Connect with us

ព័ត៌មានជាតិ

កូន​សិស្ស​ជាង ២០០ នាក់​ ក្នុង​ភូមិរាជដូនកែវ ឆ្លង​ដរ​​មួយថ្ងៃពីរជើង បារម្ភ​ពី​សុវត្ថិភាព ​

បានផុស

នៅ

ប្រជាពលរដ្ឋជាមាតាបិតាសិស្សរស់នៅតាមបណ្តោយដងស្ទឹងសង្កែ ស្ថិតក្នុងឃុំព្រែកនរិន្ទនិងឃុំព្រែកលូងស្រុកឯកភ្នំបានថ្លែងបា្រប់កម្ពុជាថ្មីដូចៗគ្នាថា សព្វថ្ងៃពួកគាត់នៅតែមានក្តីបារម្មណ៍គ្រប់ពេលដែលកូនៗរបស់ពួកគាត់ឆ្លងទូកទៅសាលាម្តងៗក្នុង១ ថ្ងៃ ២ ដង ដែលស្ថិត​នៅចំណុចភូមិសាស្ត្រ ក្នុងភូមិរាជដូនកែវទៅភូមិបាក់អម្រេក ក្នុងស្រុកឯកភ្នំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប្រាក់ សុភាព ជាគ្រូបង្រៀននៅសាលាបឋមសិក្សា “កែវមុន្នីពិសី”ក៏មានក្តីបារម្មណ៍ផងដែរ ខណ:​ដែល​រូបលោកក៏បានឆ្លងទៅមកជាមួយសិស្សទាំងអស់ផងដែរតែលោកថា រាល់ការចម្លងម្ចាស់ទូកក៏បានហាមសិស្សទាំងអស់​​ថា​រាល់ពេលឡើងលើទូកចម្លងកុំឲ្យប្រលែងគ្នា។

គ្រូបង្រៀនរូបនេះបានបន្តថា នៅរដូវទឹកស្រកមិនបារម្មណ៍ខ្លាំងនោះទេ តែ​នៅរដូវទឹកឡើងមានរលកនិងហូរខ្លាំងជាការបារម្មណ៍ទាំងរូបលោកទាំងកូនសិស្ស ខណះដែលមានសិស្សជាង ២០០ នាក់បានឆ្លងទៅមករាល់ថ្ងៃ ដើម្បីទៅរៀននៅសាលាអនុវិទ្យាល័យបាក់អម្រែក និងសាលាព្រែកលូង ដែលបានឆ្លងម្តងៗចន្លោះ​ពី ១៥ ដល់ ៣០នាក់ ដែលសិស្សទាំងអស់មានវ័យចាប់ពី ១២ ដល់ ១៨ ឆ្នាំ។

ការព្រួយបារម្ភណ៍របស់មាតាបិតាសិស្សនេះបានកើតឡើងចំពោះទូកឬកាណូតធំៗ ដែល​បានបើកលឿនហើយមានរលកខ្លាំង ធ្វើឲ្យទូកដែលចម្លងកូនៗរបស់ពួកគាត់ក្លេងក្លោង ហើយពួកគាត់សំណូមពរដល់ អាជ្ញាធរ មានសមត្ថកិច្ច ណែនាំដល់ម្ចាស់ទូកឬកាណូតធំៗដែលបានធ្វើដំណើរ ស្របពេលដែលទូកចម្លងសិស្សកំពុងធ្វើដំណើរសុំឲ្យអ្នកបើកកាណូតឬទូកធំៗដែលមានបំពាក់ដោយម៉ាសុីន ត្រូវបន្ថយល្បឿនជៀសវាងមានហានិភ័យណាមួយនឹងកើតមានឡើង។

ម្ចាស់ទូកចម្លងថា ការសំណូមពររបស់មាតាបិតាសិស្សជាការត្រឹមត្រូវ ខណះដែលទូករបស់គាត់ចម្លងម្តងៗដាក់មនុស្សចន្លោះពី ១៥ ទៅ ៣០ នាក់។ តែដល់រដូវទឹកឡើងលោកមិនដាក់ចម្លងម៉ូតូនោះទេ ក្រែងមានហានិភ័យកើតឡើងដោយយថាហេតុ ហើយលោកក៏មានអាវការពារត្រៀមផងដែរ ព្រោះកន្លងទៅមានសប្បុរសជនយកមកចែកឲ្យតែមិនបានតាមតម្រូវការគ្រប់គ្នានោះនៅឡើយ បើសិនជាមានមនុស្សឆ្លងមានចំនួនច្រើននាក់។

ករណីខាងលើនេះ លោក សុខ សុភ័ក្រ ជាជំទប់ទី២ឃុំ ព្រែកនរិន្ទ ក៏បានឲ្យដឹងដែរថា ពាក់ព័ន្ធក្តីបារម្មណ៍របស់មាតាបិតា សិស្សលោកទទួលស្គាល់តែលោកថា រឿងនេះប្រជាពលរដ្ឋបានធ្វើសំណើរទៅរាជរដ្ឋាភិបាលរួចហើយកន្លងទៅដើម្បីសុំស្ពានមួយខ្សែនៅត្រង់ចំណុចកំពង់ចម្លងស្ថិត​ក្នុងភូមិរាជដូនកែវ តភ្ជាប់ទៅកំពង់ចម្លងឋិតក្នុងភូមិបាក់អម្រេក ហើយសំណើរនោះ អាជ្ញាធរមូលដ្ឋានបានបញ្ជូនទៅរដ្ឋបាលខេត្តដែរហើយ។ តែមកដល់ពេលនេះនៅមិនទាន់បានឆ្លើយតបថា យ៉ាងណានោះនៅឡើយ។

បើទោះបីយ៉ាងនេះក្តីលោកថា អាជ្ញាធរតែណែនាំម្ចាស់ទូកជាញឹកញ៉ាប់ដើម្បីឲ្យមានការប្រុងប្រយ័ត្នក្នុងការការពារឲ្យសិស្សមានសុវត្ថិភាព ជាពិសេសហាមសិស្សកុំឲ្យប្រលែងគ្នាពេលឆ្លងម្តងៗ។

ជាមួយគ្នានេះដែរមតិមហាជនបានលើកឡើងថា បញ្ហានេះអាជ្ញាធរខេត្តមិនគួររំលងទេព្រោះជារឿងគ្រោះថ្នាក់ដល់ក្មេងៗជាសិស្សសាលាដែលគេសង្កេតឃើញថា មានវ័យចាប់ពី១២ដល់១៨ឆ្នាំ ដែលត្រូវប្រឈមនិងការរងគ្រោះដោយយថាហេតុណាមួយ ក្នុងការធ្វើដំណើរប្រចាំថ្ងៃរាប់ខែឆ្នាំ។ អាជ្ញាធរខេត្តនិងមន្ត្រីនៃមន្ទីរសាធារណះការគួរពិនិត្យ​និង​ដាក់សំណើរដល់រាជរដ្ឋាភិបាលជួយសាសង់ស្ពាន ដើម្បីឆ្លើយតបតាមសំណើររបស់ប្រជាពលរដ្ឋក៏ដូចជាសិស្សានុសិស្សលោកគ្រូអ្នកគ្រូ ហើយក្នុងនោះ ក៏ចំណេញដល់ប្រជាកសិករដឹកជញ្ជូនកសិផលចូលទីផ្សារផងដែរ។

ពាក់ព័ន្ធករណីខាងលើនេះប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរឃុំបានរំលឹកឲ្យដឹងផងដែរថា កាលពីក្នុងអំឡុងឆ្នាំ២០១២ ក៏ធ្លាប់លិចទូកម្តងដែរនៅ កំពង់ចម្លង ព្រែកលូង ក្នុងឃុំ ព្រែកលូង ស្រុកឯកភ្នំ ដែលបង្កឲ្យសិស្សជាង៣០នាក់បានធ្លាក់ក្នុងទឹក ស្របពេលរដូវទឹកស្រកផង តែមិនបង្កឲ្យសិស្សណាម្នាក់រងគ្រោះនោះទេ។ ការលិចទូកកាលណោះបង្កដោយទឹករលកចេញពីការបើកបររបស់កាណូតធំប្រើល្បឿនលឿន ទើបធ្វើឲ្យទូកចម្លងសិស្សលិចតែម្តង។ ប៉ុន្តែពួកគាត់ថា​នៅតែនឹកឃើញព្រឹត្តិការណ៍​កន្លងទៅដក់ជាប់ក្នុងអារម្មណ៍របស់ពួកគាត់ជាមាតាបិតាសិស្សក៏ដូចជាអារម្មណ៍ផ្ទាល់របស់កូនៗគាត់ផងដែរក្រែងវានឹងកើតឡើងម្តងទៀតស្របពេលទឹកស្ទឹងហក់ឡើងខ្ពស់ហើយហូរខ្លាំង ទើបពួកគាត់បានដាក់សំណើរសុំសាងសង់ស្ពានពីរាជរដ្ឋាភិបាល៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម