សេដ្ឋកិច្ច
ទុរេនបែកអន្លូងលក់រាយក្នុងតម្លៃ ១ ម៉ឺន ៨ ពាន់រៀលក្នុងមួយគីឡូក្រាម
សហគមន៍កសិកម្ម ទុរេនបែកអន្លូងស្ទឹងត្រង់បានបញ្ជាក់ថា រដូវកាលប្រមូលផលទុរេនបែកអន្លូងនៅស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ចាប់ផ្ដើមប្រមូលផលបណ្ដើរៗ ខណៈសហគមន៍បានរៀបចំកម្មវិធីបើករដូវកាលប្រមូលផល ២០២៥ នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៥។

លោក ហេង ឆេងលី ប្រធានសហគមន៍ទុរេនបែកអន្លូង ប្រាប់កម្ពុជាថ្មីថា ចម្ការក្នុងសមាជិកសហគមន៍មួយចំនួនអាចចាប់ផ្ដើមកាត់ប្រមូលផលបានជាបណ្ដើរៗ ដោយលក់រាយក្នុតម្លៃ ១ ម៉ឺន ៨ ពាន់រៀល ក្នុងមួយគីឡូក្រាម (លក់ចេញពីចម្ការ) ខណៈតម្លៃលក់បោះដុំចន្លោះពី ១ ៣០០០-១៥០០០ រៀល ក្នុងមួយគីឡូក្រាម។
លោកប្រាប់ថា បច្ចុប្បន្នភាគច្រើនឈ្មួញក្នុងស្រុកចូលទិញពីចម្ការ ទំនងការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការនាំចូលផលិតផលដែលមានសារធាតុហាមឃាត់ ខណៈការទទួលទានផលិតផលនាំចូលក៏មានការកាត់បន្ថយ។ ម្យ៉ាងទៀត ចំណាត់ការរបស់រដ្ឋាភិបាលទប់ស្កាត់ការនាំចូលទុរេនដំណើរការល្អ ធ្វើឱ្យឈ្មួញពិបាកនាំចូលដែល ធ្វើឱ្យគាត់ងាកមកយកផលិតផលក្នុងស្រុកយកទៅលក់។

សហគមន៍ទុរេនបែកអន្លូង បន្តអំពាវនាវឱ្យអាជីវករបោះដុំលក់រាយ និងម្ចាស់ចម្ការទុរេន ត្រូវស្វែងយល់ និងដឹងពីប្រភពទុរេនឱ្យបានច្បាស់ដើម្បីសម្រេចចិត្តទិញ-លក់ និងរក្សាសុខមាលភាពរបស់ខ្លួន។
សហគមន៍ទុរេនបែកអន្លូងមានសមត្ថភាពផលិត និងប្រមូលផលទុរេនបានប្រមាណ ២ ពាន់ ៥០០ តោន ដើម្បីផ្គត់ផ្គង់តម្រូវការលើទីផ្សារ
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា អាជ្ញាធរស្ថាប័នពាក់ព័ន្ធបានដាក់ចេញវិធានទប់ស្កាត់ការហាមឃាត់ទុរេនដែលមានសារធាតុគីមីលួចនាំចូលមក។
លោក ប៉ែន សុវិជាតិ បន្ថែមថា ក្រសួងពាណិជ្ជកម្មបានអប់រំឱ្យម្ចាស់ចម្ការទុរេន និងអ្នកលក់ផ្លែឈើទាំងអស់កុំឱ្យនាំចូលទុរេនបរទេសហើយកុហកបន្លំថា ជាទុរេនរបស់ខ្មែរ ដើម្បីការពារអ្នកប្រើប្រាស់ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតត្រឹមឆ្នាំ ២០២៤ កម្ពុជាមានផ្ទៃដីដាំដុះទុរេនជាង ៩ ពាន់ហិកតា ក្នុងនោះផ្ទៃដីអាចប្រមូលផលបាន ៥ ពាន់ហិកតា ដែលផ្ដល់ទិន្នផលប្រមាណ ៨ ម៉ឺន ២ ពាន់តោន៕
អត្ថបទ៖ ឡេង ដេត
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


