ព័ត៌មានជាតិ
រូបសំណាក «ព្រាបស» ត្រូវបានដាក់សម្ពោធកាន់តែលើកសោភ័ណភាពតំបន់ភ្នំវល្លិ
រូបសំណាក «ព្រាបស» ស្ថិតនៅតំបន់ភ្នំវល្លិភូមិចម្ការ ៣ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ត្រូវបានដាក់សម្ពោធជាផ្លូវការនៅព្រឹកថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៣នេះ បន្ទាប់ពីដំណើរការសាងសង់អស់រយៈពេលជាងកន្លះឆ្នាំ។
រូបសំណាកព្រាបសបានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២២ និងបញ្ចប់ការងារសាងសង់ជាស្ថាពរនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២២ ដោយចំណាយថវិកាសរុប ១៤ ៣០០ ដុល្លារ។

ពិធីសម្ពោធប្រារព្ធធ្វើឡើងក្រោមការចូលរួមរបស់លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងមន្ត្រីថ្នាក់ដឹកនាំមួយចំនួនទៀត។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបមានប្រសាសន៍ថា ការសាងសង់រូបសំណាក «ព្រាបស» នៅលើទីតាំងនេះ គឺចង់បញ្ជាក់អំពីតម្លៃ និងនិមិត្តរូបនៃសន្តិភាព ដែលបើកឱកាសឱ្យយើងទាំងអស់គ្នាអភិវឌ្ឍសហគមន៍ និងប្រទេសជាតិឱ្យមានការរីកចម្រើន។

លោកអភិបាលខេត្តរម្លឹកថា តំបន់ភ្នំវល្លិនេះធ្លាប់ជាទីតាំង សមរភូមិសង្គ្រាមដ៏ក្តៅគគុក និងជាកន្លែងលាក់ខ្លួនធ្វើសកម្មភាពរបស់កងទ័ពខ្មែរក្រហម ប៉ុន្តែក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នៅឆ្នាំ១៩៩៤ កម្លាំងទ័ពខ្មែរក្រហមបានធ្វើសមាហរណកម្មចូលរួមជាមួយរដ្ឋាភិបាល ភ្លើងសង្គ្រាមនៅទីតាំងនេះក៏បានរលត់ ប្រជាជនរស់នៅបានសុខសន្តិភាព ហើយបច្ចុប្បន្នបានប្រែក្លាយជាតំបន់អភិវឌ្ឍកសិកម្មដ៏មានសក្តានុពលរបស់ខេត្តកែប។

បើតាមលោក សោម ពិសិដ្ឋ រូបសំណាក «ព្រាបស» ត្រដាងស្លាប នឹងធ្វើឱ្យអ្នកដំណើរតាមផ្លូវជាតិលេខ ៣៣ ងាកមកចាប់អារម្មណ៍ទីតាំងនៃតំបន់អេកូទេសចរណ៍ និងកសិទេសចរណ៍ភ្នំវល្លិ ដែលពោរពេញដោយទេសភាពដ៏ស្រស់បំព្រង ដែលគ្របដណ្តប់ទៅដោយដំណាំកសិកម្ម ព្រៃភ្នំដ៏ខៀវស្រងាត់ និងខ្យល់អាកាសបរិសុទ្ធ ហើយទៅថ្ងៃអនាគត ទីតាំងនេះ ក៏នឹងក្លាយទៅជាតំបន់កសិឧស្សាហកម្មផងដែរ៕




អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ