ព័ត៌មានជាតិ
ខេត្តពោធិ៍សាត់មានប្រភពវារីអគ្គិសនី ២ កន្លែង ជាធុងអាគុយផ្គត់ផ្គង់អគ្គិសនីដល់ពលរដ្ឋ
សណ្ឋានដីខេត្តពោធិ៍សាត់ដែលជាង ៦០ ភាគរយ គ្របដណ្ដប់ដោយតំបន់ភ្នំ ខេត្តភាគពាយ័ព្យនេះក៏មានការអភិវឌ្ឍលើវិស័យថាមពល ខណៈបច្ចុប្បន្នខេត្តមានវារីអគ្គិសនី ០២ កន្លែង រួមទាំងប្រភពអគ្គិសនីជាច្រើនកន្លែងទៀត។
លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានថ្លែងក្នុងសន្និសីទនៅព្រឹកនេះថា ការអភិវឌ្ឍវិស័យថាមពលអគ្គិសនីបានជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋ និងរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្ត។
លោកបន្តថា ខេត្តពោធិ៍សាត់មានប្រភពវារីអគ្គិសនីចំនួន ០២ កន្លែង ដែលមួយកន្លែងកំពុងដាក់ឲ្យដំណើរការប្រើប្រាស់ និងមួយកន្លែងទៀតកំពុងស្ថិតសាងសង់នៅឡើយ។

វារីអគ្គិសនីស្ទឹងអាតៃដែលមានទីតាំងស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង បានបញ្ចប់ដាក់ឲ្យដំណើរការដែលមានអនុភាព ១២០ មេហ្គាវ៉ាត់ (MW) ខណៈវារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ដែលមានអនុភាព ៨០ មេហ្គាវ៉ាត់ (MW) កំពុងស្ថិតនៅក្នុងដំណាក់កាលសាងសង់ទំនប់ ហើយគ្រោងដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ ២០២៦។
លោក ខូយ រីដា បានអះអាងថា ក្រៅពីវារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ ដែលកំពុងស្ថាបនា អាចនឹងមានការអភិវឌ្ឍវារីអគ្គិសនីស្ទឹងពោធិ៍សាត់ ទី ២ និងទី ៣ បន្តទៀតនៅពេលខាងមុខ។
ខេត្តពោធិ៍សាត់ ក៏មានប្រភពអគ្គិសនីពីពន្លឺព្រះអាទិត្យជាច្រើនកន្លែង រួមទាំងប្រភពថាមពលផ្សេងទៀត។ ក្នុងនោះស្ថានីយអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យមានអនុភាព ៩០ មេហ្គាវ៉ាត់ (MW) ០១ កន្លែង, ស្ថានីយអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យមានអនុភាព ១០ គីឡូវ៉ាត់ម៉ោង (KWH) ០១ កន្លែង, ស្ថានីយអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យមានអនុភាព ០៧ គីឡូវ៉ាត់ម៉ោង (KWH) ០១ កន្លែង និងស្ថានីយសាកអាគុយដើរដោយពន្លឺព្រះអាទិត្យ ថាមពលខ្យល់ និង ប្រេងខ្មៅ មានអនុភាព ៥១៩ គីឡូវ៉ាត់ម៉ោង (KWH) ០១កន្លែង។

ខេត្តពោធិសាត់មានអនុស្ថានីយ ចំនួន ៣ កន្លែង មានអនុស្ថានីយអូរសោម, អនុស្ថានីយពោធិ៍សាត់ និងអនុស្ថានីយស្វាយស៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


