Connect with us

ព័ត៌មានជាតិ

ជនជាតិដើមភាគតិច រស់នៅខេត្តមណ្ឌលគិរី​មានចំនួនជាង ៥ម៉ឺននាក់ មាន ៨ជនជាតិ

បានផុស

នៅ

ពលរដ្ឋជនជាតិដើមភាគតិចរស់នៅខេត្តមណ្ឌលគិរី បច្ចុប្បន្នមានចំនួនជាង ៥ម៉ឺន ៣ពាន់នាក់ ស្មើនឹង ៥៥ភាគរយ នៃប្រជាពលរដ្ឋសរុបក្នុងខេត្ត។ នេះបើតាមការបញ្ជាក់របស់លោក ស៊ន សារុន អភិបាលរងខេត្តមណ្ឌលគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ស៊ន សារុន​ ពលរដ្ឋជនជាតិដើមភាគតិច ដែលកំពុងរស់នៅក្នុងខេត្តមណ្ឌលគិរី មានចំនួន ៨ជនជាតិ រួមមាន ជនជាតិព្នង ក្រោល ក្រឹង ស្ទៀង ទំពួន ចារ៉ាយ ថ្មូន និងគួយ។

ប្រធានមន្ទីរអប់រំ ខេត្តមណ្ឌលគិរី លោក ទឹម សង្វាត បានលើកឡើងថា ជនជាតិដើមភាគតិច បានចូលរៀន នៅថ្នាក់បឋមសិក្សាមានប្រមាណ ៨៤ភាគរយ ក្នុងចំណោមជនជាតិភាគតិចសរុបជាង ៥ម៉ឺននាក់។

សូមបញ្ជាក់ថា នៅក្នុង​ប្រទេស​កម្ពុជា​​ មាន​ជនជាតិដើម​ភាគតិច​ចំនួន​ ២៤ ​អំបូរ​ ដោយពីមុនពួកគេ​រស់នៅ​​ប្រកប​របរ​ធ្វើស្រែ​វិលជុំ​បែប​បុរាណ តែ​ឥឡូវ​បានប្រែក្លាយ​ធ្វើ​កសិកម្ម​មួយកន្លែង រួមទាំង​ការរស់នៅ ស្លៀកពាក់​ដូចជា​អ្នកស្រុក​កណ្តាល​ដែរ និង​ធ្វើការ​ដោះដូរ​ទំនិញ ដោយ​ប្រើប្រាស់​ការចាយវាយ​ប្រាក់រៀល​។

បើ​យោងតាម​សៀវភៅ​គោលនយោបាយ​អភិវឌ្ឍន៍​ជនជាតិដើម​ភាគតិច ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ ជន​ជាតិ​ភាគតិច​បច្ចុប្បន្ន​ នៅ​លើ​ពិភពលោក​មាន​ចំនួន​ប្រមាណ​ជាង​៣៧០​លាន​នាក់​ ដែល​រស់នៅ​ជាង​៧០​ប្រទេស​។​ ចំណែក​ក្នុង​ប្រទេស​កម្ពុជា​​ មាន​ជនជាតិដើម​ភាគតិច​រស់នៅ ​១៥​ខេត្ត​ក្រុង មាន​ដូចជា ខេត្តរតនគិរី មណ្ឌលគិរី ព្រះវិហារ កំពង់ធំ ក្រចេះ ស្ទឹងត្រែង ពោធិ៍សាត់ បាត់ដំបង កំពង់ស្ពឺ ព្រះសីហនុ កោះកុង កំពង់ចាម សៀមរាប បន្ទាយមានជ័យ និង​ឧ​ត្ត​រ​មានជ័យ ដោយមាន​អំបូរ​ជនជាតិភាគតិច​ផ្សេងៗ​គ្នា ​ដូចជា គួ​យ ព្នង ទំពួន ច្រាយ កាចក់ គ្រឹ​ង ព្រៅ កា​វែ​ត លុន ស្នៀង ក្រោល មិ​ល សួយ ព័រ ខោ​ញ ជង ស្អូច ថ្មូ​ន ខិ រ​អង ស្ពុង ល្អឺ​ន រដែ និង​សំរែ ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម