ព័ត៌មានជាតិ
ខេត្តស្ទឹងត្រែង ប្រមូលផលនេសាទបានជាមធ្យមប្រមាណ ៥ ពាន់តោន ក្នុងមួយឆ្នាំ
លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា ខេត្តស្ទឹងត្រែងអាចប្រមូលផលនេសាទជាមធ្យមបានប្រមាណ ៥ ពាន់តោន ក្នុងមួយឆ្នាំ។

នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នេះ លោក សរ សុពុត្រា បានលើកឡើងថា ខេត្តស្ទឹងត្រែងជាខេត្តមួយដែលមានទន្លេចំនួន ៤ ហូរកាត់ រួមមាន ទន្លេមេគង្គ ទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក ដែលជាប្រភពធនធានធម្មជាតិជីវៈចម្រុះសម្បូរបែប ក៏ដូចជាប្រភពទឹកសម្រាប់ស្រោចស្រព ប្រើប្រាស់ និងផ្តល់ថាមពលវារីអគ្គិសនី ព្រមទាំងជាផ្លូវទឹកសម្រាប់ការធ្វើដំណើរ និងដឹកជញ្ជូនរបស់ប្រជាជននៅក្នុងមូលដ្ឋាន។
ជាមួយគ្នានេះ ខេត្តស្ទឹងត្រែង គឺជាខេត្តមួយដែលសម្បូរទៅដោយធនធានត្រី និងជីវៈចម្រុះ ពោលគឺជាអាងស្តុកធនធានមច្ឆជាតិដ៏សំខាន់សម្រាប់រួមចំណែកឆ្លើយតបទៅនឹងបញ្ហាសន្តិសុខស្បៀង និងជាជម្រកនៃសត្វផ្សោតទឹកសាប និងពពួកត្រីកម្រជាច្រើនរស់នៅ ជាពិសេសត្រីប៉ាសេអ៊ី ដែលមានរសជាតិឆ្ងាញ់ និងគេនិយមចូលចិត្ត ហើយមានតែនៅខេត្តស្ទឹងត្រែងប៉ុណ្ណោះ។

ដោយអំណោយផលធនធានត្រី និងជីវៈចម្រុះ លោក អភិបាលខេត្ត បានអះអាងថា «ជាមធ្យម ផលនេសាទនៅក្នុងខេត្តស្ទឹងត្រែងដែលប្រមូលបានមានចំនួនប្រមាណ ៥ ពាន់តោន ក្នុងមួយឆ្នាំ»។
ក្នុងនោះ ផលនេសាទសម្រាប់ខេត្តស្ទឹងត្រែងនៅឆ្នាំ២០២៤ ប្រមូលផលបានប្រមាណ ៤ ៤១៥តោន កើនលើសឆ្នាំ២០២៣ ជាង២០៩តោន ដែលគិតជាភាគរយមានកើនឡើងប្រមាណ៤,៩៧%។
ដោយឡែក គិតត្រឹមចុងឆ្នាំ ២០២៣ មានបរិមាណផលនេសាទសម្រាប់ខេត្តស្ទឹងត្រែងជាង ៤ ២០០ តោន កើនឡើងជាងឆ្នាំ ២០២២ ប្រមាណ ១០០តោន។

ស្របពេលជាមួយគ្នានេះ ដោយផ្អែកលើសក្តានុពលនៃទន្លេទាំង ៤ ខេត្តស្ទឹងត្រែង ក៏ជាខេត្តមួយដែលមានភាព-អំណោយផលផ្នែកកសិកម្មដូចគ្នាដែរ។
ជាក់ស្តែង ខេត្តនេះមានផ្ទៃដីបង្កបង្កើនផលដំណាំស្រូវសរុប ២៨.៥០០ ហិកតា ដំណាំសាកវប្បកម្ម ១៩.៤២៩ ហិកតា និងដំណាំកសិ-ឧស្សាហកម្ម ១០៩.៦៩៥ ហិកតា ដែលរួមមាន កៅស៊ូ ស្វាយចន្ទី ស្វាយកែវល្មៀត ចេកអំបូងលឿង ដំឡូងមី ព្រមទាំងដំណាំ ម្នាស់ ល្ង និងសណ្ដែកសៀងជាដើម៕
-
ព័ត៌មានជាតិ២៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


