទី៧ និងទី៨ ខែមិថុនា ទស្សនីភាពសិល្បៈខ្មែរចំនួន២ នឹងយកទៅសម្តែងលើផ្លូវថ្មើរជើងចតុមុខ (Walk Street) ដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិបានទស្សនា នោះគឺ របាំប្រពៃណី គោះអង្រែ និងរបាំក្បាច់បុរាណ ក្បាច់បាតយក្ស។ ជាមួយគ្នានេះដែរ មន្ទីរនូវបានសំណូមពរដល់ពលរដ្ឋ និងភ្ញៀវទេសចរចូលរួមទស្សនាឱ្យបានច្រើនកុះករផងដែរ។

តាមរយៈភាពជោគជ័យមួយនេះផ្លូវថ្មើរជើងចតុមុខ (Walk Street) គ្រោងនឹងបើកសម្ពោធជាផ្លូវការ នាថ្ងៃទី២១ខែមិថុនាឆ្នាំ២០២៥ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រោយពីផ្លូវថ្មើរជើងនេះបានបើកឱ្យដំណើរការជាបណ្តោះអាសន្នអស់ជាង៤ខែ គួររម្លឹកថា ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់ដំណើរការសាកល្បងកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ៕
ដោយ ៖ ស្រីរ័ត្ន






















-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ