Connect with us

ព័ត៌មានជាតិ

សួន​សិប្បនិមិត្ត​បើកថ្មីនៅ​ខេត្ត​សៀមរាប ​ចូលរួម​អភិរក្ស​សត្វ​​​​រង​ការ​ទន្ទ្រាន​ពី​មនុស្ស

បានផុស

នៅ

លោក Benoit Jancloes អ្នក​គ្រប់​គ្រង​ទូទៅ Angkor Wildlife and Aquarium បាន​បង្ហាញ​ថា​​ តាម​រយៈ​សួន​សិប្បនិមិត្ត ឬ​អាង​ពិព័រណ៍​ត្រី​ទឹក​សាប ទឹកប្រៃ​ ដែល​បាន​បើក​ដំណើរ​ការ​ទទួល​ភ្ញៀវ​ទេសចរជាតិ និង​អន្តរជាតិ​ឱ្យ​ចូល​ទស្សនា​ កាល​ពី​ថ្ងៃទី១​ ខែ​វិច្ឆិកា​ ឆ្នាំ២០២២​ ម្សិល​មិញ​នេះ បាន​រួម​ចំណែក​​យ៉ាង​សំខាន់​ ក្នុង​វិស័យ​អប់រំ ផ្ដោត​លើ​ជីវចម្រុះ​ និង​ការ​អភិរក្ស​សត្វ​ដែល​រង​ការ​ទន្ទ្រាន​ពី​មនុស្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Benoit Jancloes បាន​ឱ្យ​ដឹង​ថា សួន​សិប្បនិមិត្ត ឬ​អាង​ពិព័រណ៍​ត្រី​ទឹក​សាប ទឹក​ប្រៃ របស់​​ក្រុមហ៊ុន​អង្គរ វ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀម ​មាន​ការ​ដាក់​តាំង​បង្ហាញ​ប្រភេទ​ត្រី​ទឹកសាប ត្រី​ទឹក​ប្រៃ ដែល​មាន​ស្រាប់​ក្នុង​ប្រទេស​កម្ពុជា និង​មួយ​ចំនួន​នាំចូល​មក​ពី​​បរទេស ព្រម​ទាំង​សត្វ​ជា​ច្រើន​ប្រភេទ​ដូចជា សត្វ​ខ្លា​មក​ពី​ប្រទេស​អាហ្វ្រិគ​ខាងត្បូង ខ្លា​ឃ្មុំ សត្វ​ភេ អណ្ដើក​ហ្លួង ក្រពើ​ភ្នំ និង​សត្វ​ដទៃ​ទៀត​ជា​ច្រើន។

​គម្រោង​នេះ​សង្កត់​ធ្ងន់​លើ​ការ​អភិរក្ស និង​អប់រំ ជា​មួយ​នឹង​កន្លែង​កម្សាន្ត​ប្លែកៗ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ដែល​មក​ទស្សនា​ប្រាសាទ​អង្គរវត្ត​ក្នុង​ខេត្ត​សៀមរាប ​ហើយ​អាច​​ទទួល​បាន​ផលិតផល​ទេសចរណ៍​ប្លែក​មួយ​កម្រិត​ទៀត​ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។​ មិន​តែ​ប៉ុណ្ណោះ​​ សួន​សិប្បនិមិត្ត​នេះ ​​ក៏​បាន​រួម​ចំណែក ផ្ដោត​លើ​ជីវចម្រុះ និង​ការ​អភិរក្ស​សត្វ​ដែល​រង​ការ​ទន្ទ្រាន​ពី​មនុស្ស ប្រភេទ​សត្វ​កម្រ ឬ​ប្រភេទ​សត្វ​ជិត​ផុត​ពូជ។ ពិសេស​បាន​ផ្តល់​ការងារ​ដោយ​ប្រយោល​ដល់​សហគមន៍​ក្នុង​ស្រុក​សូទ្រនិគម ព្រម​ទាំង​អ្នក​មាន​របរ​ដឹក​ភ្ញៀវ និង​មគ្គុទ្ទេសក៍​ទេសចរណ៍​ ចំណូល​ដល់​សហគមន៍ ដូច​ជា ការ​ដាំ​បន្លែ ដំណាំ​អំ​ពៅ​ឫស្សី ដូង ចេក ជា​ដើម។

ជា​រួម​ ក្រៅ​ពី​ការ​ទស្សនា​កម្សាន្ត​នៅ​ក្នុង​ឧទ្យាន​នេះ ក៏​មាន​សកម្មភាព​ជា​ច្រើន​ទៀត ដូច​ជា ផ្សារ​អណ្ដែត​ទឹក ហាង​លក់​ទំនិញ ភោជនីយ​ដ្ឋាន​សម្រាប់​ទទួល​ទាន​អាហារ ភេសជ្ជៈ និង​ហាង​លក់​វត្ថុ អនុស្សាវរីយ៍​ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម