Connect with us

ព័ត៌មានជាតិ

​អ្នកនាំពាក្យ​ឆ្លើយតបការលើកឡើងរបស់អ្នកបើកបរថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុមានទឹករលក​

បានផុស

នៅ

កាលពីពេលកន្លងទៅថ្មីៗនេះ មានអ្នកបើកបរតាមផ្លូវល្បឿនភ្នំពេញ-ខេត្តព្រះសីហនុមួយចំនួន​បានលើកឡើងថា ផ្លូវល្បឿនលឿននៅ​ចំណុច​មួយចំនួនជិតក្រុងព្រះសីហនុមានមានទឹករលកដែលនាំឲ្យពិបាកដល់ការបើកបរ។

​លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនមានប្រសាសន៍ថា ផ្លូវល្បឿន​លឿនភ្នំពេញ-ព្រះសីហនុ​គឺមានភាគី​ក្រុមហ៊ុនជាអ្នក​គ្រប់គ្រងដោយធ្វើទៅតាមកិច្ចសន្យា​ដែល​ត្រូវធ្វើការពិនិត្យ ​និងចុះថែទាំ​ជាប្រចាំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ាង សុទ្ធាយុត្តិ បញ្ជាក់ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២១ ខែធ្នូនេះថា ត្រង់ចំណុច​ដែលបានរាយការណ៍មកនេះ​ យើងបែង​ចែក​ជាពីរ​ទី១ គឺជាទម្រង់នៃផ្លូវ​ដែលមានភាពបត់បែនឡើងចុះ​ ដោយសារសណ្ឋានដី​មិនអាច​ធ្វើឲ្យ​ត្រង់​បានទេ​ មានន័យ​ថា​យើងត្រូតែបត់បែនទៅតាមនោះ គ្រាន់តែនៅចំណុចនោះ យើងបាន​កំណត់​នូវល្បឿន១ (ព្រោះល្បឿននៅលើផ្លូវល្បឿនលឿនពី ៦០ ទៅ ១២០)។

ប៉ុន្តែមិនមែនគ្រប់កន្លែង​ត្រូវ​តែបើក ១២០ នោះទេ ​កន្លែងណាដែលមានភាពបត់បែន​គឺសញ្ញាបញ្ជាក់​ទៅលើល្បឿន​គឺមាន​កំណត់​ទៅតាមហ្នឹងដែរ​ដើម្បីធានាកុំឲ្យមាន​បញ្ហាគ្រោះថ្នាក់ចរាចរណ៍។

​លោក ហ៊ាង សុទ្ធាយុត្តិ បញ្ជាក់ថា ​«ផ្លូវហ្នឹង​ការស្ថាបនាមានការ​មិនសូវបានល្អ​កន្លែងនេះ ក្រុមហ៊ុន​នឹង​ធ្វើការពិនិត្យ​ដើម្បីធ្វើការកែសម្រួលឲ្យបានល្អ​។ កន្លងមកក៏មានដែរ​ចំណុចណា​ដែលមាន​ការខ្វះ​ខាត​​ក្រុមហ៊ុនក៏បាន​ធ្វើការជួសជុលជាបន្តបន្ទាប់ ប៉ុន្តែ​លោកអះអាងថាវាមិនមែនជារឿងធំដុំនោះទេ»​។

ជាមួយគ្នានេះលោក ហ៊ាង សុទ្ធាយុត្តិ ស្នើឲ្យប្រជាពលរដ្ឋក៏ដូចជាសារព័ត៌មាន ប្រសិនបើឃើញ​ចំណុចណាមួយជាក់លាក់​ដែលមានបញ្ហាខូច ឬស្រុត ហើយមិនមានវិធានការសូម​បញ្ជូនមកក្រសួង​សារធារណការនោះក្រសួងនឹងបញ្ជូនទៅភាគីក្រុមហ៊ុនឲ្យ​ធ្វើការដោះស្រាយបន្ទាន់ដើម្បី​ធានាសុវត្ថិភា​ព​​​ជូនបងប្អូនប្រជាពលរដ្ឋ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍៣ នាទីutes មុន

Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ នាទីutes មុន

ការ​ធ្លាក់​ចុះ​​វិស័យ​អចលន​ទ្រព្យ​នៅ​ហុងកុង​ ​ប៉ះ​ពាល់​ដល់​តារា​ល្បី​ៗ និងមហាសេដ្ឋីគ្រាក់ៗ

កីឡា១៧ នាទីutes មុន

លោក Munoz សង្ឃឹមវគ្គផ្តាច់ព្រ័ត្រ Hun Sen Cup នៅមរតកតេជោ មានអ្នកគាំទ្រច្រើនដូចកាល ACL

ព័ត៌មានជាតិ៣៩ នាទីutes មុន

គ.ជ.ប ទទួលស្គាល់លោក អ៊ុន វណ្ណា ជាបេក្ខជនជាប់ឆ្នោតព្រឹទ្ធសភា ជំនួសលោក ទេព យុទ្ធី

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ពិភាក្សាអំពីការធ្លាក់យន្តហោះ MH17 ជាមួយលោក ពូទីន

ចរាចរណ៍៣ ម៉ោង មុន

បឋម៖ ករណីបុករះបង្កឡើងដោយរថយន្ដឡិច​សុីសមួយគ្រឿងបណ្ដាលឲ្យមានអ្នកស្លាប់នៅផ្លូវព្រះនរោត្ដម

ព័ត៌មានជាតិ៦ ម៉ោង មុន

គ្រួសារសេសសល់អគារ​​អង្គរមានជ័យ ៣ គ្រួសារ បន្ទាប​តម្លៃ​សំណង ១ ​គ្រួសារ​​ព្រម​អភិវឌ្ឍ​នៅកន្លែង

ចរាចរណ៍១ ម៉ោង មុន

Update៖ ករណីបុករះនៅផ្លូវព្រះនរោត្ដម មាន​ជនរងគ្រោះម្នាក់បាត់បង់ជីវិត និងរបួសច្រើននាក់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

គ្មានឈ្មោះ ពូទីន ទេ ក្នុងបញ្ជីគណៈប្រតិភូរុស្ស៊ី ដែលនឹងទៅចរចាជាមួយ អ៊ុយក្រែន នៅ តួកគី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កិច្ចប្រជុំកំពូល ពូទីន-ហ្សេលេនស្គី-ត្រាំ មិន​ទាន់​ចាប់​ផ្ដើម​ផង​ក៏​បរាជ័យ​បាត់​ហើយ

Sokha Hotels

ព័ត៌មានពេញនិយម