ព័ត៌មានជាតិ
ដំណើរការជិត ២០ ឆ្នាំ មជ្ឈមណ្ឌល SOS ស្វះស្វែងរកជំនួយជួយសិស្សក្រីក្ររៀនជំនាញវិជ្ជាជីវៈ
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលការងារនិងសហគ្រិនភាព SOS ដែលដំណើរការជិត ២០ ឆ្នាំ កំពុងស្វះស្វែងរកជំនួយគាំទ្រដើម្បីអាចបន្តសកម្មភាពបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់សិស្សក្រីក្រកម្ពុជា។
លោក ពុន សាវ៉ាន់ ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលការងារនិងសហគ្រិនភាព SOS នៅខេត្តសៀមរាបបានឲ្យកម្ពុជាថ្មីដឹងថា មជ្ឈមណ្ឌលបណ្ដុះបណ្ដាលការងារនិងសហគ្រិនភាព SOS ដំណើរការជិត ២០ ឆ្នាំ លើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់សិស្សក្រីក្រទូទាំងប្រទេស។

មជ្ឈមណ្ឌលផ្តល់ការបណ្ដុះបណ្ដាលដល់សិស្សក្រីក្រដោយឥតគិតថ្លៃលើមុខជំនាញសំខាន់ៗមានអគ្គិសនីនិងម៉ាស៊ីនត្រជាក់ បណ្តាញទឹក រុំម៉ូទ័រនិងប្រព័ន្ធបញ្ជា ជាងឈើនិងជាងផ្សារ។
លោកបន្តថា ក្នុងមួយឆ្នាំៗមជ្ឈមណ្ឌលទទួលសិស្សសិក្សាពី ២០ ទៅ ៣០ នាក់។ ការបណ្តុះបណ្តាលគឺដោយឥតគិតថ្លៃ ហើយសាលាថែមទាំងផ្តល់កន្លែងស្នាក់នៅ អាហារហូបចុក ៣ ពេល សំលៀកបំពាក់ រួមទាំងស្វែងរកការងារឲ្យធ្វើថែមទៀតផង។
«ពីដើមសាលាបណ្តុះបណ្តាលរយៈពេលមួយឆ្នាំ ឥលូវរយៈពេល ៦ ខែ ដើម្បីសិស្សរៀនឆាប់ចប់អាចយកចំណេះជំនាញយកទៅប្រកបរបរចិញ្ចឹមជីវិតផ្សេងៗ»។


ដំណើកការជិត ២០ ឆ្នាំ សិស្សដែលបានរៀនចប់ពីមជ្ឈមណ្ឌលមានចំនួន ៤១២ នាក់ ហើយសុទ្ធតែមានការងារធ្វើគ្រប់ៗគ្នា។ ក្នុងនោះអ្នកដែលមានលទ្ធភាពអាចបើកអាជីវកម្មផ្ទាល់ខ្លួនមានចំនួន ២៩ នាក់។
យ៉ាងណាមិញនៅចុងឆ្នាំ ២០២២ ប្រទេសជាដៃគូជួបបញ្ហាសេដ្ឋកិច្ចបានកាត់ផ្តាច់ជំនួយដល់មជ្ឍមណ្ឌល ដោយបង្វិលជំនួយទៅគម្រោងអភិវឌ្ឍផ្សេងទៀត។
ដោយមានឆន្ទៈចង់បន្តកេរដំណែលទុកជាប្រយោជន៍ដល់យុវជនក្រីក្រមានឱកាសរៀនសូត្រ មជ្ឈមណ្ឌលកំពុងស្វះស្វែងពីសប្បុរសជនក្នុងស្រុក ដើម្បីផ្តល់ការគាំទ្រសកម្មភាពការងារបន្តទៀត។

លោក ពុន សាវ៉ាន់ បានបញ្ជាក់ថា ក្នុងរយៈពេលជិត ២០ ឆ្នាំ មជ្ឍមណ្ឌលបានផ្តល់ការបណ្ដុះបណ្ដាលដល់សិស្សក្រីក្រទូទាំងប្រទេសបានរាប់រយនាក់មិនថាតែអ្នកនៅខេត្តសៀមរាប និងតាមបណ្តាខេត្តនានារួមទាំងអ្នកមកពីរាជធានីភ្នំពេញ ដើម្បីទទួលបានការបណ្តុះបណ្តាលមុខជំនាញមួយច្បាស់លាស់។
លោកបន្តថា អង្គការ SOS មាននៅ ៨ ខេត្តក្រុង តែមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមានតែនៅខេត្តសៀមរាបប៉ុណ្ណោះ។ ក្នុងមួយឆ្នាំៗមជ្ឈមណ្ឌលត្រូវការថវិកាពី ៩ ទៅ ១០ ម៉ឺនដុល្លារ ដើម្បីទ្រទ្រង់ដំណើរការរបស់មជ្ឈមណ្ឌល។
លោក ពុន សាវ៉ាន់ បានអះអាងថា នៅចំពោះមុខនេះដើម្បីមជ្ឈមណ្ឌលអាចបន្តដំណើរការទៅមុខទៀតបាន នៅឆ្នាំសិក្សាថ្មីមជ្ឍមណ្ឌលតម្រូវឲ្យសិស្សដែលចុះឈ្មោះសិក្សាត្រូវចូលរួមបង់វិភាគទានខ្លះ គោលដៅមិនមែនស្វែងរកប្រាក់ចំណេញគឺចង់បានតែកូនសិស្សទទួលបានការបណ្តុះបណ្តាលជំនាញមួយច្បាស់លាស់ ដើម្បីអាចយកទៅប្រើប្រាស់និងប្រកបររបរចិញ្ចឹមជីវិតប្រចាំថ្ងៃ៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ