អាជ្ញាធរ​ជាតិ​អប្សរា​ដាក់​ឲ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ស្រោចស្រព​ស្មៅ​នៅ​បរិវេណ​ប្រាសាទអង្គរវត្ត
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អាជ្ញាធរ​ជាតិ​អប្សរា​ដាក់​ឲ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ស្រោចស្រព​ស្មៅ​នៅ​បរិវេណ​ប្រាសាទអង្គរវត្ត

Published

on

នៅ​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ នេះ អាជ្ញាធរ​ជាតិ​អប្សរា បាន​ដាក់ឱ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ស្រោចស្រព​ស្មៅ នៅ​បរិវេណ​ប្រាសាទអង្គរវត្ត ដែល​ប្រព័ន្ធ​នេះ នឹង​ធ្វើ​ឱ្យ​វាលស្មៅ​ទាំងអស់ មាន​ភាព​បៃតង​ខួបប្រាំងខួបវស្សា​។ នេះ​ជា​សមិទ្ធផល​ថ្មី​មួយទៀត​របស់​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ចុងឆ្នាំ​២០២០​នេះ បើទោះបីជា​កម្ពុជា​ពើបប្រទះ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ យ៉ាងណាក្ដី​។

ឯកឧត្ដម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ថ្លែងឱ្យដឹងថា ក្រោយ​ការរៀបចំ និង​ខិតខំ​ប្រឹងប្រែង​ពី​ក្រុម​អ្នកជំនាញ​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​រយៈពេល​មួយឆ្នាំ​រួចមក ប្រព័ន្ធ​ស្រោចស្រព​ស្មៅ​ដើរ​ដោយ​ស្វ័យប្រវត្តិ បាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ ហើយ​ចំណុច​នេះ នឹង​ជួយ​ឱ្យ​វាលស្មៅ​ទាំងអស់​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត​ដែលមាន​ទំហំ​ជាង​១១​ហិកតា នឹងមាន​ភាព​បៃតង ស្រស់​ស្អាត ទាក់ទាញ​ភ្ញៀវទេសចរ​ថែម​មួយកម្រិត​ទៀត​។ ឯកឧត្តម​បន្តថា ការរៀប​ចំនេះ គឺ​បាន​ទាញ​ទឹក​ពី​ក្នុង​ក​សិន្ធុ​អង្គរវត្ត ដែលមាន​ការធានា​នូវ​និរន្តរភាព​សម្រាប់​ការ​ទាញ​ទឹក​មកប្រើប្រាស់​ដោយ​មិនមាន​ការបារម្ភ​ពី​ការខ្វះ​ទឹក​ឡើយ​។

​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា និង​ជា​អ្នកជំនាញ​ទឹក​មួយរូប ឯកឧត្តម ហង់ ពៅ ពន្យល់​បន្ថែមថា មុននឹង​ឈានដល់​ការអនុវត្ត​គម្រោង​នេះ គឺ​ក្រុម​អ្នកជំនាញ​បាន​សិក្សា​និង​គុណគូរ​រួច​ជាមុន អំពី​បរិ​មាណទឹក​ក្នុង​ក​សិន្ធុ ហើយ​ការ​ទាញ​ទឹក​ពី​ប្រព័ន្ធ​បុរាណ​នេះ អាច​ធានា​ការស្រោចស្រព​ទាំងមូល​បាន ពិសេស​នា​រដូវប្រាំង​នេះ​។

​ជាមួយគ្នានេះដែរ តាម​ការបញ្ជាក់​ពី​ឯកឧត្តម​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ការកំណត់​ទឹក​ដើរ​ដោយ​ប្រព័ន្ធ​ស្វ័យប្រវត្តិ​នេះ ក៏​មិន​មាន​ផលប៉ះពាល់​ដល់​ថ្ម​ប្រាសាទ​នោះដែរ​។ ផ្ទុយទៅវិញ ទឹក​នេះ​នឹង​ជួយ​ដល់​ភាពរឹងមាំ​ប្រាសាទ​ទៅវិញ៕
អាជ្ញាធរ​ជាតិ​អប្សរា

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ6 hours ago

សម្តេចតេជោ ចេញវិធានការ២បន្ទាន់ចំពោះខេត្តព្រះសីហនុដែលកំពុងកើនឡើងអ្នកវិជ្ជមានកូវីដ-១៩

ព័ត៌មានជាតិ6 hours ago

អ្នកវិជ្ជមាន​កូវីដ១៩មួយគ្រួសារ ក្នុង​បុរី​ ប៉េង ហួត ភូមិ​ក្តី​តាកុយ សង្កាត់វាលស្បូវ ត្រូវ​ក្រុម​គ្រូពេទ្យ​ចុះ​យក​ទៅព្យាបាល

ព័ត៌មានជាតិ6 hours ago

Update !!! ទីតាំង​ប្រឈម​នឹង​កូវីដ១៩ នៅក្នុង​បុរីប៉េងហួត កើន​ដល់​៦ទីតាំង​ហើយ

ព័ត៌មានជាតិ6 hours ago

រកឃើញ​អ្នក​រត់​កង់​បី​ ៣​នាក់ ​ដឹក​ស្ត្រី​ជនជាតិ​វៀតណាម​មាន​វិជ្ជមាន​កូ​វីដ​១៩​នៅ​ស្វាយរៀង​ហើយ

ព័ត៌មានជាតិ8 hours ago

​Breaking News រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ​ ប្រកាសរក​អ្នក​បើក​រថយន្ត​ដឹក​ភ្ញៀវ​ សណ្ឋាគារ​ហ័ង​ហ្គ័នជាយី​ ទៅ​ធ្វើ​តេស្ត​កូវីដ១៩ ក្រោយ​រក​ឃើញ​ស្ត្រីជន​ជាតិចិន​មាន​វិជ្ជមាន​កូវីដ១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services