Connect with us

ព័ត៌មានជាតិ

កម្ពុជាគ្រោងបង្កើតតុលាការពាណិជ្ជកម្មនៅឆ្នាំ ២០២៣ខាងមុខនេះ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌បានអះអាងថា កម្ពុជាគ្រោងនឹងបង្កើតតុលាការពាណិជ្ជកម្មនៅឆ្នាំ២០២៣ខាងមុខនេះ ដើម្បីបង្កើនជំនឿទុកចិត្ដពីអ្នកវិនិយោគដែលកំពុងរកស៊ីនៅប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្រោយបើកសិក្ខាសាលាស្ដីពី «ការបង្កើត និងដំណើរការតុលាការពាណិជ្ជកម្មកម្ពុជា» នៅព្រឹកថ្ងៃទី២៩ វិច្ឆិកានេះ លោក ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបន្តថា «អ្វីដែលជាការរំពឹងទុកសម្រាប់ការបង្កើត និងដំណើរការតុលាការពាណិជ្ជកម្មនេះ ក្រសួងយុត្តិធម៌ រំពឹងថា នឹងលេចចេញជារូបរាងឡើងនៅឆ្នាំ២០២៣ខាងមុខនេះ»។ លោកបានបន្តទៀតថា បើទោះបីជាការបង្កើតតុលាការពាណិជ្ជកម្មមានភាពយឺតបន្ដិចក៏ពិតមែន ប៉ុន្ដែយើងចង់បង្កើតឱ្យបានតុលាការមួយដែលល្អ ត្រឹមត្រូវ និងយុត្តិធម៌សម្រាប់សាធារណៈជន។

លោកបានបន្ថែមថា ដើមឡើយការបើកដំណើរការតុលាការពាណិជ្ជកម្មនេះ គឺគ្រោងធ្វើឡើងនៅឆ្នាំ២០២២នេះតែម្ដង ប៉ុន្ដែដោយសារក្រសួងយុត្តិធម៌បានជួបនូវបញ្ហាប្រឈមមួយចំនួន ដែលត្រូវសិក្សាបំពេញបន្ថែមហើយត្រូវការពេលវេលាបន្ថែមទៀតក្នុងរួមមាន ការកង្វះធនធានមនុស្ស កង្វះធនធានថវិកា កង្វះទីតាំងសមរម្យ និងកង្វះនីតិវិធីលិខិត​បទដ្ឋាន​គតិយុត្តជាដើម។

លោក ជីវ សុងហាក់ បានបញ្ជាក់ថា ការដាក់ឲ្យដំណើរការតុលាការពាណិជ្ជកម្មនេះ គឺជំហ៊ានដំបូងធ្វើឡើងនៅរាជធានីភ្នំពេញ ហើយក្នុងនោះមានទាំងសាលាដំបូង និងសាលាឧទ្ធរណ៍នៅជាមួយគ្នាតែម្ដង ហើយជំហ៊ានបន្ទាប់អាចគ្រោងបង្កើតនៅខេត្តព្រះសីហនុ ហើយជាពិសេសនៅតំបន់ណាដែលមានការធ្វើពាណិជ្ជកម្មច្រើន។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានលើកឡើងថា ការបង្កើតឲ្យមានតុលាការពាណិជ្ជកម្ម
គឺជារឿងមួយដ៏សំខាន់បំផុតសម្រាប់ពាណិជ្ជករក្នុងការដោះស្រាយរឿងក្តីព្រោះថា កន្លងមកក៏ដូចជាបច្ចុប្បន្ននៅពេលកម្ពុជា មិនទាន់មានតុលាការពាណិជ្ជកម្មនោះ ពាណិជ្ជករដែលមានបញ្ហាត្រូវប្ដឹងផ្ដល់ពាក់ព័ន្ធវិវាទក្នុងមុខជំនួញរបស់ខ្លួន
ត្រូវប្ដឹងទៅសាលាដំបូងរាជធានី-ខេត្ត ខណៈដែលសាលាដំបូងរាជធានី-ខេត្តមានសំណុំរឿងច្រើនដែលកំពុងកាត់ក្ដីធ្វើឱ្យមានភាពយឺតយ៉ាវ និងបង្កការលំបាកមួយចំនួនដល់ពាណិជ្ជករ ។

គួរបញ្ជាក់ថា ក្រសួងយុត្តិធម៌ បានសម្រេចបង្កើតគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្មកាលពីឆ្នាំ២០២១​កន្លងទៅ ក្នុងគោលបំណងផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់ពាណិជ្ជករ ដែលបានមកធ្វើពាណិជ្ជកម្មនៅកម្ពុជា
ហើយក៏ជាផ្នែកមួយក្នុងការកាត់បន្ថយនូវអំពើពុករលួយផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីការងារ សង្ឃឹមថា អង្គការ ILO-BFC នឹងជួយវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ឱ្យកាន់តែប្រសើរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ទូកងល្បី​ឈ្មោះ​ចំណុះ ៧៥​ នាក់មួយ​​នៅ​ខេត្តក្រចេះ​សន្យា​សាងកេរ្តិ៍ឈ្មោះ យកជ័យជំនះ​ជូន​ភូមិស្រុក​

ព័ត៌មានជាតិ៨ ម៉ោង មុន

អង្ករសែនក្រអូបកម្ពុជា ឈ្នះជើងឯកពានរង្វាន់មាសជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាលរាជធានី ណែនាំ១៣ចំណុច ពាក់ព័ន្ធ​ការ​មិនអនុញ្ញាតឱ្យយានយន្ត ចូល​តំបន់នៃព្រះរាជពិធី

ព័ត៌មានជាតិ១០ ម៉ោង មុន

លើសពីទំនប់ស្តុកទឹក ទំនប់សែនសុខដុម ផ្ដល់ជាទីតាំងសម្រាប់ការប្រណាំងទូកង  ក្នុងខេត្តមណ្ឌលគិរី

Sokha Hotels

ព័ត៌មានពេញនិយម