ព័ត៌មានជាតិ
ដំណើរការចាក់វ៉ាក់សាំងដូសជំរុញ ជូនបុគ្គលិកអប់រំ និងសិស្សានុសិស្ស ចាប់ផ្តើមដោយរលូន
ក្រុមគ្រូពេទ្យសម្តេចតេជោ (TYDA) នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅរាជធានីភ្នំពេញ ដោយរលូន។
ក្នុងនោះ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល អមដំណើរដោយថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមពិនិត្យ នៅវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ខណ្ឌទួលគោក។
តាមរយៈការចាក់វ៉ាក់ស៊ាំងលើកនេះ នឹងមានសិស្សានុសិស្សចំនួន ២៣៩ ៨៦៣ នាក់ និងបុគ្គលិកអប់រំចំនួន ១០ ៤០០ នាក់ ដែលនឹងទទួលបានការចាក់ដូសជំរុញ ដែលនឹងចាប់ផ្តើមថ្ងៃទី៦ ខែកុម្ភៈ ដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)។
គួរបញ្ជាក់ថា ការចាក់វ៉ាក់ស៊ាំងដូសជំរុញនេះ ត្រូវបានធ្វើឡើងយោងតាមអនុសាសន៍ដ៏ខ្ពស់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តរក្សានូវនិរន្តរភាព នៃដំណើរការប្រទេសជាតិប្រក្រតី និងការរស់នៅជាធម្មតាតាមប្រក្រតីភាពថ្មី រួមទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមជាតិ៕
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង