Connect with us

ព័ត៌មានជាតិ

​ខេត្ត​កំពង់ធំ​កាន់​តែ​លេចធ្លោ ក្រោយ​គម្រោង​ផ្លូវ​ស្ពាន​​ធំៗ​បញ្ចប់​រួចរាល់

បានផុស

នៅ

ខេត្ត​កំពង់ធំនឹង​ទទួល​បាន​ការ​អភិវឌ្ឍបន្ថែម​​ទៀត ក្រោយ​​គម្រោង​​អភិវឌ្ឍ​ហេដ្ឋារចនាសម្ពន្ធ​សម្ព័ន្ធ​ធំ​ៗ​នឹង​លេច​រូបរាង​ក្នុងពេល​​ខាង​មុខ​នេះ។

លោក ងួន រតនៈ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ធំ​បាន​ថ្លែង​​នៅ​ក្នុង​សន្និសីទ​​ជោគជ័យ​រយៈពេល ៥ ឆ្នាំ របស់​រដ្ឋបាល​ខេត្ត​កាលពីម្សិលមិញនេះ​ថា ខេត្តកំពង់ធំមានទីតាំង​ស្ថិតនៅ​​ចំកណ្តាលប្រទេស និង​មានភូមិសាស្រ្ត​ជាប់​ខេត្ត​ចំនួន ៧ រួមមាន ខេត្ត​ព្រះវិហារ ស្ទឹងត្រែង ក្រចេះ កំពង់ឆ្នាំង កំពង់ចាម ពោធិ៍សាត់ និង​ខេត្ត​សៀមរាប។

បើតាមលោកអភិបាល​ តាម​រយៈគម្រោងតភ្ជាប់​​​ហេដ្ឋរចនាសម្ព័ន្ធ​​ធំៗ​ នឹង​នាំការ​រីកចម្រើន​បន្ថែម​ទៀតដល់​​ខេត្តកំពង់ធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អភិបាល​ខេត្ត​បាន​បញ្ជាក់ថា មានស្ពានពីរផ្លូវ​ពីរ​ស្ថិត​នៅ​គម្រោង​សាងសង់តភ្ជាប់​មក​ខេត្ត​កំពង់ធំ។ នៅ​ចំពោះ​មុខ​រដ្ឋាភិបាល​កំពុង​សាងសង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​នៅ​ខេត្ត​ក្រចេះ​ ដែល​​គម្រោង​​នេះក៏​​រួម​បញ្ចូល​ទាំង​ការ​សាងសង់​ផ្លូវ​តភ្ជាប់​មក​ខេត្ត​កំពង់ធំ​។ ជាមួយគ្នានេះការ​​វិនិយោគ​ដ៏​ធំមួយ​ទៀតគឺ​គម្រោង​សាងសង់​​ផ្លូវ​និង​ស្ពាន​ពី​ខេត្ត​កំពង់ឆ្នាំង​មកខេត្ត​​កំពង់ធំ ក៏​ស្ថិត​នៅក្នុង​ផែនការ​មេ​របស់​រដ្ឋាភិបាល​។

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា តាមរយៈ​ប្រព័ន្ធដឹកជញ្ជូន​តភ្ជាប់​ពី​ខេត្ត​មួយទៅ​ខេត្តមួយ នឹង​​រុញ​ការ​អភិវឌ្ឍ​ទាំងផ្នែកសង្គម និងសេដ្ឋកិច្ច​សម្រាប់​ខេត្តកំពង់ធំ។

បច្ចុប្បន្នខេត្តកំពង់ធំមានផ្លូវជាតិសំខាន់ៗចំនួន ០៥ ឆ្លងកាត់គឺ ផ្លូវជាតិលេខ ៦ មានប្រវែង ១៤៤គ.ម ផ្លូវជាតិលេខ ៦២ ប្រវែង ៣៦គ.ម ផ្លូវជាតិលេខ ៧១ ប្រវែង ១៥គ.ម ផ្លូវជាតិលេខ៥០C ប្រវែង១៩គ.ម និងផ្លូវជាតិលេខ៦០B ប្រវែង ៧៤គ.ម។ កំណាត់ផ្លូវខេត្តក្រាលកៅស៊ូមានចំនួន ១២ខ្សែ ប្រវែងសរុប ២០០គ.ម ។

ដោយឡែកក​ការអភិវឌ្ឍផ្លូវលំជនបទមានចំនួន ១.១០៨ខ្សែ ក្នុង​នោះ​ក្នុង​រយៈពេល ៥​ ឆ្នាំ បាន​សាងសង់ ជួសជុល និង​ថែទាំបាន​ចំនួន ៧៧​ ខ្សែ និងកែលម្អ​ទៅ​ជា​ផ្លូវ​កម្រាលកៅស៊ូ​បាន​ចំនួន ១០ ខ្សែ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៣៦ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៥២ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម