ព័ត៌មានជាតិ
តើលោក អាន សុខខឿន ដែលជាអ្នកនាំពាក្យថ្មីនៃក្រសួងការបរទេស ជានរណា?
លោក អាន សុខខឿន ដែលជាអនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិនៃកម្ពុជា ត្រូវបានចាត់តាំងជាអ្នកនាំពាក្យថ្មីនៃក្រសួងការបរទេសជំនួសលោក ជុំ សុន្ទរី ដែលទទួលភារកិច្ចថ្មី។ ការតែងតាំងនេះ គឺបន្ទាប់ពីលោក អាន សុខខឿន បានចប់បេសកកម្មការងារជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ។ តើអ្នកនាំពាក្យថ្មីនៃក្រសួងការបរទេសរូបនេះ មានប្រវត្តិបែបណា ហើយបានបំពេញកិច្ចការអ្វីខ្លះពាក់ព័ន្ធនឹងវិស័យការទូត?

ផ្ដើមចេញពីការងារជាមន្ត្រីនៃគម្រោងរបស់អង្គការមួយ លោក អាន សុខខឿន បានចូលបម្រើការជាមន្ត្រីរាជការនៃក្របខណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិនៃកម្ពុជា តាំងពីឆ្នាំ២០០៦។ នៅឆ្នាំ២០០៩ លោក បានកាន់តួនាទីជាអនុប្រធានការិយាល័យនៃនាយកដ្ឋានអង្គការអន្តរជាតិ។ ក្នុងអំឡុងឆ្នាំ២០១១ លោកបានផ្ទេរមកនាយកដ្ឋានផែនការនៃក្រសួងការបរទេសក្នុងតួនាទីជាប្រធានការិយាល័យ ហើយក្រោយមកឡើងជាអនុប្រធាននាយកដ្ឋានផែនការ។
នៅក្នុងចន្លោះឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ លោក អាន សុខខឿន បានវិវត្តន៍ខ្លួនដោយភាពជោគជ័យតាមរយៈការទទួលបានការតែងតាំងតួនាទីជាបន្តបន្ទាប់នៅក្រសួងការបរទេសកម្ពុជា ជាអាទិ៍ ជាប្រធាននាយកដ្ឋានអឺរ៉ុប ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអឺរ៉ុប អាមេរិក និងអាហ្វ្រិក-មជ្ឈឹមបូព៌ា ហើយរហូតដល់ពាក់កណ្ដាលឆ្នាំ២០១៨ លោកក៏ត្រូវបានដំឡើងតួនាទីជាអគ្គនាយកនៃអគ្គនាយកដ្ឋានអឺរ៉ុប អាមេរិក និងអាហ្វ្រិក-មជ្ឈឹមបូព៌ា។

នៅអំឡុងខែកក្កដា ឆ្នាំ២០១៩ លោក អាន សុខខឿន បានទទួលនូវភារកិច្ចដ៏សំខាន់ថ្មីមួយទៀតក្នុងកិច្ចការទំនាក់ទំនងអន្តរជាតិ គឺជាឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ក្រោយចប់បេសកកម្មនៅទីក្រុងហ្សឺណែវ លោក អាន សុខខឿន ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តែងតាំងជាអនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិ។ ស្របពេលជាមួយគ្នានេះ ក្នុងនាមជាអនុរដ្ឋលេខាធិការ លោក អាន សុខខឿន ក៏ត្រូវបានចាត់តាំងឲ្យទទួលភារកិច្ចជាអ្នកនាំពាក្យថ្មីរបស់ក្រសួងការបរទេសជំនួសលោក ជុំ សន្ទរី។
លោក អាន សុខខឿន បានទទួលការសិក្សាថ្នាក់បរិញ្ញាបត្រអប់រំភាសាអង់គ្លេស នៅវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែកទំនាក់ទំនងអន្តរជាតិ នៅសាលាកិច្ចការសាធារណៈ Maxwell នៃសាកលវិទ្យាល័យ Syracuse សហរដ្ឋអាមេរិក តាមរយៈអាហាររូបករណ៍ Fulbright។ លោក អាន សុខខឿន ក៏ជាកម្មសិក្សាការីផ្នែកអភិវឌ្ឈន៍នៅនាយកដ្ឋានកិច្ចការសេដ្ឋកិច្ច និងសង្គម នៃលេខាធិការដ្ឋានអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក និងកម្មសិក្សាការីផ្នែកស្រាវជ្រាវនៅកម្មវិធីអាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌលសម្រាប់ការស្រាវជ្រាវជាយុទ្ធសាស្ត្រ និងអន្តរជាតិ នៃរដ្ឋធានីវ៉ាស៊ីនតោន រួមទាំងជាទីប្រឹក្សាផ្នែកកម្មវិធីសិក្សា និងជាសាស្ត្រាចារ្យក្រៅម៉ោងនៃដេប៉ាតឺម៉ង់សិក្សាអន្តរជាតិនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផងដែរ៕


ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


