Connect with us

ព័ត៌មានជាតិ

អធិករណ៍នៅក្នុងវត្តនិរោធ​ត្រូវបានបញ្ចប់ក្រោមកិច្ចខិតខំប្រឹងប្រែង​ដោះស្រាយរបស់​លោកអភិបាលខណ្ឌច្បារអំពៅ

បានផុស

នៅ

កិច្ចខិតខំប្រឹងប្រែងរបស់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅរួមជាមួយក្រុមការជាសម្របសម្រួលដោយមានកិច្ចសហការពីព្រះគ្រូចៅអធិការវត្តនិរោធរង្សី ដើម្បីបញ្ចប់អធិករណ៍នៅក្នុងវត្តនិរោធរង្សី ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ពេលនេះបានចប់ជាស្ថាបពរហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិការ ឆ្នាំ២០២២ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងព្រះគ្រូចៅអធិការវត្តនិរោធរង្សី បាននិមន្តនិងអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសេចក្តីសម្រេចស្តីពីការតែងតាំង និងបន្តសុពលភាព គណៈកម្មការ អាចារ្យ និងគណៈកម្មការទ្រទ្រង់ចង្ហាន់ព្រះសង្ស វត្តនិរោធរង្សី។

យោងតាមសេចក្តីសម្រេចដែលចុះហត្ថលេខាដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ត្រូវបានតែងតាំងអាចារ្យ គណៈកម្មការ វត្តនិរោធរង្សីចំនួន២៧រូប ក្នុងនោះគណៈកម្មការទទួលបន្ទុកអាចារ្យ និងការងាររដ្ឋបាលចំនួន១០រូប និងគណៈកម្មការទទួលបន្ទុកទ្រទ្រង់ និងចាត់ចែងចង្ហាន់ព្រះសង្ឃចំនួន១៧រូប។

មានមតិសំណេះសំណាលក្នុងពិធីនេះលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានស្នើឲ្យគណៈកម្មការ អាចារ្យវត្តនិរោធរង្សី សហការជាមួយមន្ត្រីសង់ធ្វើស្ថិតិព្រះសង្ស សីលវន្ត សីលវតី សិស្ស និស្សិត ដែលស្នាក់គង់នៅវត្ត ធ្វើបញ្ជីចំណូលចំណាយនិងធ្វើរបាយការណ៍ ស្ដីពីសកម្មភាពរបស់វត្តផ្ញើគ្រប់ស្ថាប័នពាក់ព័ន្ធ។ ដឹកនាំពុទ្ធបរិស័ទធ្វើបុណ្យទានផ្សេងផ្សេងទាំងនៅក្នុងនិងក្រៅវត្តឲ្យស្របតាមប្រពៃណីព្រះពុទ្ធសាសនា។

រាំងខ្ទប់រាល់ការស្នាក់នៅរបស់ព្រះសង្ឃ និងជនដែលមិនស្របច្បាប់និងរក្សាការពារឲ្យបានល្អរាល់គរុភណ្ឌរបស់វត្តយកចិត្តទុកដាក់ជំរុញការកសាងវត្តឲ្យបានរីកចម្រើន។ ត្រូវមានទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋាននិងស្ថាប័នពាក់ព័ន្ធដើម្បីនាំមកនូវភាពរីកចម្រើនរបស់វត្ត។ គ្រប់ការងាររបស់វត្ត ត្រូវតែពិភាក្សាឯកភាពជាមួយមន្ត្រីសង្ឃវត្តជាមុន មុននឹងអនុវត្តអ្វីមួយ ជាពិសេសរក្សាឲ្យបានសាមគ្គីភាពផ្ទៃក្នុងល្អ។

នៅចុងបញ្ចប់នៃពិធីប្រកាសនេះដែរ លោកអភិបាលខណ្ឌបានស្នើឲ្យលោកយាយ លោកតា គណៈកម្មការ អាចារ្យ ត្រូវនាំកូនចៅដែលគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោត ចំណែកលោកយាយ លោកតា ដែលចុះឈ្មោះហើយសូមទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនៅសាលាសង្កាត់ ហើយត្រៀម ខ្លួនទៅបោះឆ្នោតជូនគណបក្សណាដែលរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជ សាសន៍ ស្វែងរកសន្តិភាពជូនប្រទេសជាតិ និងស្វះស្វែងរកវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដើម្បីការពារអាយុជីវិតលោកយាយលោកតា និងប្រជាពលរដ្ឋទូទាំងប្រទេស គឺមានតែគណបក្សប្រជាជនតែមួយប៉ុណ្ណោះ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រមុខដឹកនាំប្រទេសធ្វើឲ្យប្រទេសជាតិមានរីកចម្រើនទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រ យើងត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាពសង្គម ការពារសន្តិភាព។ ដូច្នេះដើម្បីជំរុញឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនថែមទៀត សូមបោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម