ព័ត៌មានជាតិ
ទីប្រឹក្សារាជរដ្ឋាភិបាល៖ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់
លោក យឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ក្នុងនាមប្រជាពលរដ្ឋមួយរូប សូមអបអរសាទរ នូវលទ្ធផលជាផ្លែផ្កាយ៉ាងត្រចះត្រចង់របស់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធនានា ខណៈកិច្ចប្រជុំនេះមានថ្នាក់ដឹកនាំបណ្តាប្រទេសនៅលើពិភពលោកចូលរួមជាច្រើននោះ។

ប្រទេសកម្ពុជា បានរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធនានា ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ២០២២ក្នុងទីក្រុងភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានមេដឹកនាំ មកពីបណ្ដាប្រទេសជាសមាជិក និងដៃគូសហការជាច្រើន បានអញ្ជើញចូលរួម។ លោក យឿន យឿត បានលើកឡើងថា វត្តមាននៃបណ្ដាមេដឹកនាំទាំងអស់នៅក្នុងប្រទេសកម្ពុជានាពេលនេះ បានឆ្លុះបញ្ជាំង អំពីសុខសន្តិភាព សុវត្ថិភាព ពេញលេញ របស់កម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវបំផុតពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
តាមរយៈនៃកិច្ចប្រជុំនានា ក្នុងឱកាសនេះ កម្ពុជាទទួលបាននូវលទ្ធផលជាផ្លែផ្កា ជាច្រើនពីដៃគូសហការ រួមមានទាំង ចិន អាមេរិក ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី ឥណ្ឌា ណូវ៉េសាឡង់ និងបណ្ដាប្រទេសជាសមាជិកអាស៊ានដ៏ទៃទៀត។ផលប្រយោជន៍នៃកិច្ចប្រជុំដែលកម្ពុជាទទួលបាន គឺកិត្យានុភាពសម្រាប់ទុកឲ្យកូនខ្មែរជំនាន់ក្រោយចង់ចាំ ដូចអ្វីដែលសម្តេចតេជោ ហ៊ុន សែន មគ្គុទេសឯករបស់កម្ពុជា និងជាប្រធានអាស៊ានលោកបានមានប្រសាសន៍យ៉ាងដូច្នេះដែរ។

ជាមួយគ្នានេះ លោក យឿន យឿត ក៏សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមព្រះអង្គតាមជួយបីបាច់ថែរក្សាការពារប្រោះព្រំនូវសព្ទ សាធុការពរជ័យគ្រប់ប្រការជូន សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមសមប្រកបដោយព្រះពុទ្ធពរដ៏ប្រពៃថ្លៃថ្លាបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងសូមសម្តេចបានប្រកបដោយសុវត្ថិភាពក្នុងការធ្វើដំណើរទៅចូលរួមកិច្ចប្រជុំ G20 នៅប្រទេសឥណ្ឌូនេស៊ី និងកិច្ចប្រជុំ APEC នៅទីក្រុងបាងកកប្រទេសថៃ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


