ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ គិតត្រឹមថ្ងៃនេះ គឺមានរយៈពេល ១ឆ្នាំហើយ ដែលកម្ពុជាបើកដំណើរការសង្គម-សេដ្ឋកិច្ចឡើងវិញ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២២ គឺមានរយៈពេល ១ឆ្នាំហើយ ដែលប្រទេសបានបើកដំណើរការសង្គម-សេដ្ឋកិច្ចឡើងវិញ។ ប្រទេសកម្ពុជា បានបើកដំណើរការសង្គម-សេដ្ឋកិច្ចឡើងវិញ កាលពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១កន្លងទៅនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យា សាស្ត្រសេដ្ឋកិច្ច (RULE) ជាង ៦ពាន់នាក់ នាព្រឹកថ្ងៃទី ១ ខែវិច្ឆិកានេះថា នៅថ្ងៃនេះ គឺមានរយៈពេល ១ឆ្នាំហើយ ដែលប្រទេសកម្ពុជា បានបើកដំណើរការសង្គម-សេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ ថមថយជាបន្តបន្ទាប់។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ការបើកដំណើរការសង្គម-សេដ្ឋកិច្ចឡើងវិញ រយៈពេល ១ឆ្នាំមកនេះ បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា បានងើបឡើងវិញជាបន្តបន្ទាប់ ផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា «តែឆ្នាំនេះ ដោយសារការខិតខំរបស់យើង យើងបានបើកប្រទេសឡើងវិញ តាំងពីថ្ងៃទី ១ ខែវិច្ឆិកា ថ្ងៃនេះគឺជាខួប ១ឆ្នាំ នៃការចាប់ផ្ដើមបើកប្រទេសឡើងវិញ ដែលធ្វើឲ្យកំណើនសេដ្ឋកិច្ច នៅក្នុងប្រទេសរបស់យើងឆ្នាំ ២០២១ មានកំណើន ៣ភាគរយ បន្ទាប់ពីការធ្លាក់ចុះ-៣.១ភាគរយ នៅឆ្នាំ ២០២០ ហើយក៏ធ្វើឲ្យកំណើនសេដ្ឋកិច្ចរបស់យើង កើនឡើងរហូតដល់ ៥ភាគរយ»។
ជាមួយគ្នានេះ នៅក្នុងសេចក្ដីព្រាងច្បាប់ ស្ដីពី ការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ ២០២៣ សម្រាប់ក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច គឺបានព្យាករណ៍ថា សេដ្ឋកិច្ចរបស់កម្ពុជា នឹងអាចមានកំណើនដល់ ៦.៦ភាគរយ។ បើតាមសម្ដេចតេជោ ហ៊ុន សែន ស្ថានភាពបែបនេះកើតឡើង ដោយសារតែមានការចូលរួមពីប្រជាពលរដ្ឋ និងពីគ្រប់ភាគីពាក់ព័ន្ធនានាផងដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៥ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


