ព័ត៌មានជាតិ
សម្តេច ហ៊ុន សែន មើលឃើញថា សភា ជាស្ថាប័នមិនអាចខ្វះបាន ក្នុងការចូលរួមដោះស្រាយបញ្ហាស្មុគស្មាញក្នុងតំបន់ និងពិភពលោក
បច្ចុប្បន្ននេះ ទាំងនៅក្នុងតំបន់ និងពិភពលោក គឺកំពុងប្រឈមមុខនឹងបញ្ហាដ៏ស្មុគស្មាញដែលតម្រូវឲ្យមានការរួមគ្នាដោះស្រាយ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ាន បានមើលឃើញពីតួនាទីដ៏សំខាន់របស់ស្ថាប័នសភាក្នុងការចូលរួមដោះស្រាយបញ្ហាស្មុគស្មាញទាំងអស់នេះ។ សម្រាប់សម្តេចប្រធានអាស៊ាន គឺស្ថាប័នសភា ជាស្ថាប័នមិនអាចខ្វះបានឡើយ។

នៅក្នុងសន្ទរកថាគន្លឹះក្នុងកម្មវិធីបើកមហាសន្និបាតអន្តរសភាអាស៊ាន(AIPA)លើកទី៤៣ នាព្រឹកថ្ងៃចន្ទនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអះអាងថា៖«ក្នុងស្ថានភាពដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាដ៏ស្មុគស្មាញជាច្រើននេះ ខ្ញុំសូមគូសបញ្ជាក់ថា អង្គការនីតិបញ្ញត្តិ ជាពិសេស គឺស្ថាប័នសភា ពិតជាមានតួនាទីសំខាន់ និងមិនអាចខ្វះបាន ក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាតំបន់ និងសកល»។ ក្នុងសារតីនេះ សម្តេចតេជោ ហ៊ុន សែន យល់ថា ការប្រារព្ធមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣នាពេលនេះ គឺជាឱកាសមួយដ៏កម្រសម្រាប់ឲ្យប្រតិភូអន្តរសភាអាស៊ាន(AIPA)ចូលរួមពិភាក្សាយ៉ាងទូលំទូលាយលើប្រធានបទរួម សំដៅពង្រឹងកិច្ចសហប្រតិបត្តិការជាធ្លុងមួយ និងរិះរកនូវអនុសាសន៍គោលនយោបាយ ជាពិសេស គោលជំហររួមគ្នា ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជនទាំងអស់។

សូមជម្រាបជូនថា បញ្ហាស្មុគស្មាញដែលសម្តេចតេជោសំដៅដល់នេះ គឺរួមមាន បញ្ហាការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ បញ្ហាសង្រ្គាម បញ្ហាការបែងចែកប៉ូលពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងបញ្ហាគ្រោះធម្មជាតិ។ បើតាមសម្តេចតេជោ បញ្ហាទាំងអស់នេះ មិនត្រឹមតែកំពុងគំរាមកំហែងយ៉ាងខ្លាំងដល់ជីវិតប្រជាជន និងសន្តិសុខសកលប៉ុណ្ណោះទេ ប៉ុន្តែ វាថែមទាំងបានបន្ទច់បង្អាក់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចសកល រួមទាំង បង្កឲ្យមានការកើនឡើងនូវសម្ពាធអតិផរណា ការរាំងស្ទះខ្សែសង្វាក់ផ្គត់ផ្គង់ និងបញ្ហាអសន្តិសុខស្បៀង និងថាមពល ជាដើម។

ក្នុងបរិបទនេះ សម្តេចប្រធានអាស៊ាន បានគូសបញ្ជាក់ថា មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣នៅពេលនេះក្រោមប្រធានបទ«បោះជំហ៊ានទៅមុខជាមួយគ្នា ដើម្បីចីរភាព បរិយាបន្ន និងភាពធន់របស់អាស៊ាន» គឺមានភាពពាក់ព័ន្ធ និងសមស្រប ដែលនឹងរួមចំណែកបំផុសស្មារតីទទួលខុសត្រូវរួម ក្នុងការឆ្លើយតបទាន់ពេល ស្របទៅនឹងសភាពការណ៍វិវឌ្ឍន៍របស់តំបន់ និងសកល ព្រមទាំង ពន្លឿនការស្តារសង្គម-សេដ្ឋកិច្ចអាស៊ានឡើងវិញឆ្ពោះទៅវិបុលភាពរួម៕
ដោយ៖ វណ្ណ សុគន្ធា
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៤ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


