ព័ត៌មានអន្ដរជាតិ
ខេត្តនិងក្រុងជាច្រើនរបស់ហ្វីលីពីន រងការវាយប្រហារដោយរញ្ជួយដីកម្រិត ៥.២រ៉ិចទ័រ
ការចេញផ្សាយរបស់សារព័ត៌មាន Minda News មានមូលដ្ឋាននៅប្រទេសហ្វីលីពីននៅថ្ងៃទី១៩ខែឧសភានេះ បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៥.២ រ៉ិចទ័រ បានវាយភាគអាគ្នេយ៍នៃទីក្រុង Santo Tomas ខេត្ត Davao del Norte ប្រទេសហ្វីលីពីន។

យោងតាមវិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន (Phivolcs) រញ្ជួយដីនេះវាយប្រហារនៅម៉ោង១១:៤១ ព្រឹកថ្ងៃចន្ទ(ម៉ោងក្នុងស្រុក) មានជម្រៅ ៣២ គីឡូម៉ែត្រ។
ឥទ្ធិពលនៃការរញ្ជួយនេះមានឥទ្ធិពលរហូតដល់ខេត្តនិងក្រុងមួយចំនួន ដូចជា ខេត្តCotabato, Davao del Sur, Davao de Oro, Libona និង ខេត្ត Bukidnon និងក្រុងជាច្រើនទៀត
ទោះយ៉ាងណាមកដល់ពេលនេះមិនទាន់មានរបាយការណ៍អំពីអ្នកស្លាប់ របួសឬការខូតខាតផ្សេងៗដោយការរញ្ជូយនេះនៅឡើយនោះទេ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


