ព័ត៌មានជាតិ
កម្ពុជា មានសហគមន៍ និងអេកូទេសចរណ៍សំខាន់ ៨៦កន្លែង

បច្ចុប្បន្នគោលដៅទេសចរណ៍សំខាន់ៗនៅកម្ពុជា មានចំនួន ៥៦០កន្លែងនៅទូទាំងប្រទេស ដែលកំពុងបម្រើដល់វិស័យទេសចរណ៍។ នៅក្នុងនោះគោលដៅដែលជាសហគមន៍ និងអេកូទេសចរណ៍ មានប្រមាណ ៨៦កន្លែង។ ប៉ុន្តែក្រៅពីរមណីយដ្ឋានសំខាន់ៗដែលបានតក់ត្រានេះ នៅមានតំបន់ទេសចរណ៍ជាច្រើនកន្លែងទៀត ដូចជា តំបន់ទំនប់ទឹក ទីតាំងទឹកធ្លាក់ ទឹកជ្រោះ ជាដើម ដែលមិនទាន់បានរៀបចំ និងស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍។ នេះជាការបញ្ជាក់របស់លោក ជុក ជំនោរ អ្នកនាំពាក្យក្រសួងទេសចរណ៍ ថ្លែងនៅសន្និសីទសារព័ត៌មាន ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមករបស់ក្រសួងទេសចរណ៍» នៅទីស្តីការគណៈរដ្ឋមន្រ្តី ព្រឹកថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២២។

ចំណែកតំបន់អេកូទេសចរណ៍ ដែលមានសក្តានុពល និងស្រូបទាញទេសចរខ្លាំង មានបីទីតាំង នៅខេត្ត ពោធិ៍សាត់ កំពង់ស្ពឺ និងកោះកុង។ ខេត្តទាំងនេះ គឺជាតំបន់មុំបី ដែលទាក់ទាញទេសចរខ្លាំង។
លោក ជុក ជំនោរ បានឱ្យដឹងថា ខេត្តកំពង់ស្ពឺ មានតំបន់ភ្នំឱរ៉ាល់ ភ្ជាប់ទៅតំបន់ភ្នំខ្នងផ្សារ និងឆ្ពោះទៅខេត្តកោះកុង ដោយកាត់តាមជីផាត ហួសចូលដល់តំបន់អារ៉ែង ចូលដល់ខេត្តពោធិ៍ កាត់តាមអូសោម និងរមណីយដ្ឋានថ្មដា ជាដើម។ ក្រៅពីតំបន់ទាំងបីនេះ ខេត្តបាត់ដំបង និងព្រះវិហារ ក៏ជាតំបន់អេកូទេសចរណ៍ផងដែរ។
រាជរដ្ឋាភិបាល បានចាត់ទុកវិស័យទេសចរណ៍ គឺជាមាសបៃតង។ វិស័យនេះ បានចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថាន តាមរយៈបង្កើតការងារជូនពលរដ្ឋ ការបង្កើតប្រាក់ចំណូលជាតិ ការជំរុញវិនិយោគ ការអភិរក្សសម្បត្តិវប្បធម៌ ការថែរក្សាធនធានធម្មជាតិ ឆ្លើយតបទៅនឹងបន្ស៊ាំអាកាសធាតុ និងការកាត់បន្ថយភាពក្រីក្រ ស្របតាមគោលការណ៍ អភិវឌ្ឍន៍ទេសចរណ៍កម្ពុជាប្រកបដោយបរិយាបន្ន និរន្តរភាព និងការទទួលខុសត្រូវ៕




-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


