ព័ត៌មានជាតិ
ខេត្តសៀមរាបមានប្រាសាទជាង ៧០០ រាប់ទាំងប្រាសាទនៅតំបន់រមណីយដ្ឋានអង្គរ
តាមការបញ្ជាក់របស់អភិបាលខេត្តសៀមរាប នៅក្នុងខេត្តសៀមរាបមានប្រាសាទបុរាណជាង ៧០០ ដោយរាប់បញ្ចូលទាំងប្រាសាទជាង ១០០ នៅតំបន់រមណីយដ្ឋានអង្គរ។
លើកឡើងនៅក្នុងសន្និសីទពីជោគជ័យរបស់រដ្ឋបាលខេត្តសៀមរាបកាលពីថ្ងៃ ២៩ មីនា ឆ្នាំ ២០២៣ លោក ទៀ សីហាអភិបាលនៃគណៈអភិបាលខេត្តសៀមរាបបានបញ្ជាក់ថា ទូទាំងខេត្តសៀមរាបមានប្រាសាទជាង ៧០០ ប្រាសាទ ក្នុងនោះនៅក្នុងតំបន់រមណីយដ្ឋានអង្គរមានជាង ១០០ ប្រាសាទ។

លោកអភិបាលខេត្តបានបញ្ជាក់ថា តួលេខអាចមានការកើនឡើងបន្ថែមទៀត ខណៈបើតាមការស្រាវជ្រាវអាចនឹងមានប្រាសាទមួយចំនួនទៀតដែលមិនទាន់បានស្រាវជ្រាវនិងកត់ត្រានៅឡើយ។
បច្ចុប្បន្នការទស្សនាប្រាសាទអង្គរ គឺជាមូលហេតុចម្បងតែមួយរបស់ភ្ញៀវទេសចរដែលមកកាន់ខេត្តសៀមរាប។ រដ្ឋាភិបាលបានដាក់ផែនការមេអភិវឌ្ឍន៍ខេត្តសៀមរាបឆ្នាំ ២០២១-២០៣៥ ជាគោលដៅទេសចរណ៍ដោយឈរលើគោលការណ៍ការអភិរក្ស កិច្ចគាំពារសម្បត្តិបេតិកភណ្ឌ វប្បធម៌ និងបរិស្ថានធម្មជាតិ។
ផែនការជាយុទ្ធសាស្រ្តនេះ គឺគោលដៅដើម្បីបង្កើនភាពទាក់ទាញនៃខេត្តសៀមរាបទាំងមូល ដែលលើសពីការទស្សនាប្រាសាទ ដោយត្រូវផ្សាភ្ជាប់ជាមួយការពង្រីកបន្ថែមនូវសកម្មភាព និងព្រឹត្តិការណ៍កម្សាន្តនានា ដើម្បីបង្កើនភាពភាពទាក់ទាញដល់ភ្ញៀវទេសចរ បង្កើនរយៈពេលស្នាក់នៅក៏ដូចជាបង្កើនការចំណាយច្រើនជាងមុន ដើម្បីបានជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប និងប្រទេសកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


