ព័ត៌មានជាតិ
អភិបាលខេត្តបន្ទាយមានជ័យថាខេត្តស្រះកែវគ្មានសិទ្ធិមកកំណត់ព្រំដែនបំពានសមត្ថកិច្ចរបស់ JBC នោះទេ
អភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី បានប្រាប់ទៅអភិបាលខេត្តស្រះកែវ ប្រទេសថៃថាខេត្តបន្ទាយមានជ័យនឹងធ្វើទៅតាមអ្វីដែលជាការព្រមព្រៀងគ្នារវាងកម្ពុជានិងថៃ ក្នុងកិច្ចកិច្ចប្រជុំ JBC ប៉ុណ្ណោះ ហើយខេត្តស្រះកែវគ្មានសមត្ថកិច្ចមកកំណត់ព្រំដែនខណ្ឌសីមានោះឡើយ។

ក្នុងលិខិតផ្ញើទៅកាន់អភិបាលខេត្តស្រះកែវនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ លោក អ៊ុំ រាត្រី បានបញ្ជាក់ថាការប្រមូលផ្ដុំរបស់ពលរដ្ឋដែលរងគ្រោះពីការបណ្ដេញចេញដោយអាជ្ញាធរថៃគឺធ្វើឡើងដើម្បីការពារដីធ្លី ស្រែចម្ការ និងទ្រព្យសម្បត្តិស្របច្បាប់របស់ពួកគាត់តែប៉ុណ្ណោះ។ លោកបានបញ្ជាក់ក្នុងលិខិតនោះផងដែរថា ទីតាំងដែលរដ្ឋបាលខេត្តស្រះកែវតវ៉ានៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅនោះ ប្រជាពលរដ្ឋខ្មែរបានរស់នៅកាន់កាប់ និងអាស្រ័យផលជាយូរមកហើយមុនការចូលជាធរមាននៃ MOU ឆ្នាំ២០០០។
ក្នុងលិខិតនោះសរសេរបញ្ជាក់ថា៖ «រដ្ឋបាលខេត្តយើងទាំងពីរមិនមានសមត្ថកិច្ចកំណត់ព្រំដែនក្នុងតំបន់មិនទាន់មានការខណ្ឌសីមាព្រំដែនរួចរាល់នោះទេ»។
រដ្ឋបាលខេត្តបន្ទាយមានជ័យបានប្រកាន់ជំហរថា ខេត្តនេះគោរពតែអ្វីដែលជាការព្រមព្រៀងគ្នារវាងប្រទេសទាំងពីរ ពោលគឺត្រូវរង់ចាំលទ្ធផលនៃកិច្ចប្រជុំ JBC។
កាលពីថ្ងៃទី២៤ ខែកញ្ញា អភិបាលខេត្តស្រះកែវរបស់ថៃលោក បរិយា ពោធិ៍សាត់ បានផ្ញើលិខិតមួយច្បាប់មកកាន់អភិបាលខេត្តបន្ទាយមានជ័យ តវ៉ាចំពោះការសាងសង់ជម្រកបណ្ដោះអាសន្ន និងការឈូសឆាយតំបន់ជុំវិញ ដល់ពលរដ្ឋដែលតវ៉ាចំពោះការបណ្ដេញចេញនៅក្នុងភូមិជោគជ័យដោយអាជ្ញាធរកម្ពុជា។ ខណៈរដ្ឋបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់វិញថាការធ្វើជម្រកបណ្ដោះអាសន្ន និងឈូសឆាយដីនោះគឺក្នុងគោលបំណងថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយនៅក្នុងតំបន់នេះក្នុងពេលប៉ះទង្គិចនាពេលកន្លងមក និងដើម្បីជាមធ្យោបាយការពារខ្លួនទប់ស្កាត់ឧបទ្ទវហេតុនានាប៉ុណ្ណោះ។

ក្នុងកំណត់ហេតុនៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ កម្ពុជានិងថៃបានឯកភាពគ្នារក្សាស្ថានភាពដដែល រហូតដល់មានការងារខណ្ឌសីមាព្រំដែនត្រូវបានបញ្ចប់។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៨ ខែតុលា ក៏បានបង្ហាញក្ដីសង្ឃឹមថាថៃនឹងអាចរៀបចំសមាសភាពរបស់ខ្លួនដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនប្រទេសទាំងពីរបានឆាប់ៗនាពេលខាងមុខ បន្ទាប់ពីប្រទេសថៃខកខានប្រជុំកាលពីខែកញ្ញាកន្លងមកដោយមូលហេតុថៃរង់ចាំការរៀបចំសមាសភាពថ្មីរបស់ JBC ថៃ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


