ព័ត៌មានជាតិ
កម្ពុជាផ្អែកលើសសរស្តម្ភ៤ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ ក្រោយកូវីដ-១៩
កម្ពុជា មានគោលដៅយុទ្ធសាស្រ្ត និងសសរស្តម្ភ៤ សម្រាប់លើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្រោយពីវិបត្តិកូវីដ-១៩ មានភាពធូរស្រាលខ្លាំងជាងមុន។ សសរស្តម្ភទាំងនោះ មានដូចជា បេតិកភណ្ឌវប្បធម៌ អេកូទេសចរណ៍ ទេសចរណ៍ឆ្នេរ និងភាពជាខ្មែរ។

សៀវភៅ ផែនទីចង្អុលផ្លូវស្តីពី ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិកូវីដ-១៩ បានបង្ហាញថា សសរស្តម្ភទី១ គឺ បេតិកភណ្ឌវប្បធម៌ ព្រោះប្រទេសកម្ពុជា សម្បូរទៅដោយសម្បត្តិវប្បធម៌ខ្មែរ ប្រាសាទបុរាណជាច្រើន។ ដូច្នេះ សសរស្តម្ភទី១ គឺចង់បញ្ចូលបេតិកភណ្ឌ និងវប្បធម៌ ក៏ដូចជាប្រាសាទផ្សេងៗ ផ្សារភ្ជាប់ជាមួយនឹងសម្មភាពកម្សាន្តជាច្រើន ដើម្បីឱ្យមានភាពទាក់ទាញដល់ភ្ញៀវទេសចរ។ អាចឱ្យពួកគេមកកម្សាន្តកាន់តែច្រើន និងចំណាយពេលវេលាស្នាក់នៅកម្ពុជាកាន់តែយូរ បង្កើនចំណូលចូលជាតិ។

សសរស្តម្ភទី២ គឺ អេកូទេសចរណ៍ ដោយសារកម្ពុជាសម្បូរទៅដោយតំបន់ធម្មជាតិ ដូចជាឧទ្សានជាតិ ដែនជម្រកសត្វព្រៃ តំបន់បេតិកភណ្ឌជាតិ និងតំបន់ផ្សេងទៀត សរុបទាំងអស់មាន ៥៧កន្លែង ស្មើនឹងផ្ទៃដី ៧,៤៣៩ហិកតា។ តំបន់ការពារព្រៃឈើ ចំនួន៩កន្លែង ដូចជាព្រៃកោងកាង ព្រៃត្រូពិចជួរភ្នំក្រវ៉ាញដែលសម្បូរដោយសត្វកម្រក្នុងតំបន់អាស៊ី។ ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍នេះ ជាការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដែលផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ចយ៉ាងច្រើនដល់កម្ពុជា។

សសរស្តម្ភទី៣ គឺ ទេសចរណ៍ឆ្នេរ ព្រោះឆ្នេរសមុទ្ររបស់កម្ពុជា ត្រូវបានចូលជាសមាជិកដែលជាឆ្នេរសមុទ្រស្អាតបំផុតនៅលើពិភពលោក។ ឆ្នេរសមុទ្រលាតសន្ធឹងប្រវែង ៤៤០គីឡូម៉ែត្រ ព្រមទាំងមានការអភិវឌ្ឍច្រើនច្រើន ពីរដ្ឋាភិបាលនៅតាមបណ្តាខេត្តតំបន់ឆ្នេរសមុទ្រទាំងនោះ ដែលទទួលបានការចាប់អារម្មណ៍ និងមកដំណើរកំសាន្តយ៉ាងច្រើនពីភ្ញៀវទេសចរ។
ចុងក្រោយគឺ សសរស្តម្ភទី៤ ដែលនិយាយពីភាពជាខ្មែរ។ ចំណុចនេះ ក្រៅពីកម្ពុជាមានសម្បត្តិវប្បធម៌ អេកូទេសចរណ៍ និងតំបន់ឆ្នេរសមុទ្រល្អហើយ គឺកម្ពុជាមានភាពជាខ្មែរមួយទៀត ដោយទទួលស្វាគមន៍ភ្ញៀវទេសចរប្រកបដោយស្នាមញញឹមទន់ភ្លន់ និងភាពកក់ក្តៅ។ ដូច្នេះ ក្នុងពេលដែលកម្ពុជា កំពុងតែស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុងប្រទេស ក្រោយវិបត្តិកូវីដ-១៩ ឡើងវិញ គឺមិនអាចខ្វះខាតសសរស្តម្ភទាំង៤នេះបានឡើយ សម្រាប់ស្តារសេដ្ឋកិច្ចជាតិឡើងវិញ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


