ព័ត៌មានជាតិ
រដ្ឋបាលខេត្តបន្ទាយមានជ័យ ទទួលបានសៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” និងសៀវភៅសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សរុបចំនួន ៥០៥ ច្បាប់
បន្ទាយមានជ័យ ៖ ព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ លោកពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្សនិស្សិតនៅកម្ពុជា ព្រមទាំងក្រុមការងារបាននាំយកនូវសៀវភៅសរុបចំនួន ៥០៥ក្បាល ប្រគល់ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យអ្នកទទួលយក លោក លីសុ វណ្ណា រិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ លោក គឹង វណ្ណាះ អភិបាលរងខេត្តបន្ទាយមានជ័យ និងមន្ត្រីរដ្ឋបាលខេត្តជាច្រើននាក់ទៀត។

លោក ពៅ បានមានប្រសាសន៍ថា សៀវភៅចំនួន ៥០៥ក្បាល ប្រគល់ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យនោះមាន មានសៀវភៅ កូនប្រុសច្បងដ៏មានឥទ្ធិពល សៀវភៅ អ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ី សៀវភៅទឹកចិត្តអ្នកជួយសង្គ្រោះ សៀវភៅ សម្តេច ហ៊ុន សែន ៣យន្ត ការឈ្នះកូវីដ-១៩ សៀវភៅសម្តេច ហ៊ុន សែន កំពូលស្ថាបនិក បិតាសន្តិភាពរបស់កម្ពុជា និងសៀវភៅ វីរបុរស ០៧១ផងដែរ។
ក្នុងឱកាសនោះ លោក លី សុវណ្ណរិទ្ធ បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ព្រមទាំងក្រុមការងារទាំងអស់ ដែលបានផ្តល់សៀវភៅបែបប្រវត្តិសាស្ត្រដ៏មានតម្លៃនេះជូនរដ្ឋបាលខត្ត។

លោក លី សុវណ្ណរិទ្ធបានមានប្រសាសន៍បន្តថា ការផ្តល់សៀវភៅដ៏មានតម្លៃ ប្រកបដោយខ្លឹមសារ និងអត្ថន័យនៅពេលនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ហើយយើងខ្ញុំនឹងនាំយក សៀវភៅប្រកបដោយគុណតម្លៃនេះទៅចែកជូនដល់មន្ត្រីរដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្រុក និងបណ្ណាល័យ នៃវិទ្យាល័យទូទាំងខេត្ត ដើម្បីជាមូលដ្ឋានឲ្យពួកគាត់កាន់តែឈ្វេងយល់កាន់តែច្បាស់អំពីប្រវត្តិសាស្ត្រពិត ស្នាដៃ ឬសមិទ្ធផលរបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឲ្យកាន់តែយល់ច្បាស់អំពីតួអង្គជា បេក្ខភាពនាយករដ្ឋមន្ត្រី បន្តវេននាពេលអនាគតផងដែរ។
លោក ហុក សុផល ក៏បានយកឱកាសនោះគោរពថ្លែងអំណរគុណ និងដឹងគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានផ្ដល់ឯកសារ និងបទសម្ភាសន៏ដល់ក្រុមការងារចងក្រងសៀវភៅ រហូតក្រុមការងារអាចចងក្រងបានជាសៀវភៅប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ទាំងនេះទុកសម្រាប់ជាកេរ្ដិ៍មរតកដល់កូនចៅខ្មែរតគ្រប់ៗជំនាន់តរៀងទៅ។
ជាមួយគ្នានោះដែរ លោក មែ ស៊ីថុន អនុប្រធានក្រុមការងារសៀវភៅ និងជាប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា បានលើកឡើងអំពីគោលការណ៍ បេសកកម្ម និងចក្ខុវិស័យរបស់សមាគម ដោយចូលរួមលើកស្ទួយវិស័យអប់រំ និងការពារគុណភាពបរិស្ថាននៅកម្ពុជា។
លោក បានបន្តទៀតថា សមាគមបានធ្វើសកម្មភាពបេសកកម្មរបស់ខ្លួនទូទាំងខេត្ត ហើយលោកប្រធានបានបន្តថា សមាគមបំណងចង់ពង្រីកវិសាលភាពការងារ និងបេសកកម្មរបស់ខ្លួនឲ្យបានទូទាំងប្រទេសនាពេលអនាគតផងដែរ។

លោក ពៅ សុខ ប្រធានក្រុមការងារសៀវភៅ បានលើកឡើងបន្តទៀតថា ការរៀបចំចងក្រងជាសៀវភៅខាងលើនេះ គឺដើម្បីតម្កល់ទុកជាឯកសារ សម្រាប់ប្រជាពលរដ្ឋទូទៅ និងយុវជនជំនាន់ក្រោយបានសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្ត្រ និងសមិទ្ធផលពិតរបស់ថ្នាក់ដឹកនាំ។ លោកបានបន្តថា សៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” បង្ហាញពីវីរភាព និងគុណបំណាច់របស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងអ្វីៗទាំងអស់ ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ១៩ នាពេលកន្លងមក។
លោកបានបញ្ជាក់ថា សៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” នឹងផ្តល់ជូនរដ្ឋបាលរាជធានីខេត្តទាំង ២៥ និងបណ្ណាល័យ នៃវិទ្យាល័យទូទាំងប្រទេសផងដែរ ។ លោកបានបន្តថា ខេត្តចំនួន ១៥ដែលបានទទួលសៀវភៅរួចរាល់ ហើយខេត្តចំនួន៤ទៀតគឺ ខេត្ត ឧត្តរមានជ័យ ខេត្ត ព្រះវិហារ ខេត្តសៀមរាប និងខេត្តកំពង់ធំទទួលបាននៅថ្ងៃទី២៩-៣០ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះហើយ៕
ដោយ ៖ វ៉ាន់ ណាង

-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


