ព័ត៌មានជាតិ
ផ្លូវ ៦០ ម៉ែត្រ កាន់តែមានសម្រស់ស្រស់ស្អាត បន្ទាប់ពីអាជ្ញាធរអប្សរាស្ថាបនាឡើងវិញ
ចាប់តាំងពីអំឡុងឆ្នាំ ២០០២ មក អាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមការងារស្ថាបនាជាបន្តបន្ទាប់នូវផ្លូវ ៦០ ម៉ែត្រ។ មកដល់បច្ចុប្បន្ន ផ្លូវនេះកាន់តែមានភាពស្រស់ស្អាតគួរជាទីគយគន់ពីសំណាក់ភ្ញៀវទេសចរ ឬ អ្នកធ្វើដំណើរទៅមកជាប្រចាំ។

ក្រោមការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរជាតិអប្សរា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ផ្លូវ ៦០ ម៉ែត្រ បានលេចឡើងនូវសមិទ្ធផលសំខាន់ៗជាច្រើន។ ដើម្បីផ្ដល់ជាប្រយោជន៍សម្រាប់សាធារណជនទូទៅ រួមមាន ៖ ក្រៅពីផ្លូវសដ៏ស្រស់ស្អាតសម្រាប់ធ្វើដំណើរ ក៏មានផ្លូវសម្រាប់ថ្មើរជើង ប្រឡាយបេតុងអមសងខាងផ្លូវ រួមជាមួយការដាំស្មៅ សួនច្បារ និងដើមឈើជាច្រើន ដែលផ្តល់ជាម្លប់ និងភាពបៃតងស្រស់ស្អាតជាប្រចាំ។ ក្នុងនោះ ក្រុមការងារថែទាំរបស់អាជ្ញាធរជាតិអប្សរា បានរៀបចំប្រព័ន្ធស្រោចស្រពដើមឈើ និងស្មៅជាប្រចាំ ធ្វើឲ្យវិថីនេះ ទទួលបានការស្ងើចសរសើរពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕
អត្ថបទ ៖ កុសល








-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


