ព័ត៌មានជាតិ
ព្រលានយន្តហោះតេជោក្រុងតាខ្មៅ សម្រេចការសាងសង់បានជាង ៤០ ភាគរយ
គម្រោងព្រលានយន្តហោះថ្មីនៅក្នុងស្រុកកណ្តាលស្ទឹងខេត្តកណ្តាល សម្រេចការសាងសង់បានជាង ៤០ ភាគរយ។
ឆ្លើយទៅសំនួររបស់កម្ពុជាថ្មីនៅក្នុងសន្និសីទជោគជ័យរយៈពេល ៥ ឆ្នាំនៅព្រឹកមិញនេះ លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាលបានបញ្ជាក់ថា គម្រោងសាងសង់ព្រលានយន្តហោះតេជោនៅស្រុកកណ្ដាលស្ទឹង វឌ្ឍនភាពគិតមកដល់ពេលនេះសម្រេចបាន ៤៤,៣ ភាគរយ។

ដោយឡែកជុំវិញការដោះស្រាយទំនាស់ដីពាក់ព័ន្ធគម្រោងអភិវឌ្ឍព្រលាន លោក នូវប៉េង ច័ន្ទតារា បានបញ្ជាក់ថា លើផ្ទៃដីសរុប ២៦០០ ហិកតា សម្រេចបាន ៦៣,១ ភាគរយ ស្មើ ១៦៤០ ហិកតា។ ក្នុងនោះដីដែលត្រូវដោះស្រាយបន្តជាមួយប្រជាពលរដ្ឋមានជាង ៣០២ ហិតា ត្រូវ ១១%។
លោកលើកឡើងថា ទិដ្ឋភាពដីនៅគម្រោងអភិវឌ្ឍព្រលានថ្មីនេះបែងចែកជាពីរ មួយដីទិញដោយក្រុមហ៊ុននិងមួយទៀតជាដីរូបវន្តបុគ្គលដែលពលរដ្ឋគ្រប់គ្រង។ ដីដែលគ្រប់គ្រងដោយក្រុមហ៊ុនមិនពិបាកដោះស្រាយទេដែលសរុបមានជាង ៦៥៧ ហិកតា ត្រូវ ២៥,២៦%។ អ្វីត្រូវដោះស្រាយបន្តជាមួយប្រជាពលរដ្ឋលើទំហំដីជាង ៣០២ ហិកតា ដោយអាជ្ញាធរកំពុងព្យាយាមរកដំណោះស្រាយ ដោយមានការដឹកនាំសម្របសម្រួលពីក្រសួងដែនដីនគរោបនីយកម្មនិងសំណង់។

ជាមួយគ្នានេះទាក់ទងគម្រោងអភិវឌ្ឍព្រលានយន្តហោះតេជោក្រុងតាខ្មៅ លោក នូវប៉េង ច័ន្ទតារា បានបញ្ជាក់បន្ថែមថា ក៏ត្រូវមានការសាងសង់ផ្លូវតភ្ជាប់ផងដែរ។ បើតាមអភិបាលរងនិងក៏ជាអ្នកនាំពាក្យសាលាខេត្តកណ្តាលផងនោះ ផ្លូវចូលព្រលានដែលតភ្ជាប់ផ្លូវជាតិលេខ ២ និងពីមហាវិថីសម្តេចតេជោដែលមានប្រវែង ១៣,៥ គីឡូម៉ែត្របច្ចុប្បន្នសម្រេចបានជាង ៣៥ ភាគរយ។
«អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ» បានដំណើរការសាងសង់ជាង ២ ឆ្នាំ ដែលចាយទុនវិនិយោគជិត ២ ពាន់លានដុល្លារ។ ព្រលានយន្តហោះតេជោក្រុងតាខ្មៅគ្រោងបញ្ចប់ដំណាក់កាលទី ១ នៅឆ្នាំ២០២៤ និងដាក់ឲ្យដំណើរការនៅឆ្នាំ២០២៥។
ព្រលានយន្តហោះកម្រិត 4F នឹងប្រើប្រាស់ជំនួសព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខណៈវិសាលភាពព្រលានថ្មីមានភាពធំទូលាយអាចកម្រិតយន្តហោះធំៗចុះចតបាន។
អាកាសយានដ្ឋានអន្តរជាតិតេជោនៅខេត្តកណ្តាល សាងសង់នៅលើទំហំ ២៦០០ហិកតា ដែលមានភូមិសាស្ត្រនៅក្នុងខេត្តកណ្តាលជាប់ខេត្តតាកែវ និងមានចម្ងាយប្រមាណ ២០ គីឡូពីរាជធានីភ្នំពេញ៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


