ព័ត៌មានជាតិ
ខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ចុះបង្រ្កាប ការចូលកាប់ទន្ទ្រានព្រៃឈើខុសច្បាប់ ក្នុងតំបន់អភិរក្ស
លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ប្រាប់ឲ្យដឹងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នេះថា កម្លាំងរដ្ឋបាលព្រៃឈើ តែងតែធ្វើការបង្ក្រាប និងទប់ស្កាត់ការពារព្រៃឈើជាប្រចាំ ជាពិសេសតំបន់អភិរក្ស និងតំបន់ការពារព្រៃអង្គតែន ក៏ប៉ុន្តែនៅតែមានសកម្មភាពរបស់ប្រជាពលរដ្ឋមួយចំនួនតូចនៅតែចូលព្រៃលួចកាប់បំផ្លាញព្រៃឈើ។

លោកបន្ថែមថា ទោះបីជាកម្លាំងជំនាញមានមន្ត្រីចំនួនតិចយ៉ាងណាក្តី ក៏ប៉ុន្តែកម្លាំងជំនាញយើងនៅតែចុះល្បាតជាប្រចាំ។ ជាក់ស្តែងនៅថ្ងៃទី១៨ ខែតុលា មន្ត្រីអនុវត្តគម្រោង “រេដបូកទំរីង” សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចុះល្បាតនៅតំបន់ បុស្សស្បូវ ឃុំបឹងល្វា ស្រុកសន្ទុក ក៏ប្រទះឃើញការកាប់ព្រៃឈើនៅទីនោះ។ ប៉ុន្តែអ្នកប្រព្រឹត្តិបានគេចខ្លួនបាត់ ដោយបន្សល់ទុកនូវវត្ថុតាងរណាយន្តចំនួន៣គ្រឿង និងសម្ភារៈមួយចំនួន។

នៅថ្ងៃទី១៩ ខែតុលា មន្ត្រីអនុវត្តគម្រោង “រេដបូកទំរីង” សហការជាមួយកម្លាំងតំបន់ប្រតិបត្ថិការសឹករងកំពង់ធំដដែល បានចុះល្បាតនៅតំបន់អូរអន្រ្ទក ឃុំបឹងល្វា ស្រុកសន្ទុក បានជួបប្រទះការធ្វើសន្និធិឈើហ៊ុបមូល (ចំបក់) ចំនួន ៧កំណាត់ ស្មើនឹង ២,៣២៨៤គូប ដោយគ្មានលិខិតអនុញ្ញាតនៅតំបន់អូរអន្រ្ទក ឃុំបឹងល្វា ស្រុកសន្ទុក និងនៅថ្ងៃទី២០ ខែតុលា មន្ត្រីអនុវត្តគម្រោង បានចុះល្បាតនៅតំបន់គីឡូម៉ែត្រ ៣៥ ឃុំបឹងល្វា ស្រុកសន្ទុក បង្រ្កាបបានរណាយន្តពីរគ្រឿង ដែលជនល្មើសបានប្រព្រឹត្តិ ។

វត្ថុតាងបានយកមករក្សាទុកនៅស្នាក់ការអូរកំពប់អំបិល ស្រុកសន្ទុក ខេត្តកំពង់ធំ។ ចំណែកជនល្មើសមន្ត្រីជំនាញកំពុង ស្រាវជ្រាវមុខសញ្ញាដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ៖ ឈាង មករា





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ