ព័ត៌មានអន្ដរជាតិ
កុមារីនិងឪពុកស្លាប់ដោយសារដើមឈើរលំសង្កត់លើក្នុងគ្រោះរញ្ជួយដីថ្មីនៅមីយ៉ាន់ម៉ា
ក្មេងស្រីអាយុ៤ឆ្នាំ និងឪពុករបស់នាង ដែលកំពុងជ្រកក្នុងបរិវេណវត្តមួយកន្លែងក្នុងក្រុង Maha Aungmyay ទីក្រុង Mandalay បានស្លាប់ដោយសារដើមឈើរលំសង្កត់អំឡុងពេលមានការរញ្ជួយដីកម្រិត ៥.២ រ៉ិចទ័រ កាលពីថ្ងៃសៅរ៍។ នេះបើយោងតាមការចេញផ្សាយរបស់សម្លេងប្រជាធិបតេយ្យភូមា DVB នៅថ្ងៃទី១៩ខែឧសភានេះ។

នាយកដ្ឋានឧតុនិយម និងជលសាស្ត្រមីយ៉ាន់ម៉ា បានរាយការណ៍ថា គ្រោះរញ្ជួយដីនេះបានវាយប្រហារនៅជម្រៅ៩.៦ គីឡូម៉ែត្រ ភាគនិរតីនៃទីប្រជុំជន Myittha ដែលស្ថិតនៅចម្ងាយ ៧១ គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុង Mandalay ជាទីក្រុងដែលរងការវាយប្រហារដោយគ្រោះរញ្ជួយដីដ៏ខ្លាំងកាលពីចុងខែមីនាឆ្នាំនេះ។
ចាប់តាំងពីការរញ្ជួយដីដ៏ខ្លាំងក្លាកាលពីថ្ងៃទី២៨ខែមីនាមក អ្នកស្រុកនៅទីក្រុង Mandalay បានរាយការណ៍ពីការរញ្ជួយដីជាញឹកញាប់។
តាមការកត់ត្រាការមានរញ្ជួយដីចំនួន១៧៥លើក ចាប់តាំងពីថ្ងៃទី២៨ ខែមីនា។ នេះបើយោងតាមគណៈកម្មាធិការអភិវឌ្ឍន៍ទីក្រុង Mandalay អគារជិត ៤,០០០ ត្រូវបានបំផ្លាញដោយការរញ្ជួយដីនៅទីក្រុង Mandalay។
គួរបញ្ជាក់ថា យោងតាមទិន្នន័យរបស់ DVB បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៤,៤៧៧ នាក់បានស្លាប់ និង ១១,៣៦៦ នាក់បានរងរបួសដោយការរញ្ជួយដីនៅថ្ងៃទី ២៨ ខែមីនា ខណៈតូរលេខពីប្រភពខ្លះមានចំនួនខុសគ្នា៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


