ព័ត៌មានជាតិ
ឆ្នាំសិក្សាថ្មីនេះ ក្រសួងអប់រំណែនាំឲ្យសាលាឋមសិក្សារដ្ឋត្រូវអនុវត្តកម្មវិធីការសិក្សាតាមបែបបង្រួញ
ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡាបានណែនាំដល់គ្រឹះស្ថានបឋមសិក្សាសាធារណៈទាំងអស់ត្រូវអនុវត្តកម្មវិធីការសិក្សាតាមបែបបង្រួញនៅក្នុងឆ្នាំសិក្សាថ្មី២០២ ២០២១នេះ។
យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡាបានឲ្យដឹងថា ក្នុងឆ្នាំសិក្សា២០២០ ២០២១គ្រឹះស្ថានបឋមសិក្សាសាធារណៈទាំងអស់ត្រូវអនុវត្តកម្មវិធីសិក្សារបង្រួញដែលក្នុងនោះរួមមានមុខវិជ្ជាកាតព្វកិច្ចនិងមុខវិជ្ជាជម្រើសនៅក្នុងមុខវិជ្ជាកាតព្វកិច្ចមានមុខវិជ្ជាចំនួនពីរគឺភាសាខ្មែរនិងគណិតវិទ្យាដែលមុខវិជ្ជាទាំងពីរនេះត្រូវអនុវត្តទាំងស្រុងតាមកម្មវិធីសិក្សា។
ក្រសួងបានបន្តថា ចំណែកមុខវិជ្ជាជម្រើសនឹងត្រូវអនុវត្តតាម ការបង្រៀនបត់បែនទៅតាមម៉ោងសិក្សាដែលនៅសល់ពីការបង្រៀនមុខវិជ្ជាកាតព្វកិច្ច។ ការជ្រើសរើសមុខវិជ្ជានិងមេរៀនជាអាទិភាពមកបង្រៀននិងត្រូវអនុវត្តវិធីសាស្ត្របង្រៀនតាមបែបចម្រុះដូចជាការបង្រៀនក្នុងថ្នាក់ការបង្រៀនដោយប្រើវិធីប្រើប្រាស់វីដេអូការប្រើប្រាស់កម្រងកិច្ចការផ្ទះដែលក្រសួងបានរៀបចំ និង ការធ្វើស្វ័យសិក្សា។
ចំពោះការរៀបចំសិស្សក្នុងថ្នាក់ថ្នាក់ទី១ដល់ថ្នាក់ទី៣ក្នុងករណីសិស្សតិចជាង ឬ ស្មើ៣៥ត្រូវរៀបចំតែមួយថ្នាក់ដោយរៀនថ្ងៃច័ន្ទអង្គារពុធសុក្រនិងសៅរ៍។ នៅថៃ្ងព្រហស្បតិ៍គ្រូបង្រៀនត្រូវអញ្ជើញមកសាលារៀនដើម្បីរៀបចំសម្ភារឧបទេសនិងកែកិច្ចការសិស្សជាដើម។ក្នុងករណីសិស្សលើសពី៣៥នាក់ត្រូវរៀបចំជាពីរក្រុមក្នុងមួយថ្នាក់ក្នុងនោះក្រុមទីត្រូវរៀននៅថ្ងៃចន្ទពុធ សុក្រនិងក្រុមទី២ត្រូវរៀននៅថ្ងៃអង្គារព្រហស្បតិ៍សៅរ៍។
សិស្សថ្នាក់ទី៤ ដល់ថ្នាក់ទី៦ក្នុងករណីសិស្សតិចជាង ឬ ស្មើ៤០នាក់ត្រូវរៀបចំតែមួយថ្នាក់ដោយរៀនថ្ងៃច័ន្ទអង្គារពុធសុក្រនិងសៅរ៍ថ្ងៃព្រហស្បតិ៍គ្រូបង្រៀនត្រូវរៀបចំសម្ភារឧបទេសនិងកែកិច្ចការសិស្សជាដើម។ ក្នុងករណីសិស្សលើសពី៤០នាក់ត្រូវរៀបចំជាពីរក្រុមក្នុងមួយថ្នាក់ក្នុងនោះក្រុមទី១ត្រូវរៀននៅថ្ងៃចន្ទពុធសុក្រនិងក្រុមទី២ត្រូវរៀនថ្ងៃអង្គារព្រហស្បតិ៍សៅរ៍។
ក្រសួងអប់រំបានបន្ថែមថា ចំពោះការបែងចែកកម្មវិធីសិក្សានិងមេរៀនសិក្សាក្រសួងបានកំណត់ជាមុខវិជ្ជាកាតព្វកិច្ចរួមមានមុខវិជ្ជាភាសាខ្មែរនិងគណិតវិទ្យានិងមុខវិជ្ជាជម្រើសដែលរួមមានមុខវិជ្ជាវិទ្យាសាស្ត្រនិងសិក្សាសង្គមព្រមទាំងមុខវិជ្ជាផ្សេងទៀតនៅក្នុងត្រីមាសទី១ចាប់ពីថ្ងៃទី១១ខែមករាដល់ថ្ងៃទី៣១ខែមីនាឆ្នាំ២០២១។
ការបែងចែកកម្មវិធីសិក្សាត្រូវអនុវត្តចាប់ពីថ្ងៃបើកបវេសនការរហូតដល់ថ្ងៃ៣១ខែមករាគណៈគ្រប់គ្រងសាលានិងគ្រូបង្រៀនត្រូវអនុវត្តថ្នាក់រៀនមួយត្រូវដំណើរការបង្រៀននិងរៀន៥ម៉ោងសិក្សាក្នុងមួយថ្ងៃ ធ្វើតេស្តវាយតម្លៃសមត្ថភាពសិស្សលើមុខវិជ្ជាភាសាខ្មែរនិងគណិតវិទ្យារៀបចំខ្លឹមសារមេរៀនមុខវិជ្ជាភាសាខ្មែរនិងគណិតវិទ្យានៅថ្នាក់ឆ្នាំសិក្សាចាស់ដើម្បីបំពេញសមត្ថភាពសិស្សដែលបានបាត់បង់នាពេលកន្លងមកនិងបន្ស៊ីគ្នារវាងខ្លឹមសាមេរៀនមុខវិជ្ជាភាសាខ្មែរនិងគណិតវិទ្យាថ្នាក់ឆ្នាំសិក្សាចាស់នឹងចាប់ផ្ដើមខ្លឹមសារមេរៀនឆ្នាំសិក្សាថ្មី។
សម្រាប់សិស្សថ្នាក់ទី១បង្រៀនត្រូវចាប់ផ្ដើមបង្រៀនខ្លឹមសារចាប់ពីដើមឆ្នាំសិក្សាចាប់ពីថ្ងៃទី ១ ខែកុម្ភៈដល់ថ្ងៃទី៣១ ខែមីនា គណៈគ្រប់គ្រងសាលានិងគ្រូបង្រៀនត្រូវអនុវត្តដូចតទៅថ្នាក់រៀននីមួយៗត្រូវដំណើរការបង្រៀននិងរៀន៥ម៉ោងក្នុងមួយថ្ងៃថ្នាក់រៀនដែលមានតែមួយក្រុមត្រូវបង្រៀនមុខវិជ្ជាភាសាខ្មែរចំនួន១៦ម៉ោងសិក្សានិងគណិតវិទ្យាចំនួន៩ម៉ោងសិក្សា។

ចំណែកថ្នាក់រៀនដែលចែកជាពីរក្រុមក្នុងមួយក្រុមៗត្រូវបង្រៀនមុខវិជ្ជាភាសាខ្មែរចំនួន១០ម៉ោងសិក្សានិងគណិតវិទ្យាចំនួន ៥ម៉ោងសិក្សា។ ថ្នាក់រៀនដែលចែកជាពីរក្រុមក្នុងរយៈពេល៣ថ្ងៃដែលសិស្សមិនបានមកសាលារៀនគ្រូបង្រៀនត្រូវណែនាំនិងសម្របសម្រួលដោយចេះធ្វើស្វ័យសិក្សាសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិចតាមរយៈវីដេអូនៃការបង្រៀន សៀវភៅសិក្សាគោលនិងកម្រងកិច្ចការផ្ទះដែលក្រសួងបានរៀបចំ។
គ្រូបង្រៀនត្រូវរៀបចំបំណែងចែកកម្មវិធីសិក្សាប្រចាំសប្តាហ៍និងប្រចាំខែទៅតាមម៉ោងនៅថ្នាក់ដោយគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សានិងគ្រូបង្រៀនត្រូវរៀបចំកាលវិភាគសិក្សាផ្អែកតាមចំនួនម៉ោងសិក្សាដែលបានកំណត់ ខាងលើដោយថ្នាក់រៀនដែលមានតែមួយក្រុមម៉ោងសិក្សាសរុប២៥ម៉ោងក្នុងមួយសប្តាហ៍ក្នុងនោះមុខវិជ្ជាភាសាខ្មែរ ១៦ម៉ោងក្នុងមួយសប្តាហ៍មុខវិជ្ជាគណិតវិទ្យា ៩ម៉ោងសិក្សាក្នុងមួយសប្តាហ៍។ ថ្នាក់រៀនដែលមានពីរក្រុមម៉ោងសិក្សាសរុប១៥ម៉ោងក្នុងមួយសប្តាហ៍ក្នុងនោះមុខវិជ្ជាភាសាខ្មែរ ១០ម៉ោងសិក្សាក្នុងមួយសប្តាហ៍មុខវិជ្ជាគណិតវិទ្យា៥ម៉ោងក្នុងមួយសប្តាហ៍។
គួរបញ្ជាក់ថា ក្រសួងអប់រំយុវជននិងកីឡានឹងបើកបវេសនកាលឆ្នាំ២០២០ ២០២១នៅថ្ងៃទី១១ខែមករាឆ្នាំ២០២១ដោយអនុវត្តទៅតាមវិធានក្រសួងសុខាភិបាលនិងអង្គការសុខភាពពិភពលោកដើម្បីការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩៕
ដោយ ៖ សំអឿន


-
ចរាចរណ៍៥ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១៨ ម៉ោង ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ហ្សេលេនស្គី៖ មីស៊ីលដែលរុស្ស៊ីប្រើបាញ់ស្រោចលើក្រុងកៀវ គឺជារបស់កូរ៉េខាងជើង
-
សុខភាព៦ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន