ព័ត៌មានជាតិ
អាជ្ញាធរខេត្តមណ្ឌលគិរី សង់ផ្ទះគំរូជនជាតិដើមភាគតិចចំកណ្តាលក្រុងដើម្បីស្វាគមន៍ភ្ញៀវទេសចរមកលេងចូលឆ្នាំខ្មែរ
ដើម្បីអបអរសាទរក្នុងឱកាស ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់នាពេលខាងមុខ អាជ្ញាធរបានចាប់ផ្តើមសាងសង់ផ្ទះគំរូវប្បធម៌ជនជាតិភាគតិចព្នង ដើម្បីបង្ហាញជូនភ្ញៀវទេសចរដែលមកកម្សាន្តក្នុងខេត្តមណ្ឌលគិរី។

លោក ហៀក សុផាន អភិបាល ក្រុងសែនមនោរម្យ បានប្រាប់ «កម្ពុជាថ្មី» នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ថា ដើម្បីឲ្យភ្ញៀវទេសចរយល់ដឹងកាន់តែច្បាស់អំពីលំនៅឋាន វប្បធម៌ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនជនជាតិដើមភាគតិចព្នង នៅតំបន់ភូមិភាគឦសាន ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ក្រុមការងារបានចាប់ផ្តើមសាងសង់ផ្ទះឬស្សីប្រក់ស្បូវ ដែលមានអត្តសញ្ញាណជនជាតិដើម។ ផ្ទះនេះស្ថិតនៅលើសួនក្បែរង្វង់មូលគោព្រៃ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
លោកបានបន្តថា ការសាងសង់ផ្ទះជនជាតិដើមនេះ ជាគំនិតផ្តួចផ្តើមរបស់លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ក្នុងគោលបំណងបង្ហាញជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅខេត្តមណ្ឌលគិរី ឲ្យបានស្គាល់កាន់តែច្បាស់អំពីវប្បធម៌ ប្រពៃណី និងទំនៀមទំលាប់នៃការរស់នៅពីបុរាណរហូតដល់បច្ចុប្បន្នរបស់ជនជាតិដើមភាគតិចព្នង។ ព្រមទាំងអាចថតរូបទិដ្ឋភាពជាក់ស្តែង និងសិក្សាស្វែងយល់អំពីអត្តសញ្ញាណវប្បធម៌ដែលមានវត្តមាននៅតំបន់ភូមិភាគឦសាននេះជាយូរលង់មកហើយ។

បន្ថែមពីនេះ ការសាងសង់នៅចំកណ្ដាលក្រុងមានគោលបំណងផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ ក្នុងការស្វែងរក និងទស្សនាផ្ទះវប្បធម៌ជនជាតិដើម ដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរទៅដល់សហគមន៍ដើមរបស់ពួកគេ។
បើតាមអភិបាលក្រុងរូបនេះ នៅពេលខាងមុខក្រុមការងារខេត្តគ្រោងនឹងសាងសង់ផ្ទះវប្បធម៌ជនជាតិដើមភាគតិចព្នងរហូតដល់ ៥ ខ្នង ដើម្បីបង្ហាញជូនភ្ញៀវទេសចរឲ្យយល់ដឹង និងស្គាល់អំពីវប្បធម៌ជនជាតិដើមភាគតិច។ ទោះយ៉ាងណា ក្នុងដំណាក់កាលដំបូងនេះ គ្រោងសាងសង់តែ ១ ខ្នងជាមុនសិន ហើយនឹងបន្តសាងសង់បន្ថែមជាបន្តបន្ទាប់នៅពេលក្រោយ។

អ្វីដែលសំខាន់ គឺនៅពេលដែលមហាជន និងភ្ញៀវទេសចរមានការគាំទ្រកាន់តែច្រើន តំបន់នេះនឹងត្រូវអភិវឌ្ឍឲ្យក្លាយជាភូមិវប្បធម៌ជនជាតិដើមភាគតិចមួយ ដើម្បីផ្តល់ឱកាសឲ្យប្រជាពលរដ្ឋជាជនជាតិដើមតាមសហគមន៍ អាចផលិត និងកែច្នៃផលិតផលប្រចាំតំបន់ ដាក់តាំងបង្ហាញ និងលក់ជូនភ្ញៀវទេសចរ។
លោក ហៀក សុផាន បញ្ជាក់ថា៖«នេះជាចក្ខុវិស័យរបស់រដ្ឋបាលខេត្តមណ្ឌលគិរី ក្នុងការបង្ហាញសក្ដានុពលវិស័យទេសចរណ៍ នឹងបន្តអភិវឌ្ឍសមិទ្ធផលពាក់ព័ន្ធនឹងវប្បធម៌ប្រពៃណីជនជាតិដើមភាគតិច ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត និងយល់ដឹងអំពីខេត្តនេះឲ្យកាន់តែច្បាស់ផងដែរ»៕
ដោយ៖ រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


