Connect with us

ព័ត៌មានជាតិ

លោក ឌិត ទីណា មានផែនការកែទម្រង់របៀប​ធ្វើកសិកម្មទាំងមូល

បានផុស

នៅ

វិស័យកសិកម្ម កំពុងមានការចាប់អារម្មណ៍ពីមហាជន ក្រោយពីថ្នាក់ដឹកនាំកំពូលនៃស្ថាប័ននេះ ចូលកាន់តំណែង។ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញផែនការជាបន្តបន្ទាប់ ដើម្បីដោះ​ស្រាយវិបត្តិផ្សេងៗ ចំពោះមុខ ដែលកំពុងកើតឡើង នៅក្នុងវិស័យកសិកម្ម។ ជាក់ស្តែង នាពេលថ្មីៗនេះ បញ្ហាដែល​កើតឡើងគឺការធ្លាក់ចុះតម្លៃស្រូវនៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែបញ្ហានេះ ត្រូវបានដោះស្រាយរួចហើយ ដោយលោក ឌិត ទីណា បានបញ្ជាឱ្យក្រុមការងារចុះត្រួតពិនិត្យ និងសហការជាមួយរោងម៉ាស៊ីនកិនស្រូវ ជួយទិញស្រូវកសិករ ក្នុងតម្លៃមួយសមរម្យ ដែលអាចទទួលយកបាន។

បញ្ហាកើតឡើងក្នុងវិស័យកសិកម្មនេះ លោក ឌិត ទីណា បានលើកឡើងដូច្នេះថា«កសិករយើងមានដីតូច ផលិតតិចៗ ប្រើមធ្យោបាយដោយខ្លួនឯង មិនអាចប្រើមធ្យោបាយរួមបាន ដាំដុះដោយមិនមានផែនការ ជាទំហំផលិតផល និងពេលវេលាប្រមូលផល ជាមួយតម្រូវការទីផ្សារ»។

លោករដ្ឋមន្រ្តីបានបន្តថា« មធ្យោបាយ គឺការកែទម្រង់របៀបធ្វើកសិកម្មទាំងមូល ទាំងកសិករ ទាំងឈ្មួញកណ្តាល ទាំងអ្នកលក់ ទាំងអ្នកទិញ ទាំងមន្រ្តីកសិកម្ម ត្រូវធ្វើការួមគ្នា ទើបអាចជំនះបញ្ហាកាត់បន្ថយថ្លៃដើម និងបង្កើនផល​ចំណេញបានដល់គ្រប់គ្នា ក្នុងច្រវាក់ផលិតកម្មបាន»។

លោក ឌិត ទីណា សង្កត់ធ្ងន់ថា «ខ្ញុំត្រូវការពេលមួយរួមផ្សំនឹងការកែប្រែឥរិយាបទរបស់អ្នកទាំងអស់គ្នា ទើបអាចសម្រេចកំណែទម្រង់ដ៏ធំនេះបាន»។ លោក​ លើកឡើងបែបនេះ ឆ្លើយតបនឹងខមិនរបស់ពលរដ្ឋ នៅលើបណ្តាញសង្គម អំពីបញ្ហាខ្វះទីផ្សារស្រូវដែលកំពុងកើតឡើង។

ដើម្បីជំរុញការប្រមូលទិញស្រូវ និងរក្សាស្ថិរភាពតម្លៃស្រូវជូនប្រជាកសិករ រាជរដ្ឋាភិបាល បានសម្រេច​ផ្តល់​ថវិកា​បន្ថែមចំនួន ១០លានដុល្លារ លើមូលនិធិសម្រាប់ទិញស្រូវចំនួន ៨៣លានដុល្លារ តាមរយៈធនាគារអភិវឌ្ឍន៍បទ និងកសិកម្ម សម្រាប់គាំទ្រដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកែច្នៃនាំចេញអង្ករ ជួយប្រមូលទិញ​ស្រូវពីកសិករ​តាមតម្លៃសមស្របជៀសវាងការទិញទម្លាក់ថ្លៃពីឈ្មួញខិលខូចមួយចំនួន។

លោក ឌិត ទីណា បានអះអាងថា ក្នុងស្ថានភាពបែបនេះ ក្រុមការងារក្រសួងកសិកម្ម នឹងនៅតែបន្តតាមដានយក​ចិត្តទុកដាក់​មិនឱ្យកសិករបាត់បង់ប្រយោជន៍ ដោយគ្មានហេតុផលនោះឡើយ។

លោក ឌិត ទីណា ត្រូវបាន​ព្រះ​មហាក្សត្រ​​ចេញ​ព្រះរាជក្រឹត្យ​តែង​តាំង​ជា​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពី​ថ្ងៃទី​១៤​ តុលា និង​បាន​ចូលកាន់តំណែងនៅ​ថ្ងៃទី​១៧ តុលា។ លោក ជា​អតីត​រដ្ឋលេខាធិការក្រសួង​រ៉ែ និងថាមពល និងជា​កូនប្រុសតែ​ម្នាក់របស់​លោក ឌិត មន្ទីរ ប្រធាន​តុលាការ​កំពូល​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម