ព័ត៌មានជាតិ
ឃុំចំនួន ៣ ក្នុងស្រុកវាលវែង នឹងប្រែក្លាយជាទីក្រុងដ៏ទំនើបនាពេលពេលអនាគត
លោក ខូយ រីដា អភិបាលនៃគណៈ អភិបាលខេត្តពោធិ៍សាត់បានបង្ហាញពីចក្ខុវិស័យក្នុងការប្រែក្លាយឃុំចំនួន ៣ ក្នុងស្រុកវាលវែង ជាគោលដៅអភិវឌ្ឍជាទីក្រុងដ៏ទំនើបនាពេលអនាគត។ ការលើកឡើងបែបនេះ ក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យរយៈពេល ៥ ឆ្នាំ» របស់រដ្ឋបាលខេត្តកាលពីថ្ងៃអង្គារសប្តាហ៍នេះ។

លោក ខូយ រីដា បានឲ្យដឹងថា ខណៈពេលនេះអាជ្ញាធរកំពុងរៀបចំក្រុមការងារ គ្រប់អង្គភាពចម្រុះពាក់ព័ន្ធចុះទៅសិក្សាលម្អិត និងគូសប្លង់នៅតាមតំបន់គោលដៅនីមួយៗ។ រដ្ឋបាលខេត្តពោធិ៍សាត់បានដាក់អាទិភាពឃុំចំនួន ៣ ក្នុងចំណោមឃុំចំនួន ៥ ក្នុងស្រុកវាលវែងសម្រាប់អភិវឌ្ឍប្រែក្លាយទីក្រុងទេសចរណ៍ ទីក្រុងសេដ្ឋកិច្ច និងទីក្រុងរដ្ឋបាល។
-ឃុំថ្មដា៖ នឹងរៀបចំឱ្យក្លាយទៅជាតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេស និងទំនាក់ទំនងអន្តរជាតិ។
-ឃុំប្រមោយ៖ រៀបចំឱ្យក្លាយទៅជាតំបន់ទីប្រជុំជនរដ្ឋបាល។
-ឃុំអូរសោម ៖ ប្រែក្លាយជាទីតាំងទេសចរណ៍ធនធានធម្មជាតិ។
លោក ខូយ រីដា បានឲ្យដឹងបន្ថែមថា ដើម្បីប្រែក្លាយជាគោលដៅសម្រាប់អភិវឌ្ឍន៍ជាទីក្រុងទេសចរណ៍ ទីក្រុងសេដ្ឋកិច្ច និងទីក្រុងរដ្ឋបាល អាជ្ញាធរខេត្តបានគិតគូរពង្រីកបណ្ដាញអគ្គិសនី បណ្ដាញទឹកស្អាត ឱ្យមានលក្ខណៈគ្របដណ្ដប់ដើម្បីទាក់ទាញការវិនិយោគ។


ពាក់ព័ន្ធការសម្រេចរៀបចំ ឃុំអូរសោម ឱ្យក្លាយទៅជាទីតាំងទេសចរណ៍ធម្មជាតិ បើតាមលោកអភិបាលខេត្តដោយសារស្ថានភាពភូមិសាស្រ្តទីនោះរួមទាំងអាកាសធាតុខុសប្លែកពីតំបន់ដទៃទៀត។ ម្យ៉ាងវិញទៀត ក៏ស្ថិតក្រោមការចង្អុលបង្ហាញ និងផ្ដល់អនុសាសន៍បន្ថែមដោយផ្ទាល់ពីលោក អូន ព័ទ្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងការប្រែក្លាយតំបន់សម្រាប់បម្រើដល់វិស័យទេសចរណ៍។
បើតាមលោក ខូយ រីដា ក្រោមការខិតខំរបស់ខេត្ត នាពេលអនាគតតំបន់ទាំង ៣ នឹងប្រែក្លាយទៅជាទីក្រុងដ៏ស្អាតមួយសម្រាប់ខេត្តពោធិ៍សាត់ ហើយក៏ស្ថិតនៅក្នុងក្របខណ្ឌសមាហរណកម្មខេត្តពោធិ៍សាត់ចូលក្នុងប៉ូលសេដ្ឋកិច្ចទី ១ តាមចក្ខុវិស័យរបស់រដ្ឋាភិបាល៕
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ទំនាយ៦យ៉ាងរបស់លោកយាយ Baba Vanga ក្នុងឆ្នាំ២០២៤ ខ្លាំងជាង ២០២៣
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
សន្តិសុខសង្គម៣ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ទីបំផុត ស្រ្តីតែងខ្លួនជាប្រុសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយតាមរំខានយុវតីម្នាក់រាប់ឆ្នាំ