Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ នៅគ្រប់សាលារៀនទាំងអស់ គួរតែរៀបចំឲ្យមានការចម្រៀងបទនគររាជដោយផ្ទាល់

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកឡើងថា នៅគ្រប់សាលារៀនទាំងអស់ គួរតែរៀបចំឲ្យមានការចម្រៀងបទនគររាជដោយផ្ទាល់ មិនចាំបាច់ចាក់ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ៣ ខែមេសានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់អ្នកចូលរួមទាំងអស់​ ដែលបាន​ច្រៀងបទនគររាជដោយផ្ទាល់។  

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្តថា គួរតែមានការរៀបចំច្រៀងបទនគររាជនេះដោយផ្ទាល់ នៅគ្រប់សាលារៀនទាំងអស់ ដោយមិនចាំបាច់ចាក់ឡើយ។ «អរគុណណាស់ អំបាញ់មិញបានច្រៀងបទ នគររាជរបស់យើងបានគ្រប់​ គួរណាស់តែយើងធ្វើកិច្ចការនេះ នៅគ្រប់សាលាទាំងអស់ ដោយមិនចាំបាច់ភ្លេងជាតិទេ»។ នេះជាការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម